កោះកុង៖កម្លាំអាវុធហត្ថខេត្តចំនួន២នាក់ដឹកនាំដោយលោកអនុសេនីយ៍ត្រី ទាអ៊ាង បានចុះសហការជាមួយ កំលាំងនគបាននិងកំលាំងគយចល័តប្រចាំឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ បានស្ទាក់ឃាត់ចាប់រថ យន្ត ដឹកទំនិញគេចពន្ធ១គ្រឿង កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១២:២៥នាទីថ្ងៃ នៅចំនុចស្នាក់ការគយ ចល័ត ជាប់ផ្លូវជាតិ លេខ៤៨ ឋិតនៅភូមិជីមាល ឃុំ អណ្ដូងទឹក. ស្រុកបូទុមសាគរ ខេត្តកោះកុង ។
សមត្ថកិចបានអោយដឹងថាបានចុះស្ទាក់ចាប់រថយន្ត ដឹកទំនិញគេចពន្ធ១គ្រឿងនេះ គឺមានការសហការ ជាមួយកំលាំងអាវុធហត្ថ និងកំលាំងនគបាល រួមនិង កំលាំង គយចល័ត. ប្រចាំស្រុកបូទុមសាគរនោះផងដែរ ដឹកនាំដោយលោក នួន ឡន អនុប្រធានសាខាគយ និងរដ្ឋាករខេត្ត ដោយមានការចង្អុលបង្ហាញ ពីលោក សំ កុសល ប្រធានគយ និងរដ្ឋាករខេត្ត បានប្រតិបត្តិការ ឃាត់រថយន្ដមួយគ្រឿងម៉ាក
HiGH LANDERពណ៌ទឹកប្រាក់
ពាក់ស្លាកលេខ PP 2Z 3112ទិសដៅ កោះកុង- ភ្នំពេញ បេីកបរដោយ ឈ្មោះ អឿ ឈិន ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ រត់តាក់សីុ ទីលំនៅភូមិ នាងកុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមាខេត្តកោះកុង។
សមត្ថកិច្ចបានអោយដឹងទៀតថា បន្ទាប់ពីធ្វើការឆែក ឆេរបានរកឃេីញទូរស័ព្ទដៃចំនួន1284គ្រឿង និងនា ឡិការ ដៃ 01 គ្រឿង គ្មានពន្ធនាំចូល។
បច្ចុប្បន្នរថយន្ដនិងវត្ថុតាងខាងលេី ត្រូវបានកំលាំង គយបញ្ជូនទៅស្នាក់ការគយស្រុកស្រែអំបិលដើម្បីធើ្វការផាកពិន័យ ៕