ខេត្តព្រះវិហារ៖នៅថ្ងៃទី២១មេសា២០១៧ ឯកឧត្តម អ៊ុនចាន់ដា អភិបាលនៃ គណៈអភិបាល ខេត្តព្រះវិហារ និងប្រតិភូអមតំណើរចុះសួរសុខទុក្ខមេឃុំមេភូមិទាំង៥និងប្រជាការពារស្ថិតនៅកំពង់ស្រឡៅ១ជាប់ព្រំប្រទល់ប្រទេសឡាវ ។
ក្នុងឱកាសនោះដែរ ឯក ឧត្តមបានប្រគល់បាឡាល្បាតចុះទន្លេមួយគ្រឿងដល់ក្រុមbloផងដែរ។ ដើម្បីចុះស្រាវជ្រាវនិងបង្ក្រាប់បទល្មើសឆ្លងដែនព្រោះបច្ចុប្បន្នជនមួយចំនួនបានកំពង់ប្រព្រឹត្តបទល្មើសឆ្លងដែនខុសច្បាប់ភាគច្រើនគឺគ្រឿងញៀននិងការដឹកជញ្ជូនឈើខុសច្បាប់ឆ្លងតាមការណូតធំៗនិងក្បូនបង្ហូរចូលទៅលក់នៅប្រទេសឡាវចំណែកគ្រឿងញៀននាំចូលពីប្រទេសឡាវមកលក់នៅកម្ពុជាតាមច្រកមួយនេះងាយស្រួលក្នុងការឆ្លងដែន ហើយ ឯកឧត្តម បានដាក់បទបញ្ជាយ៉ាងតឹងរឹងដល់សមត្ថកិច្ចនិងអជ្ញាធរមូលដ្ឋានបើមានករណីបទល្មើសឆ្លងដែនមិនថានេសាទខុសច្បាប់ ឬករណីបទល្មើសាធារណៈដែលកើតមាននៅក្នុងដែនសមត្ថកិច្ចរបសខ្លួន់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ សូមបញ្ជាក់ផងថានៅតាមដងទន្លេកំពង់ស្រឡៅបច្ចុប្បន្នការដឹកជញ្ជូនឈើប្រណិតនិងឈើលេខ១កំពង់ឆ្លងកាត់តាមការណូតនិងក្បូនយកទៅលក់នៅប្រទេសឡាវមិនដែលឃើញសមត្ថកិច្ចចុះបង្ក្រាបបានម្ដងណាឡើយរីឯរថយន្ដទំនើបនិងរថយន្ដធំៗដឹកជញ្ជូនបទល្មើសព្រៃឈើឆ្លងកាត់តំបន់នេះចូលខេត្តស្ទឹងត្រែងយ៉ាងអនាធិបតេយ្យព្រោះច្រកមួយនេះនៅតាមបន្ទាត់ព្រំដែនមិនមានការតាមដាននិងពង្រឹងឲ្យបានម៉តចត់នោះឡើយ។ចំណែកសមត្ថកិច្ចនៅទីនោះហាក់បីដូចជាមិនដឹងនៅបទល្មើកើតឡើងកន្លងមកនៅក្នុងដែនរបស់ខ្លួន ។ប្រជាពលរដ្ឋដាក់ការសង្ស័យលើសមត្ថកិច្ចទាំងនោះថាប្រហែលជាត្រូវថ្នាំសណ្ដំហើយមើលទៅទើបបទល្មើសកើតឡើងជាបន្តបន្ទាប់នៅក្នុងតំបន់មួយនេះទើបមិនមានចំណាត់ការអ្វីទាន់តែសោះ៕