គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ពលករខ្មែរសំរុកចូលថៃក្រោយចូលឆ្នាំខ្មែររួចតាមច្រករបៀង

ពលករខ្មែរសំរុកចូលថៃក្រោយចូលឆ្នាំខ្មែររួចតាមច្រករបៀង

ខេត្តបន្ទាយមានជ័យ ៖បន្ទាប់ពីពលករមកចូលឆ្នាំប្រពៃណីខ្មែរចប់រួចមកក៏សំរុកទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់សង្ស័យលោក ឈិត លី មេបញ្ជារការវរៈនគរបាលការពារព្រំដែនគោក(៨១៥) បើកភ្លើងខៀវ អោយលោកនាយប៉ុស្តិ៍ចំបក់ ស្ថិតនៅឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាំពលករឆ្លងដែនខុសច្បាប់ដែលមានពលកររាប់រយនាក់ដេកពេញព្រៃហាលភ្លៀង ហាលផ្គរ ដូចយកខ្លួនទៅដាក់បាយមូលស៊ី ខណៈពេលដែលពួកគាត់ត្រូវបានយោធាឆុតខ្មៅថៃរឹតបណ្តឹងមិនអនុញ្ញាតអោយឆ្លងដែនខុសច្បាប់។ក្រុមកម្មករទាំងនោះបានអោយដឹងថា ពួកគាត់បានចំណាយអោយទៅលើមេខ្យល់ក្នុងម្នាក់គឺតម្លៃ ២៥០០បាត និង ចំណាយថ្លៃផ្លូវដែលនាំឆ្លងដែននៅច្រក ពី៣០០បាត ទៅ៥០០បាត ទើបពួកគាត់អាចឆ្លងដែនទៅបាន តែពេលនេះមន្ត្រីយោធាឆុតខ្មៅថៃ រឹតបណ្តឹងមិនអនុញ្ញាតអោយឆ្លនដែនខុសច្បាប់ ទើបពួកគាត់ត្រូវដេកតាមព្រៃទ្រាំអោយមូសស៊ី  និង ដេក ហ៊ីង គីង្គក់ស្រែកច្រៀងបំពេគឺដើម្បីរកចាំមេខ្យល់ដែលជូនពួកគាត់មក និងមេច្រកចំបក់ ចរចារជាមួយនិងភាគីថៃហើយទើបពួកគាត់អាចឆ្លងដែនបាន ហើយពួកគាត់មិនដឹងថាថ្ងៃណាពួកគេចរចារគ្នាត្រូវទេ ហើយក៏មិនដឹងថាត្រូវដេក ព្រៃប៉ុន្មានថ្ងៃទៀតដែរ។គួររំលឹកផងដែរថា ពលករដែលឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រូវបានរថយន្តដែលជាបក្សពួកមេខ្យល់ បានដាក់ពួកគាត់ញាត់ណែនដូចសត្វ និងត្រូវបើកគេចតម្រួតជាច្រើនកន្លែង ហើយពេលដែលតម្រួតដេញតាមម្តងៗរថយន្តទាំងនោះបើកដាច់ព្រលឹង និងបង្ករអោយមានគ្រោះថ្នាក់ចរាចរណ៍ ស្លាប់និងរបួសរាប់សិបនាក់ក្នុងមួយឆ្នាំៗ។ពាក់ពន្ធ័និងបញ្ហនេះលោក ស៊ី ឈាង នាយករងប៉ុស្តិ៍ចំបក់បានអោយគេហទំព័រនាគមាសអោយដឹងថា កាលពីថ្ងៃ១៩ ខែមេសា ឆ្នាំ ២០១៧ ម្សិញមិញ មានពលករដែលមកដេកស្នាក់នៅព្រៃនៅក្នុងស៊ិចទ័ររដែលលោកគ្រប់គ្រងមែន តែ លោកមិនបានដឹងនោះទេ ហើយក៏មិនដឹងថាមេខ្យល់មួយណាយកពលករទាំងនោះមកទុកចោលនៅទីនេះដែរ។ លោកបានបន្តថា លោកថែមទាំងបានដេញនិងពន្យល់ពួកគាត់អោយត្រឡប់ទៅស្រុកវិញ បើឆ្លងដែនខាងថៃនិងបាញ់ ហើយគាត់បានរាយការណ៍ទៅមេរបស់គាត់យករថយន្តមកដឹកបញ្ជូនអោយត្រលប់ទៅវិញបាន១៨នាក់ កាលពីព្រឹកមិញនេះ ហើយមួយចំនួនទៀតត្រូវរត់ចូលព្រៃចាប់មិនទាន់បាននោះទេ៕

 

 

 

th002 th011 the05

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |