គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

អំណាច ឈ្មួញឈើ នៅស្រុក សំបូរ និង សមត្ថកិច្ចគឺជាមនុស្សតែមួយ

អំណាច ឈ្មួញឈើ នៅស្រុក សំបូរ និង សមត្ថកិច្ចគឺជាមនុស្សតែមួយ

ខេត្តក្រចេះ៖ មិនមែន ជារឿង ចម្លែកទេ សម្រាប់ អំណាច មេឈ្មួញ ឈើនៅ ស្រុក​សំបូរ ដែល មហាជន ល្បីឈ្មោះ លោកជុំ វុទ្ធី ហៅធីកាប៉ូ តែងតែ ដឹកឈើ ប្រណិត មកពីខេត្ត ស្ទឹងត្រែង មកស្ដុកទុក នៅផ្ទះតាម បណ្ដោយ ផ្លូវជាតិ លេខ៧ ក្នុងភូមិ អូរកណ្ដៀថ្មី ឃុំអូរគ្រាង ស្រុកសំបូរ ខេត្តក្រចេះ ។ ដោយទទួល ព័ត៌មាន គួរឲ្យ ទុកចិត្តបាន នៅថ្ងៃ ទី១៤ ខែធ្នូ ឆ្នាំ២០១៦ នេះអ្នក សារព័ត៌មាន ៤នាក់ បាន​ចុះ ទៅឃ្លាំ មើលនៅ មុខផ្ទះ ធីកាប៉ូ ដោយឈប់ តាមផ្លូវជាតិ លេខ៧ ។

ការឈប់ ឃ្លាំមើលពី​អ្នកកាសែត មិនបាន ៥នាទីផង ស្រាប់តែ លេចមុខ អ្នកជិះ ម៉ូតូម្នាក់ មកប្រាប់ ឲ្យចេញ ពីទីនេះ ដោយប្រើ ពាក្យសម្ដី គំរាម កំហែង ថែមទៀត ផង ។ ដើម្បី ធានាដល់ សុវត្ថិភាព អ្នកសារ ព័ត៌មាន ក៏បាន ចាកចេញ ហើយបន្ត មកឃ្លាំ មើលនៅ ថ្ងៃទី១៥ ម្ដងទៀត ។

មិនមែន ចៃដន្យទេ នៅពេល ដែលអ្នក សារព័ត៌មាន មកឈប់ រថយន្ត ក៏​ស្រាប់តែ លេចមុខ ក្រុមក្មេង ស្ទាវឬអាច ថាជា ប្រភេទ ក្មេងញៀន ថ្នាំជាង ១០​នាក់ ខ្លះកាន់ ដុំថ្ម ខ្លះកាន់ ដំបង សំដៅមក ​រកឡាន អ្នកកាសែត ។ ដោយឃើញ ហេតុការណ៍ បន្ទាន់​ កើតឡើង ដូច្នេះអ្នក ​សារ​ព័ត៌មាន ក៏បាន បើកឡាន ចេញរួច ទូរស័ព្ទសុំ អន្ដរាគមន៍ ពីស្នងការ នគរបាល ខេត្ត ។ ក្រោយមក ទើបលេច មុខ​នគរ​បាល ស្រុកចុះ ​មកសួរនាំ រួចសុំ មើលប័ណ្ណ ព័ត៌មាន ប៉ុន្តែពុំ បានចុះ ​ទៅត្រួត ពិនិត្យ ​ផ្ទះ​មេឈ្មួញ ឈើតាម ការបញ្ជាក់​ របស់អ្នក កាសែត​ នោះឡើយ ។

រយៈកាល កន្លងមក នៅ ស្រុក សំបូរ ក៏ដូចជា អាណាចក្រ ខេត្តក្រចេះ តែង​កើត មានករណី វាយតប់ លើអ្នក សារព័ត៌មាន រហូតបាញ់ សម្លាប់អ្នក សារ​ព័ត៌មាន មានទាំង ចាប់អ្នក សារព័ត៌មាន ដាក់គុក ជាហូរហែ ខណះពេលពួកគាត់កំពុង ចុះ​យក ព័ត៌មាន លើករណី បទល្មើស ព្រៃឈើ ។ សកម្មភាព រំលោភ បំពាន មក​លើ អ្នកកាសែត គឺធ្វើ​ចេញ ពី​​កូន ​​​​​អ្នកមាន អំណាច និងក្រុម សមត្ថកិច្ច ទោះ​បី​ថា នៅខេត្ត ក្រចេះ កើតមាន ករណី បទល្មើស ព្រៃឈើ ព្រោងព្រាត ក៏ពុំ ដែល​ឃើញ សកម្មភាព សមត្ថកិច្ច ចុះបង្ក្រាប បានម្តង ណាឡើយ ដែលជា ហេតុធ្វើឲ្យ មានការ សង្ស័យថា បទល្មើស ដឹកឈើ ប្រណិត របស់លោក ជុំ វុទ្ធី ហៅ ធីកាប៉ូ អាចមាន ការពាក់ព័ន្ធ ទៅនឹង សមត្ថកិច្ច ជាអ្នកកាង ដើម្បីស្វែង រកផល ប្រយោជន៍ ។ ទោះបីជា ប្រមុខ រាជរដ្ឋា ភិបាលកម្ពុជាបាន ប្រកាសបើក យុទ្ធនាការ ទ្រង់ទ្រាយ តូច.ធំ យ៉ាងណាក៏ដោយ សមត្ថកិច្ចនិងអាជ្ញាធរមួយក្តាប់តូចនៅកាងបទល្មើស ព្រៃឈើដដែលមិនខ្វល់ពីអនុសាសន៍របស់ថ្នាក់ដឹកនាំឡើយ។ជាក់ស្តែងបទដឹកជញ្ជូនឈើកំពុងតែកើតឡើងប្រចាំអាណាចក្រក្រចេះ គ្មានសមត្ថកិច្ចណាហានក្អកឡើយក៏ព្រោះខ្លាចអំណាចទឹកប្រាក់របស់ឈ្មួញឈើ មិនគិតថាខ្លួនជាអនុវត្តន៍ច្បាប់គួរតែធ្វើតាមច្បាប់ វាប្រសើរជាង  ។
អំណាច ឈ្មួញឈើ នៅស្រុក សំបូរ មានការ គ្រាំទ្រ ឬមួយយ៉ាងណា ពីព្រោះតែ គ្មានអ្នក បង្ក្រាប បទល្មើស ព្រៃឈើ បែរជានាំឃុបឃិតជាមួយក្រុមឈ្មួញ រកស៊ីឈើ ទៅវិញ។
អំណាចឈ្មួញឈើ ដែលនាំឈើយកទៅលក់ នៅប្រទេសវៀតណាមតលមាន អាថ៌កំបាំង អ្វីនៅពី ក្រោយខ្នងទើបមានភាព ស្ងប់ស្ងាត់ល្អម៉្លេះ៕

 

IMG-20161216-WA0120

IMG-20161216-WA0103(1)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |