ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋ២នាក់បានចោទប្រកាន់ទៅលើមន្ត្រីកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ៣នាក់ថា
បានចាប់វាយដំទៅលើពួកគាត់អោយរងរបួសបែកមុខបែកមាត់ក្នុងខណៈពេលជីះម៉ូតូឌុបគ្នាតាមផ្លូវ ។ ហេតុការខាង
លើបានកើតឡើងកាលពីម៉ោង3រសៀល នាថ្ងៃទី18 ខែមេសា ឆ្នាំ2017 នៅចំណុចលើផ្លូវជាតិទល់មុខមណ្ឌលសុខភាព
ស្រុក ត្រពាំងប្រាសាទ ។ ជនរងគ្រោះទី1ឈ្មោះ សន បូរ៉ា ភេទប្រុស អាយុ25ឆ្នាំ ទី2ឈ្មោះ អឿន ស្រីល័ក្ខ ភេទស្រី
អាយុ19ឆ្នាំ អ្នកទាំង2ជាគូដណ្តឹងនិងគ្នា មានទីលំនៅភូមិ ឃុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ ជនរងគ្រោះ
បានអោយដឹងទៀតថា ជនបង្ករទាំង៣នាក់៖ទី១៖ឈ្មោះ សោម សុផល ទី២៖ឈ្មោះ ហៀង សុភាព និងទី៣៖ ឈ្មោះ លី
អ្នកទាំង៣នាក់ជាមន្ត្រីកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ។ តាមការរៀបរាប់ពីជនរងគ្រោះទាំង២នាក់ថា មុនពេល
កើតហេតុរូបគាត់ទាំង២នាក់បានជិះម៉ូតូចេញពីផ្ទះសំដៅទៅផ្សារ មានទឹសដៅពីកើតមកលិច លុះដល់ចំណុចកើតហេតុ
ស្រាប់តែមានរថយន្តមួយគ្រឿងបំពាក់ស៊ីរ៉ែន និងមានស្លាកសំគាល់ជាស្ថាប័នកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជិះ
មកក្បែរហើយចុះវាយអោយរងរបួសបែកមុនមាត់តែម្តង ហើយក៍បើករថយន្តចេញទៅ ។ ពាក់ព័ន្ធនិងការចោទប្រកាន់ខាង
លើលោក គង់ តារា មេបញ្ជាការកងរាជអាវុធហត្ថស្រុកត្រពាំងប្រសាទបានអោយដឹងតាមទូរស័ព្ទថា រឿងនេះមិនបាច់ផ្សាយទេ
ព្រោះរូបលោកក៍មិនដឹងមូលហេតុច្បាស់លាស់ដែរ ដោយសារលោករវល់នៅក្រុងភ្នំពេញនៅឡើយ ។ គួរបញ្ជាក់ផងដែរថា
សមត្ថកិច្ចមានតួនាទីការពារ និងបង្ក្រាបបទល្មើសហិង្សា និងអសន្តិសុខគ្រប់ប្រភេទជូនប្រជាពលរដ្ឋ តែបែជាមន្ត្រីអាវុធហត្ថ
ស្រុកត្រពាំងប្រាសាទ បង្ករអំពើហឹង្សាតាមទីសាធារណៈលើប្រជាពលរដ្ឋទៅវិញ តើអ្នកចេះច្បាប់ និង អ្នក មិនចេះច្បាប់ ត្រូវ
ទទួលទោសខុសគ្នា ឬ មួយយ៉ាងណា ដែរ បើ ម្ខាងជា ប្រជាពលរដ្ឋសាមញ្ញ ហើយ ម្ខាងទៀតជាកងកំលាំងនោះ?៕