ខេត្តបាត់ដំបង៖ម៉ោង១០និង២០នាទី ថ្ងៃទី23 ខែមេសា ឆ្នាំ ២០១៧ មាន ពលករខ្មែរ ដែលបានចេញ ទៅរកការងារ ធ្វើនៅប្រទេសថៃ តាមច្រកទ្វារ អន្តរជាតិដូង ដែលស្ថិតនៅ ជាប់ព្រំដែនថៃ ក្នុងស្រុកកំរៀង បានសម្ដែងនូវការ ក្ដៅក្រហាយ ចំពោះមន្ត្រីនគរបាល អន្តោប្រវេសន៍ ច្រកអន្តរជាតិដូង ដែលបាន ឃុបឃិតគ្នា យកលុយថ្លៃធ្វើ ប័ណ្ណឆ្លងដែន លើសពីគោលការណ៍របស់រាជរដ្ឋាភិបាល។បច្ចុប្បន្នលោកសៅ ប៉ុនរិទ្ធ និងលោកប្រាក់ សំដារ៉ា រួមនិងមន្ត្រីនគរបាល អន្តោប្រវេសន៍ ជាច្រើនទៀត នៅច្រកដូង បាននិងកំពុងតែត្រូវប៉ាន់ យ៉ាងខ្លាំង តាមរយៈការបើកដៃ ឲ្យកូនចៅក្រោមឧវាទ របស់ខ្លួន បើកច្រកឲ្យពលករខ្មែរ ចំណាក ស្រុកចេញទៅរកការងារធ្វើ នៅក្នុងប្រទេសថៃ ដោយខុសច្បាប់ ជាថ្នូរនឹងការទទួលបាន លាភសក្ការះចែកគ្នា ដាក់ ក្នុងហោប៉ៅ យ៉ាងសុខស្រួល តាមរបៀបជិះលើខ្នងពលករ ឬអាចហៅបានថា ជញ្ជក់ឈាម ពលករខ្មែរ។ដោយក្រុមប៉ូលិីស អន្តោប្រវេសន៍ ក្រោមការគ្រប់គ្រង របស់លោក សៅ ប៊ុនរិទ្ធ អង្គុយចាំប្រមូលប្រាក់ ពីពលករចំណាកស្រុក ដែលមានបំណង វិលត្រឡប់ មកពីធ្វើការ នៅប្រទេសថៃវិញ ក្នុងម្នាក់ៗ ៣០០បាត បើពលករចេញ ទៅធ្វើការ នៅប្រទេសថៃ ដោយខុសច្បាប់ តាមរយៈមេខ្យល់ នាំមកចូល តាមច្រកនេះក្នុងម្នាក់ៗ ត្រូវបង់លុយឲ្យទៅកូនចៅ លោក សៅ ប៉ុនរិទ្ធ ចាប់ពី ២០០០បាត ទៅ ២៥០០បាតផងដែរ។បើតាមយោងប្រភព ពីពលករឆ្លងដែន ខុសច្បាប់ បានរៀបរាប់ ឲ្យដឹងថា ពេលចូលទៅក៍លំបាក នៅពេលដែល ត្រឡប់មកវិញ ក៍លំបាក មកដល់ព្រុំដែន ត្រូវបង់លុយឲ្យទៅទាហានថៃ ចំនួន២០០បាត ក្នុងម្នាក់ៗ បង់ទៅឲ្យ ក្រុមប៉ូលិសអន្តោប្រវេសន៍៣០០បាតបន្ថែមទៀត ទើបឲ្យចូលមក ទឹកដីកំណើត របស់ខ្លួនវិញបាន។ករណីនេះ ត្រូវបាន ប្រព័ន្ធ ផ្សព្វផ្សាយ ក្នុងស្រុកជាច្រើន បានចេញ ពីភាពអសកម្ម ការងារ របស់លោកសៅ ប៊ុនរិទ្ធ នាយនគរបាល អន្តោប្រវេសន៍ ច្រកដូងនិងភាព មិនក្រក្រតី ក្នុងការដឹកនាំ មួយចំនួន មិនមាន តម្លាភាព ដូច្នេះថ្នាក់ដឹកនាំ គួតែពិនិត្យឡើងវិញ។គេហទំព័រព្រះវិហារ នៅមិនទាន់ ទទួលបាន ការបកស្រាយ បំភ្លឺពីលោកសៅ ប៊ុនរិទ្ធ ពាក់ព័ន្ធ ទៅនិងការរិះគន់ ខាងលើនៅឡើយនោះទេ៕
0
ពលករខ្មែរបានស្រែកត្រហោយំដោយសារប៉ូលីសអន្តោរប្រវេសន៍ អន្តរជាតិច្រកដូង កំពុងគាបសង្កត់ពួកគាត់
Filed in: សង្គម