ខេត្តរតនគីរី៖ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារប្រចាំខេត្តរតនគីរីបានឲ្យដឹងថា
បទល្មើសព្រៃឈើនៅខេត្តរតនគីរីមិនទាន់ថយចុះទេ ចាប់តាំងពីមានគណៈកម្មការ
បង្ក្រាបបទល្មើសដែលបានបង្កើតឡើងដោយរដ្ឋាភិបាលរួចមកវាហាក់បីដូចជាកើត
មានច្រើនឡើងៗ ដោយសារការមិនយកចិត្តទុកដាក់ក្នុងការបង្ក្រាបពីអាជ្ញាធរមាន
សមត្ថកិច្ចពាក់ព័ន្ធដែលមានតែឈ្មោះហើយដាក់ពង្រាយនៅគ្រប់ទីកន្លែងដែលដេក
ចាំតែទទួលផលពីបទល្មើស ដោយមិនរវីរវល់ក្នុងការបង្ក្រាបយូរៗម្តងគេឃើញមាន
ការបង្ក្រាបទៅលើទីកន្លែងស្តុកឈើដោយសារតែលេចឭថាមានទំនាស់រឿងផល
ប្រយោជន៍។ នៅពេលថ្មីៗនេះរូបភាពពីសកម្មភាពដឹកជញ្ជូនឈើ តាមទន្លេសេសានហើយមកឡើងគោកនៅចំណុចភូមិភ្នំកុកឃុំប៉ក់ញ៉ៃក្រុងបានលុង
ក្នុងខេត្តរតនគីរីហើយដឹកជញ្ជូនបន្តដោយរថយន្តពណ៌ខ្មៅមកដាក់ផ្ទះរបស់ខ្លួនដែល
ស្ថិតនៅក្នុងក្រុងបានលុងហើយបន្តរដឹកទៅកាន់ប្រទេសវៀតណាមដោយរលូនមិនមាន
សមត្ថកិច្ចណាម្នាក់មកសួរនាំ តាមពិតទៅប្រហែលជាមានការត្រូវរ៉ូវគ្នារួចហើយទើបមិន
បង្ក្រាប ប្រភពបានបញ្ជាក់ថាថៅកែឈើទាំងពីរនាក់នោះជាប្តីប្រពន្ធ ប្តីឈ្មោះទូចចំណែក
ប្រពន្ធឈ្មោះ ណាត ករណីនេះគួរតែអង្គភាពប្រឆាំងអំពើពុករលួយធ្វើការស៊ើបអង្កេត
ចំពោះលោកកែប កត់ ជាមេខណ្ឌរដ្ឋបាលព្រៃឈើ នឹងប្រធានបរិស្ថានចុះហេតុអី្វបាន
មិនមានចំណាត់ការបង្ក្រាប បើសម្តេចតេជោនាយករដ្ឋមន្ត្រីធ្លាប់បានប្រកាសថាត្រូវតែ
បង្ក្រាប ទោះជាក្នុងករណីណាក៍ដោយ វាមិនមែនជាគ្រឿងញៀនទេដែលពិបាករកនេះ
វាជាឈើចឹងមិនពិបាករកទេ ។
លោក ទូច ធ្លាប់បានប្រាប់ថា រូបគាត់រកស៊ីតូចតាចទេហើយក៏គ្មានឡានដែរគឺឡានរបស់គេទេ។
ប្រជាពលរដ្ឋសំណូមដល់ស្ថាប័នពាក់ព័ន្ធជួយមានវិធានការណ៍ផងទាន បើពុំដូច្នេះទេ
មេឈ្មួញអាងខ្នងអាងខ្សែ ម្នាក់នៅក្នុងខេត្តរតនគីរីនេះទើបធ្វើឲ្យលោកទូចរកស៊ីបានឥតខ្វល់
ពីការចាប់ចងអ្វីឡើយ៕