គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

នាយរងប៉ុស្តិ៍ទំនើងគ្មាន២ក្នុងក្រុងប៉ោយប៉ែត ឈ្មោះឈាន ពិសិដ្ឋ លួចបាញ់នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ប៉ោយប៉ែត

នាយរងប៉ុស្តិ៍ទំនើងគ្មាន២ក្នុងក្រុងប៉ោយប៉ែត ឈ្មោះឈាន ពិសិដ្ឋ  លួចបាញ់នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ប៉ោយប៉ែត

បន្ទាយមានជ័យ៖នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ម្នាក់នៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានគេរាយការណ៍
ថាត្រូវនាយរងប៉ុស្តិ៍ដូចគ្នាលួចបាញ់ពីក្រោយជាច្រើនគ្រាប់តែសំណាងល្អមិនរងរបួសធ្ងន់ធ្ងរ។ ហេតុកាណ៍នេះ
បានកើតឡើងនៅម៉ោងប្រមាណ៨និង៤៥នាទីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ក្នុងបរិវេណប៉ុស្តិ៍អន្តោប្រវេសន៍។

ប្រភពបានបញ្ជាក់ថា អ្នកដៃដល់មានឈ្មោះ ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយ
ប៉ែតបានប្រើប្រាស់អាវុធខ្លីម៉ាកហ្វេអាកុលបាញ់ច្រើនគ្រាប់ទៅលើឈ្មោះ សេម មករា ជានាយរងប៉ុស្តិ៍ក្នុងអង្គ
ភាពដូចគ្នា។ គ្រាប់ទីមួយបានបាញ់ចំស្មារខាងឆ្វេងបណ្តាលអោយដាច់រលាត់ហើយគ្រាប់បន្តបន្ទាប់មិនផ្ទុះធ្លាក់
រាយប៉ាយនៅកន្លែងកើតហេតុ។

លោក សេម មករា បានឲ្យដឹងតាមគេហទំព័រព្រះវិហារ កាលពីយប់ថ្ងៃទី ៩ខែ មេសា ឆ្នាំ ២០១៧ ថា រឿងនេះ
ពិតជាមានមែន តែ គាត់និយាយទៅ ក្រែងលោថា ពន្លើស ដូច្នេះគាត់មានរបាយការណ៍ដើម្បីវិភាគដោយខ្លួនឯង។
នៅព្រឹកកើតហេតុគឺលោកបានទទួលបទបញ្ជាពីនាយប៉ុស្តិ៍អោយហៅបុគ្គលពីររូបមកធ្វើការអប់រំ។ ពេលនោះឈ្មោះ
ឈាន ពិសិដ្ឋ និងឈ្មោះ គឹម កែវរក្សា ជាមន្ត្រីបែបបទចូល ក៏បានជិះរថយន្តមកដល់ហើយឈាន ពិសិដ្ឋ ក៏បានស្រែក
ជេរខ្លាំងៗទៅលើលោក។ បន្ទាប់ពីលឺដូច្នេះលោកក៏បានចេញពីបន្ទប់មកសួរនាំហើយក៏ដើរចូលទៅក្នុងបន្ទប់វិញ
ស្រាប់តែឈ្មោះ ឈាន ពិសិដ្ឋ ដកកាំភ្លើងបាញ់ទៅលើរូបលោកក្នុងចេតនាប៉ុនប៉ងសម្លាប់ តែសំណាងល្អគ្រាប់បាន
ត្រឹមតែកេតស្មាររងរបួសតិចតួច។

ភ្លាមនោះលោកនាយប៉ុស្តិ៍ ស៊ឹម សំអាត រួមនឹងមន្ត្រីផ្សេងទៀតក៏បានស្ទុះមកចាប់ឈ្មោះ ឈាន ពិសិដ្ឋ ដើម្បីដកយក
កាំភ្លើងចេញ ។

សូមបញ្ជាក់ថា ក្រោយដកយកកាំភ្លើងចេញ ឈ្មោះ ឈាន ពិសិដ្ឋ ក៏បានគេចខ្លួនបាត់ ។
ពាក់ព័ន្ធករណីនេះដែរ លោក ឈាន ពិសិដ្ឋ ដែលជា ជនបង្ករឿង ជាមួយប៉ូលីសដូចគ្នានៅក្នុង អង្គភាពប៉ូលីស
អន្តោប្រវេសន៍ដូចគ្នានោះ មិនអាច ទំនាក់ទំនងបានឡើយ ។រី ឯ លោក ស៊ឹម សំអាត ជាមេប៉ូលីសអន្តោប្រវេសន៍ច្រកទ្វា
អន្តរជាតិប៉ោយបោះប៉ែត កំពុងតែចាត់ការហើយ
។ តែទោះជាយ៉ាងណាក៏ដោយ ជនបង្ក ឈ្មោះ ឈាន ពិសិដ្ឋត្រូវ សម្តេចក្រឡាហោម ស ខេង ដកចេញពី ពីគ្របខ័ណ្ឌប៉ូលីស
ក្រសួងមហាផ្ទៃហើយ ។ប្រជាពលរដ្ឋសារទចំពោះចំណាត់ដ៏ប្រពៃរបស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តី
ក្រសួងមហាផ្ទៃ ដើម្បីទុក ឲ្យស្ថាប័នតុលាការមានចំណាត់ទៅលើជនបង្ក នឹងឲ្យមន្រ្តីប៉ូលីសក្រោយទៀតកុំអនុវត្តន៍តាមបែបនេះ
ពីព្រោះប្រទេសមានច្បាប់។ អំពើល្អរបស់ លោក សេម​ មករា ពិតជាមន្រ្តីប៉ូលីស ស្អាតស្អំ ល្អប្រសើរ ពិតជាទេវតាមាន ភ្នែកមែន៕

 

 

t88 t666 - Copy tt22 tt55 ttt11 - Copy tyuu

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |