គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

យាយម៉ាយថៅកែឈើក្រញ៉ូងដុះស្លែនៅតែរកស៊ីឈើដដែល សូម្បីតែឯកឧត្តម ស ថាវី ក៏មិនហ៊ានបង្រ្កាបដែរ

យាយម៉ាយថៅកែឈើក្រញ៉ូងដុះស្លែនៅតែរកស៊ីឈើដដែល សូម្បីតែឯកឧត្តម ស ថាវី ក៏មិនហ៊ានបង្រ្កាបដែរ

ខេត្តឧត្តរមានជ័យ៖តាមសេចក្តីរាយការណ៍ពីភ្នាក់ងាប្រចាំខេត្ត ឧត្តរមានជ័យបានឲ្យដឹងថាក្រុមកូនចៅយាយម៉ាយបានចូលទៅដឹកឈើនៅចំណុចអូរស្វាយ ស្ថិតនៅ ភូមិ​ អូរស្វាយ ឃុំ​ និង​ស្រុក ត្រពាំងប្រាសាទ​ ខេត្ត​ឧត្តរមានជ័យ។

មានរថយន្តចេញចូលដឹកជញ្ជូនឈើយកមកឲ្យយាយម៉ាយនិងមានកំលាំងពលករឆ្លងដែនទៅកាប់ឈើក្រញ៉ូងនៅក្នុងប្រទេសថៃក្រោយពីទៅកាប់ឈើរួចបានវិលត្រលប់មកវិញរួចទើមមានឡានទៅដឹកទៅឲ្យយាយម៉ាយដែរ។

ដោយមានការបើកភ្លើងខៀវពីស្ថាប័នពាក់ព័ន្ធទើបឲ្យយាយម៉ាយហ៊ានធ្វើអ្វីៗទាំងអស់តាមតែអំពើចិត្តរបស់គាត់ដោយមិនគិតពីការរលាយហិនហោចព្រៃឈើ ហើយនៅពេលខ្លះក៏ត្រូវជួលពលករខ្មែរឲ្យចូលទៅកាប់ឈើក្រញ៉ូងលើទឹកដីថៃ ដោយមិនគិតពីអាយុជីវិតរបស់គាត់សោះឡើយ។

បើតាមសំដីពលកររកស៊ីកាប់ឈើក្រញ៉ូងលើទឹកដីថៃបានលួចខ្សឹបប្រាប់ថា ការរកស៊ីកាប់ឈើឆ្លងដែនទៅប្រទេសគេមិនស្រួលទេ ជាពិសេសភ័យខ្លាចនៅពេលណាជួបតំរួតថៃ ឬទាហានឈុតខ្មៅនៅពេលដែលពួកគេចាប់បានអាចមានគ្រោះថ្នាក់ដល់អាយុជីវិតក៏មានឬពេលខ្លះគេអាច ទាត់ធាក់ដោយចោទប្រកាន់ថាពួកយើងឆ្លងដែនដោយខុសច្បាប់ទៅប្រទេសគេ។ បើតាមប្រភពពីមន្រ្តី យោធាសឹករងម្នាក់សុំមិនបញ្ចេញឈ្មោះបានលួចប្រាប់ថាបច្ចុប្បន្នមានឡានចេញចូលពោលគឺដឹកឈើជារៀងរាល់ថ្ងៃ គ្រាន់តែតិចឬច្រើនតែពីមួយថ្ងៃពី៥ ទៅ ៦ឡានឯណោះ។តែឥឡូវរាប់មិនអស់ទេ គឺច្រើនលើសដើមក្រោយចូលឆ្នាំខ្មែររួច គឹចេញតាមច្រក ភូមិអូរស្វាយ  នៅ ក្បែរសឹករងឆ្ពោះទៅកាន់ស្រុកអន្លុងវែងតែម្តង ។ហើយមន្រ្តីយោធានោះមិនបានលំអិតថា ក្នុងមួយថ្ងៃៗមានពលករឆ្លងទៅកាប់ឈើប៉ុន្មាននាក់និងមាន ឈើចំនួនប៉ុន្មានម៉ែត្រគូបនោះដែរ។

បច្ចុប្បន្នគេសង្កេតឃើញមានមេឈ្មួញឈើដ៏ល្បីល្បាញធំជាងភ្នំដងរែកទៅទៀតនោះគឺ កំពុងតែប្រមូលទិញឈើ

ក្រញ៉ូងនិងគៀងគពលករខ្មែរអោយទៅស្ពាយឈើក្រញ៉ូងនៅប្រទេសថៃយកមកលក់អោយមេឈ្មួញដ៏មានឥទិ្ឋពលប្រចាំខេត្តនេះ ដែលមានទីតាំងនៅខ្សែបន្ទាត់ព្រំដែនយ៉ាងរំភើយ ឥតខ្វល់សំខាន់ មានឈើលក់ទៅស្រុកក្រៅ។ មន្រ្តីតូចតាចបានរិះគន់ទៅលើមេៗរបស់ខ្លួនក៏ដូចជា មន្រ្តីស្ថាប័នពាក់ព័ន្ធថានាំគ្នាឃុបឃិតជាមួយមេឈ្មួញភ្លេចតួនាទី ព្រងើយកន្តើយថែមទាំងបើកដៃទៀតផងហើយជាពិសេសនោះគឺ សមត្ថកិច្ចដែលកំពុងតែឈរជើងនៅតាមបណ្តាច្រកនីមួយៗហាក់បីដូចជា មិនបានស្តាប់នូវអនុសាសន៍ឬក៏បទបញ្ជា របស់សម្តេច តេជោឡើយ មានតែនាំគ្នាបើកឲ្យ ពលករខ្មែរឆ្លងដែនទៅកាប់ឈើដើម ហើយមន្រ្តីតូចតាចបានបន្តទៀតថា បើយើងជាអ្នកអនុវត្តច្បាប់មិនគោរពច្បាប់ផង ចុះឲ្យប្រជាពលរដ្ឋគោរពម៉្តេចកើតទៅ ចប់គ្មានវាចារថ្លែង ពីព្រោះខ្លួនជាកូនចៅគេ មិនមានសិទិ្ឋណាហ៊ាននិយាយស្តីឡើយ ពោលគឺ ចាប់ ពីថ្នាក់ខេត្ត រហូតដល់ ថ្នាក់មូលដ្ឋានគឺokអស់ហើយ ។

បើតាមប្រភពពី មន្រ្តីនគរបាលការពារព្រំដែនម្នាក់បាននិយាយថា នៅក្នុងខេត្ត ឧត្តរមានជ័យនេះ គ្មានអ្នកហ៊ានជាមួយយាយម៉ាយទេ ដោយសារតែយាយម៉ាយបានបង់លុយជូនស្ថាប័នពាក់ព័ន្ឋអស់ហើយ ដូច្នេះយាយម៉ាយអាចដំណើរការបាន យ៉ាងរលូន ហើយមន្រ្តីនគរបាលរូបនោះបានបន្តទៀតថា បទបញ្ជារបស់ថា្នក់ដឹកនាំត្រូវស្ថាប័នមួយចំនួនតូចមិនគោរពតាម និងមិនឲ្យតម្លៃទល់តែសោះ បើអញ្ចឹងមែន នោះ តើប្រជាពលរដ្ឋនៅក្នុងខេត្ត ឧត្តរមានជ័យ រំពឹងអ្នកណាបើអ្នកកាន់ច្បាប់យកច្បាប់មកអង្គុយលើអញ្ជឹង គួរតែមើលសមត្ថកិច្ចនៅប្រទេសជិតខាងយើងផង ប្រជាពលរដ្ឋនៅក្នុង ខេត្តឧត្តរមានជ័យ សុំអំពាវនាវ ដល់​ ឯក​ឧត្តម​ សាយ សំអាល់ រដ្ឋមន្រ្តី បរិស្ថាន ឯកឧត្តម វេង សាខុន រដ្ឋ មន្រ្តីកសិកម្ម រុក្ខាប្រម៉ាញ់និង នេសាទ  ជាពិសេស ឯក ឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា សូមមេត្តាជួយមានវិធាករណ៍ផងទាន ពីព្រោះនៅ ខេត្ត ឧត្តរមានជ័យ ត្រូវយាយម៉ាយ ថៅ​យួនម្នាក់នេះ​ទិញមនសិកាអស់ហើយ កុំទុកឲ្យមេឈ្មួញឈើដុះស្លែរកស៊ីខុសច្បាប់ហើយហ៊ានទាំងបញ្ជាឲ្យកូនចៅរបស់ខ្លួនដេញវាយអ្នកកាសែតថែមទៀតកាលពីថ្ងៃទី ២២ ខែ​មេសា ឆ្នាំ ២០១៧ ហើយ ត្រូវបានអ្នកកាសែតទាំងបួនអង្គភាពដាក់ពាក្យបណ្តឹងចូលទៅ ព្រះរាជ្ញាខេត្តឧត្តរមានជ័យឲ្យជួយរកយុត្តិធម៌ដល់ពួកគាត់ផង៕

uu8

8900IMG-20170131-WA0128tyui

tyui

6778

7890

001

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |