គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ប្រជាពលរដ្ឋនៅខណ្ឌជ្រោយចង្វារអំពាវនាវឲ្យ ឯកឧត្តម ជាសុផារ៉ា ជួយរកដំណោះស្រាយជូនពួកគាត់ផង

ប្រជាពលរដ្ឋនៅខណ្ឌជ្រោយចង្វារអំពាវនាវឲ្យ ឯកឧត្តម ជាសុផារ៉ា ជួយរកដំណោះស្រាយជូនពួកគាត់ផង

ភ្នំពេញ៖ប្រជាពលរដ្ឋនៅសហគមន៍ជ្រោយចង្វារដែលមានរឿងរ៉ាវទំនាស់ដីធ្លី ជាមួយក្រុមហ៊ុន អូស៊ីអាស៊ី (ocic )ដែលមានបញ្ហារយះពេល៨ឆ្នាំផ្លាយមកហើយមិនទាន់មានការដោះស្រាយនៅឡើយទេ គឺនៅតែមានភាពចំរូងចំរាស់បន្តរហូតមកដល់សព្វថ្ងៃនេះ។
លោក ជា សុផាតប្រធានសហគមន៍ដីធ្លីខណ្ឌជ្រោយចង្វារបានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី ២២ ខែ មេសានេះថា បញ្ហាដីធ្លីមានរយះពេល៨ឆ្នាំហើយរហូតមកដល់ពេលនេះ ប៉ុន្តែមិនទាន់មានការដោះស្រាយនៅឡើយទេគ្រួសារដែលមានជម្លោះដីធ្លីជាមួយក្រុម ហ៊ុន អូរ ស៊ី អាយស៊ី គឺមានច្រើនគ្រួសារតែថ្ងៃមក ត្រឹម ៣៨គ្រួសារតែ ប៉ុណោ្ណះ ដោយបងប្អូនយើងខ្លះជាប់រវល់រកស៊ី ហើយសុផាតបានបន្តទៀតថា ពួកគាត់ជួបជុំគា្ននេះ គឺពិភាក្សាគ្នាដើម្បីរៀបចំការតស៊ូមតិជាមួយសាលារាជធានីភ្នំពេញ ដោយពួកគាត់បានចោទប្រកាន់ថាអាចមានឃុបឃិតគ្នាជាមួយក្រុមហ៊ុន។ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីបានប្រាប់ពីព្រឹកមិញថា ពួកគាត់សំណូមពរ ដល់ ឯកឧត្តមជា សុផារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកផ្នែកដីធ្លី ជួយដោះស្រាយរឿងដីធ្លីជូនពួកគាត់ផង ហើយ ពួកគាត់ក៏សំណូមពរឲ្យឯកឧត្តម ជា សុផារ៉ា បើកវេទិការសាធារណៈដើម្បីឲ្យបងប្អូនពលរដ្ឋបានសម្តែងអំពីទុក្ខកង្វល់ដែលមាននៅខ្លួនរបស់គាត់ ។ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន គឺ ស្ថិតនៅ ភូមិដើមគរ សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វាររាជធានីភ្នំពេញ ។បើសំដីប្រជាពលរដ្ឋបាននិយាយថា ពួកគាត់ទាមទារនិងឲ្យមានការដោះស្រាយសមស្របដែលពួកគាត់អាចទទួលយកបាន បើមិនបានទេ ពួកគាត់ថានិងបន្តរហូតដល់ទីបញ្ចប់។
ពាក់ព័ន្ធករណីនេះដែរ គេទំព័រព្រះវិហារមិនអាចសុំការបំភ្លឺពី ក្រុមហ៊ុន អូរ ស៊ី អាយ ស៊ីនិងសាលារាជធានីភ្នំពេញបានទេ នៅ ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៧ នេះ មូលហេតុគ្មានលេខទូរស័ព្ទ។គេទំព័រព្រះវិហាររងចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធគគ្រប់ពេលវេលា៕

 

pp002 pp009 pp006 pp001

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |