ខេត្តឧត្តរមានជ័យ៖ នៅស្រុកត្រពាំងប្រាសាទមានបើកសង្វៀនបញ្ជល់មាន់ក្នុងមួយសប្តាហ៍គេជល់មាន់បីដងគឺថ្ងៃច័ន្ទថ្ងៃពុធ និងសុក្រ
ដែលមានទីតាំងស្ថិតនៅចំណុចដីក្រហមមានបើកល្បែងបក្សីកីឡាយ៉ាងរំភើបមិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធឡើយដូច្នេះធ្វើឲ្យកន្លែង
ជល់មាន់ដំណើរការទៅបានយ៉ាងល្អប្រសើរ គ្មានអាជ្ញាធរ ឬសមត្ថកិច្ចណាហ៊ានឡើយ គឺ ខ្លាចអំណាច លោក ភី ដែល គេស្គាល់ថា
ជាមន្រ្តីយោធា នោះ។បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះបាននិយាយថាការលេងបក្សីកីឡានេះគឺ ចាប់ពីថ្ងៃច័ន្ទ ថ្ងៃ ពុធ
និង សុក្រមាន គ្រប់ស្ថាប័នតាំងពីប្រជាពលរដ្ឋជិតឆ្ងាយមកលេងភ្នាល់ចាក់ដូចអង្គកឋិនទានអញ្ចឹងដែរគគ្រឹកគគ្រេង មិនរំខានដល់អាជ្ញា
ធរឬសមត្ថកិច្ចណាម្នាក់ឡើយ ការភ្នាល់ចាក់មាន់នេះនិង បៀរអាប៉ោងបង្កប់ក្នុងនោះទៀតមានចាប់ ពី ដប់ម៉ឹនដល់ ៥០ ម៉ឺនរៀល ពេលខ្លះ
ដល់ មួយលានរៀល តាមថ្ងៃពិសេសនិង ថ្ងៃធម្មតា ហើយឥឡូវនេះបើកលេងខ្លាំជាងមុន ១០០០០ដងទៀត។
ហើយប្រភពនោះបានបន្តទៀតថា ម្ចាស់ទីតាំងសង្វៀនមាន់មាន ឈ្មោះថា ភី ដែល ស្គាល់ថា ជា មន្រ្តីយោធា នៅក្នុងទឹកដី ខេត្ត ឧត្តរមានជ័យ។
បើយោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាកងកំលាំងប្រដាប់អាវុធគ្រប់ប្រភទត្រូវអនុវត្តន៍នូវគោលនយោបាយភូមិ ឃុំមានមានសុវត្ថិភាព
៩ចំណុច ដើម្បីរក្សាសុវត្ថិភាព សន្តិសុខសង្គមជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។ប្រភពពីអ្នកញៀនល្បែងជល់មាន់បាននិយាយថា ការបើកសង្វៀនជល់
មាន់ដំណើរបានល្អ លុះត្រាតែមានការសហការណ៍ជាមួយសមត្ថកិច្ចពាក់ព័ន្ធឬអាជ្ញាធរទើបអាចដំណើរបានយ៉ាង ល្អប្រសើរគ្មានការភ័យខ្លាចអ្វី
ដើម្បីបង្កលក្ខណះងាយស្រួលដល់អ្នកលេងល្បែងនៅក្នុងផ្ទះលោក ភី ដែល ជាមន្រ្តីយោធានេះតែម្តង គឺ លោក ភី មានទំនាក់ទំនងល្អជា សមត្ថកិច្ច
ឬអាជ្ញាធររួចទៅហើយ ពោល គឺ ម្ចាស់ទីតាំងបានចែករំលែកដល់ស្ថាប័នពាក់ព័ន្ធ ឬ អាជ្ញាធរជាមុនសិន។ហើយអ្នកញៀនល្បែងបាននិយាយទៀតថា
ចាប់តាំងពីមានការបើសង្វៀនជល់មាន់នេះឃើញថា មានកើតឡើងនូវចោរលួច ឆក់ ប្លន់ដោយសារល្បែងស៊ីសង គ្រប់ប្រភេទក្នុងនោះមាន បង្គប់បៀរ
អាប៉ោងថែមទៀផងនៅក្នុងសង្វៀនបញ្ជល់មាន់នេះ។
ពាក់ព័ន្ឋករណីនេះម្ចាស់ទីតាំងជល់មាន់នេះដែរឈ្មោះលោក ភីបានប្រាប់តាមទូរស័ព្ទថា មានគេជល់មែន តែគេជល់នៅកណ្តាលព្រៃឯណោះហើយ មិនបាន
