គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ខឹងប្រពន្ធមិនឲ្យលុយ៥០០ដុល្លា មេបញ្ជាការងកងរាជអាវុធហត្ថស្រុកកែវសីម៉ាបាញ់គម្រាមប្រពន្ធចំនួន៧គ្រាប់

ខឹងប្រពន្ធមិនឲ្យលុយ៥០០ដុល្លា មេបញ្ជាការងកងរាជអាវុធហត្ថស្រុកកែវសីម៉ាបាញ់គម្រាមប្រពន្ធចំនួន៧គ្រាប់

ខេត្តមណ្ឌលគីរី៖ លោកស៊ុន ប៊ុនធឿន អធិការស្រុកកែវសីម៉ាបានបញ្ជាក់ថា កាលពីថ្ងៃទី២៦មេសា២០១៧ វេលាម៉ោង២០និង៤០នាទី នៅភូមិអូរអាម ឃុំ ស្រែខ្ទុម ស្រុកកែវសិមា ខេត្តមណ្ឌលគិរី ។មានករណីផ្ទុះអាវុធចំនួន៧គ្រាប់ ដោយមន្ទ្រីកងរាជអាវុធហត្ថស្រុកបាញ់ គម្រាមប្រពន្ធ មូលហេតុសុំលុយចំនួន៥០០ដុល្លាមិនអោយ ក៏កើតការខឹងដកកាំភ្លើងម៉ាកឡុក បាញ់ ៧គ្រាប់អត់ផ្ទុះ១គ្រាប់ រួចក៏ជិះរថយន្តគេចខ្លួនបាត់ទៅ លោកបញ្ជាក់ថាករណីបាញ់បោះខាងលើ ត្រូវបានកំលាំងសមត្តកិច្ចស្គាល់អត្តសញ្ញាណហើយ មានឈ្មោះ ស៊ួ សុវណ្ណធី មេបញ្ជាការរងអាវុធហត្ថស្រុកកែវសីម៉ា។ លោកបានបន្តថា រហូតមកដល់ពេលនេះ កំលាំងកងរាជអាវុធហត្ថខេត្តកំពុងចាត់ការរឿងនេះហើយព្រោះPMគ្នាគេ។ សូមបញ្ជាក់ថា កន្លងមកឈ្មោះលោក ស៊ួ សុវណ្ណធីខាងលើនេះគឹជាថៅកែរកស៊ីឈើនិងកាងបទល្មើស មិនថា ខ្លួនមានតូនាទីជាអ្វីឡើយ ទំនងជា ចង់ធ្វើស្ដេចក្រាញ់នៅក្នុងស្រុក កែវសីម៉ាផងក៏មិនដឹង​ ហើយម៉្យាងល្បីល្បាញដែលខាង ផ្នែកបាញ់បោះសិរីប្រចាំស្រុកអូរាំងនិងស្រុកកែវសីម៉ា សូម្បីតែ លោក អភិបាលខេត្ត មណ្ឌលគីរី ក៏​លោក ស៊ួ សុវណ្ណធី មិន ព្រឺសម្បុរផង ចុះល្មមប្រជាពលរដ្ឋតូចតាចទៀតឲ្យខា្លចម៉េចបាន ហើយក៏មិនខ្លាចញញើតច្បាប់នោះឡើយ។

ប្រជាពលរដ្ឋនៅខេត្ត មណ្ឌលគីរី​ទទូច សុំអំពាវនាវ ដល់​ឯកឧត្តម សៅ សុខា មេបញ្ជាការអាវុធហត្ថ លើផ្ទៃប្រទេស សូមជួយមានវិធានការណ៍ដល់មន្រ្តីក្រោមឳវាទផង ពីព្រោះ​ពួកគាត់ខ្លាចណាស់ពេល ឭសូរសំលេងផ្ទុះម្តងៗ ស្មានតែ ចោរប្លន់ទេ ណាមួយប្រទេសយើង មានសុខសន្តិភាពទូទាំងប្រទេសហើយ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា​រួមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត។ ពាក់ព័ន្ធករណីនេះដែរ លោក ស៊ួ សុវណ្ណធី រងការចោទប្រកាន់មិន អាចសុំការបំភ្លឺបានឡើយ មូលគ្មានលេខ។គេហទំព័រព្រះវិហាររងចាំស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕

00qq1 445 05554

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |