ខេត្តព្រះវិហារ៖ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានប្រារព្ធពិធីបើកការប្រកួតកីឡាបាល់ទះ
លក្ខណះវិលជុំរយះពេល៣ថ្ងៃដើម្បីដណ្តើមយកពានរង្វាន់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈ
អភិបាលខេត្តព្រះវិហារ ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំរកា នព្វសក្តិ ពុទ្ធ
សករាជ.២៥៦១ គ . ស ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការ
កងពលធំអន្តរាគមន៍លេខ៣ និងលោកជំទាវ ចាន់ សាមីស្រីឌឹក ក្រោមការចូលរួមពីឯកឧត្តម មេ
បញ្ជាការ មេបញ្ជាការរង នាយ និងពលទាហានរួមទាំងបងប្អូនគ្រួសារទ័ពផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ មាស សុវណ្ណារី មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ និងជា
គណៈកម្មាការ រៀបចំការប្រគួត មានប្រសាសន៍បញ្ជាក់ថា កម្មវិធីប្រគួតកីឡាបាល់ទះជាលក្ខណះ
វិលជុំនេះ គឺមានរយះពេល៣ថ្ងៃ ដោយចាប់ផ្តើមបើការប្រកួតពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ
រហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ ដើម្បី ដណ្តើមពានរង្វាន់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល
នៃគណៈអភិបាលខេត្តព្រះវិហារ ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីជាតិ ដោយមាន
កីឡាកចូលរួមប្រគួតចំនួន០៥ក្រុម ក្នុងនោះមានក្រុមបាល់ទះលេខ០៣ លេខ០៧ លេខ០៨ លេខ០៩
និងក្រុមកីឡាកបាល់ទះខេត្តព្រះវិហារចូលរួមប្រកួតផងដែរ ។ ឯកឧត្តម បាន បញ្ជាក់ឲ្យដឹងទៀតថា
នៅរសៀលថ្ងៃទី១៣នេះដែរ ក៍មានការប្រកួតបាល់ទះជាលក្ខណះមិត្តភាព រវាងកីឡាករ មកពីសាលា
ខេត្តកំពង់ចាម ប៉ះជាមួយក្រុមកីឡាករ របស់កងពលធំអន្តរាគមន៍លេខ៣ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣
ក៍បានថ្លែងការកោតសរសើរទៅដល់ក្រុមកីឡាករ រួមទាំងគណៈកម្មាការទាំងអស់ ដែលបានយកចិត្តទុក
ដាក់ ចូលរួមយ៉ាងសកម្មក្នុងការរៀបចំការប្រកួតនេះឡើង ដើម្បីលើកស្ទួយដល់វិស័យកីឡាជាតិយើងឲ្យ
មានកិត្តិយស ខ្ពង់ខ្ពស់ឧត្តុង្គឧត្តម ទាំងក្នុងជួរកងទ័ព ក៍ដូចជាកម្លាំងឯកនៅលើឆាកអន្តរជាតិ ។ ឯកឧត្តម
មានប្រសាសន៍ថា កីឡាពិតជាមានសារៈសំខាន់ដល់យើងទាំងអស់គ្នា ព្រោះថាកីឡាធ្វើឲ្យមានសុខភាពល្អ
មិនតែប៉ុណ្ណោះកីឡា ក៍ធ្វើឲ្យយើងមានភាពសប្បាយរីករាយ និងចេះអំណត់អត់ធ្មត់ យោគយល់អធ្យាស្រ័យ
ឲ្យគ្នាទៅវិញទៅមក ពិសេសធ្វើឲ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀនបានផងដែរ ឯកឧត្តម បានថ្លែងនូវអំណរ
គុណយ៉ាងជ្រាវជ្រៅ ចំពោះការគិតគូរយកចិត្តទុកដាក់ របស់អភិបាលខេត្ត ព្រះវិហារ ធ្វើឲ្យកម្មវិធីប្រកួតបាល់ទះ
នេះ កាន់តែមានភាពសប្បាយរីករាយ នាឱកាសអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិផងដែរ ៕