ខេត្តឧត្តរមានជ័យ ៖តាមសេចក្តីរាយការណ៍ពីភ្នាក់ងារប្រចាំខេត្ត ឧត្តរមានជ័យ បានឲ្យដឹងថា ដេប៉ូស្តុកឈើរបស់ ឈ្មួញ ដុះស្លែ ឈ្មោះ ឆាយ នេះ គឺបានបង្កើតមួយកន្លែងទៀតហើយនៅ ខាងមុខក្រុមហ៊ុនលន់ម៉ាគ្រីថិច ដែលនៅក្នុងភូមិ រលំត្បាល់ ឃុំនិងស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តមានជយ័។នេះដោយសារតែ សមត្ថកិច្ច និងមន្ត្រីជំនាញ អសមត្ថភាពក្នុងការបង្ក្រាបបទល្មើស ឈើ
ជាក់ស្តែងរបស់ថៅកែឈើ ដុះស្លែម្នាក់ឈ្មោះឆាយ នេះហើយ ធ្វើអោយថៅកែម្នាក់នេះឡើងកូដ ដើរពង្រីកទីតាំងផ្ទុកឈើគ្មាននច្បាប់ ជាច្រើនកន្លែងនៅក្នុងស្រុកត្រពាំងប្រាសាទ ដើម្បីយករថយន្ត មកដឹកយកទៅលក់ចែកចាយនៅតាម
បណ្តាខេត្តនាៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មិនតែប៉ុណ្ណោះទៀត ថៅកែម្នាក់នេះបានយករថយន្តត្រីអី
របស់យោធា ពាក់ផ្លាកលេខ ខ.ម.រ.ភូមិន្ទ2.6539ដែលជារថយន្តរបស់អង្គភាពយោធា
ដើម្បីយកមកដឹកឈើរបស់គេយកទៅលាក់យ៉ាងរលូនដោយពុំខ្លាចញញើតនោះឡើយ។
បើយោងទៅតាមប្រភពនោះបានអោយដឹងថាដោយសាតែ ថៅកែម្នាក់នេះហានទិញឈើដឹកឈើដោយ
មិនខ្លាចអ្នកណានោះ ក៍ព្រោះតែគេអាងទៅលើរថយន្តនេះហើយៗរថយន្តនេះប្រភពបានប្រាប់ថាជារថយន្តរបស់មេ។
ជាក់ស្តែងគឺនៅថ្ងៃទី10 04.2017 នៅវេលាម៉ោង.6ព្រឹកភ្នាក់ងារ
ទូរទស្សន៍ព្រះវិហារអនឡាញបានថតបានសកម្មភាពរថយន្តនេះដឹកឈើចេញពីទីតាំងខាងលើរួចក៍សួនាំទៅតែកុងឡានថារយន្ត
ដឹកឈើនេះជារបស់អ្នកណាគេ តៃកុងឡាងគាត់បានប្រាប់អ្នកយកព័ត៌មានយើងថា គ្មានណាក្រៅពីរបស់មេ
ហើយ តៃកុងឡានរូបនោះមិនបានប្រាប់ឈ្មោះមេមាន ឈ្មោះអ្វីនោះទេ។ពាក់ព័ន្ធក្នុងករណីនេះហើយ បានជាថៅកែឆាយធ្វើអ្វីក៍មិនដែលខ្លាចអ្នកណាទាំងអស់នោះ។
ចំណែកឯ ឯកឧត្តម ង៉ែតចាន់ថុន ខាងព័ត័មានយើងពុំអាចទំនាក់ទំនងបានដើម្បីសុំការបំភ្លឺបានទេ ពីព្រោះគ្មានលេខ
ស័ព្ទរបស់គាត់ ថាតើរថយន្តនេះជារបស់គាត់ពិតប្រាកដ ឬមួយយ៉ាងណា ដើម្បីជៀសវាងកុំអោយឈ្មួញខិលខូចមួយចំនួនយកឈ្មោះគាត់យកទៅប្រើ ប្រកបមុខរបរខុសច្បាប់ ជាក់ស្តែង ដូចជា មេឈ្មួញឈើដុះស្លែ ឈ្មោះ ឆាយ នេះ ជាដើម ។បើតាមអ្នកស៊ីឈើ សិ្នទនឹង លោក ឆាយ បាន និយាយថា លោក ឆាយ ពុំមែន ជា ទាហាន ទេ ចុះហេតុអីបានជាលោក ឆាយ យកឡានពាក់ស្លាក លេខ ខម មកដឹកឈើខុសច្បាប់អញ្ចឹង ?៕ គេហទំព័រព្រះវិហាររងចាំការស្រាយគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