និយាយថា ជល់នៅក្នុងបរិវេណផ្ទះគាត់ឡើយ រួចហើយក៏បិទទូរស័ព្ទទៅ។ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋសំណូមពរដល់ លោក ស្នងការខេត្ត
លោក មេ ប៉េអឹម នឹង ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ គួរមានវិធានការណ៍ផងទាន។
ប្រភពប្រជាពលរដ្ឋនៅក្នុងស្រុកត្រពាំងនិយាយទៀតថា តើភូមិឃុំមានសុវត្ថិភាព៩ចំណុច សមត្ថកិច្ច ឬ អាជ្ញាធរពាក់ព័ន្ធនាំគ្នាយកទៅទុកឯណា ឬមួយ
យកទៅដាក់លើ ហឹងសំរាប់គោរពបូជា ?។
ពាក់ព័ន្ធករណីបើកសង្វៀនជល់មាន់នេះដែរ លោក អធិការស្រុកត្រពាំងប្រាសាទធ្លាប់បានប្រាប់តាមទូរស័ព្ទថា សង្វៀនជល់មាន់នេះជា របស់យោធា
ដូច្នេះលោក មិន ហ៊ានប៉ះពាល់ទេ ចំណែក លោក ស្នងការនគរបាល ខេត្ត ឧត្តរ មាន ជ័យបាន ប្រាប់តាមទូរស័ព្ទដែលថា លោក មិនទាន់បានដឹងតែបើ
សួរគេ ក្រែងថា អត់មាន ហើយ លោក ស្នងការបានបន្តទៀតថា ចាំលោក រកវិធីលើសង្វៀនជល់មាន់នៅ ស្រុកត្រពាំងប្រាសាទនេះ។
ជុំវិញរឿងសង្វៀនជល់មាន់នេះដែរ គេហទំព័រ ព្រះវិហារបានទំនាក់ទំនងទៅកាន់លោក អភិបាលស្រុកត្រពាំងប្រាសាទដែរ ដើម្បីសុំការបំភ្លឺ តេគួរឲ្យសោក
ស្តាយទូរស័ព្ទចូលចំនួនពីរដង តែគ្មានអ្នកទទួល ។ បើយោងប្រភពពីតាមមន្រ្តីយោធាតូចតាចម្នាក់បាន និយាយប្រហើរតាមខ្យល់ថា សង្វៀនជល់មាន់របស់
លោកភីនេះគឺអាងខ្នងលោកឈុំខេងដែលជាមេកើយរបស់ខ្លួនដូច្នេះនៅក្នុងទឹកដីស្រុកត្រពាំងប្រាសាទទោះជាលោកភីធ្វើព្យុះធ្វើភ្លៀងរង្គើម៉ាខេត្តឧត្តរមានជ័យ
ក៏ដោយក៏គ្មានស្ថាប័នពាក់ព័ន្ធណាហ៊ានចេញមុខបង្រ្កាបសង្វៀនជល់របស់លោក ភីឡើយ ដូច្នេះ ភូមិឃុំមានសុវត្ថិភាព៩ ចំណុចរបស់ក្រសួងមហាផ្ទៃហាក់បីដូច
ជាគ្មានប្រសិទិ្ធភាពសំរាប់ខេត្ត ឧត្តរមានជ័យមួយនេះ។បើយោងតាមប្រភពពីសមត្ថកិច្ចនៅ ស្រុក ត្រពាំងប្រសាទបាន និយាយ ថា ការបើសង្វៀនជល់មាន់ និង
បង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ គឺ លោក ភី បាន បង់លុយឲ្យ សមត្ថកិច្ចពាក់ព័ន្ធអស់ហើយ ហើយប្រភពនោះបាន បន្តទៀតថា លោក ភី អាង ខ្នងបង្អែក លោក ឈុំ ខេង
ដែលជាមេ កើយ របស់ ខ្លួន ដូច្នេះ លោក ភីអាច ជិះក្របីលែងដៃក៏បាន គ្មានអ្នកណាហ៊ាកក្អក ឬ យកភ្នែកមើលឡើយ ។
ពាក់ព័ន្ធ ករណី នេះដែលលោកឈុំ ខេង មិនអាច សុំការពន្យល់បានទេ ពី ព្រោះគ្មាន លេខ ទូរស័ព្ទ ។គេហទំព័រព្រះវិហាររងចាំការបកស្រាយគ្រប់ពេលវេលា៕