គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោកសេងចាន់រុណនាយសង្កាត់រដ្ឋបាលព្រៃឈើនឹង លោក ទ្រីសុភ័ក្រ នាយខណ្ឌរដ្ឋបាលព្រៃឈើកំពុងរីកថ្លើម

លោកសេងចាន់រុណនាយសង្កាត់រដ្ឋបាលព្រៃឈើនឹង លោក ទ្រីសុភ័ក្រ នាយខណ្ឌរដ្ឋបាលព្រៃឈើកំពុងរីកថ្លើម

ខេត្តក្រចេះ៖ព្រៃឈើនៅក្នុងភូមិអូរព្រះឃុំអូរក្រៀងស្រុកសំបូរខេត្តក្រចេះកំពុងតែរងការ
រលាយហិនហោចនៅពេលខាងមុខនេះដោយសារតែមន្រ្តីជំនាញមិនបង្រ្កាបមានតែបើក
ដៃឲ្យក្រុមឈ្មួញចូលដឹកឈើតាមរថយន្តសាមយ៉ុងជាគ្រឿងនៅតំបន់នោះមិនក្រោមពី
២០ទៅ៣០គ្រឿងនោះទេក្នុងមួយថ្ងៃៗ។ជាក់ស្តែងការពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០១៧
អ្នកសារព័ត៌មានជាជច្រើនអង្គភាពបានចុះទៅតំបន់ខាងលើដើម្បីផ្តិតយករូបភាព
ដែលគេល្បីថានៅក្នុងតំបន់អូរព្រះឃុំអូរគ្រៀងនេះមានក្រុមឈ្មួញជាច្រើនកំពុងតែកាប់
ដើមឈើផ្តួលរលំចោលសិនហើយខ្លះទៀតអាច្រៀករួចជាស្រេចរងចាំតែរថយន្តចូលដឹក
ចេញដើម្បីយកទៅលក់តាមដេប៉ូគ្រប់បណ្តាខេត្ត ក្រុង។
បើតាមការឲ្យដឹងពី តៃកុងឡានដឹកឈើនោះបានប្រាប់អ្នកសារព័ត៌មានយើងថា ឈើនេះ
គឺមានអ្នករត់ការតាមផ្លូវ ហើយឈើនេះដឹកយកទៅលក់តាមដេប៉ូ ដូចជា ស្រុក អូររាំងឪ
ស្វាយអន្ទរជាដើម។ល។
បើតាមប្រភពប្រជាពលរដ្ឋនៅតាមដងផ្លូវក្នុងឃុំអូរក្រៀង នេះបាននាំគ្នារិះគន់ថា លោក សេង ចាន់រុណ
នាយសង្កាត់រដ្ឋបាលព្រៃឈើ អូរក្រៀងកំពុងតែ សប្បាយចិត្តរីកថ្លើមដោយកំពុងតែកើបលុយពីបទល្មើស
ព្រៃឈើហើយតៃកុងឡាននោះបានបន្តទៀតថាលោកសេងចាន់រុណនេះគឺគាបសង្កត់ទារលុយពីបទល្មើស
ខ្លាំងខ្លាជាងគេដោយមិនខ្វល់ពីការរលាយហិនហោចព្រៃឈើដែលជាធនធានធម្មជាតិដ៏កម្រមួយនេះកំពុង
តែរលាយដោយសារតែមន្រ្តីជំនាញមិនបង្រ្កាប ហើយប្រភពពីពលរដ្ឋបានបន្តទៀតថា តើ លោកទ្រីសុភ័ក្រ
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ក្រចេះរវល់ទៅណាបានជាទុកឲ្យលោកសេងចាន់រុណឃុបឃិតជាមួយ
ឈ្មួញឲ្យចូលកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យដោយគ្មានការបង្រ្កាបនេះ?។
ពាក់ព័ន្ឋករណីខាងលើនេះ លោក សេងចាន់រុណបានប្រាប់តាមទូរស័ព្ទថា ករណីនេះមានមែន តែលោកថាចាំ
បោះឆ្នោតហើយសិនឥឡូវយើងកំពុងរៀបចំការបោះឆ្នោត។ពាក់ព័ន្ធករណីនេះ លោក អភិបាលស្រុកសំបូរបាន
ប្រាប់តាមទូរស័ព្ទថា ចាំលោក ខលទូរស័ព្ទទៅសួរនាំមន្រី្តរដ្ឋបាលព្រៃឈើ ពីព្រោះលោកអត់បានដឹងទេនេះ
ជាកិច្ចការរបស់មន្រ្តីរដ្ឋបាលព្រៃឈើ។រី លោក ទ្រីសុភ័ក្រមិនអាចសុំការទំនាក់ទំនងបានទេ ដោយទូរស័ព្ទខល
មិនចូល ប៉ុន្តែ លោក រតនា ដែលនាយរងខណ្ឌទទួលបន្ទុករដ្ឋបាលព្រៃឈើប្រចាំបីស្រុកនោះបានប្រាប់តាមទូរស័ប្ទថា
ខណះពេលនេះលោកកំពុងតែបង្រ្កាប នៅ អូរក្រៀង ស្រែស្បូវ និង រលួស ហើយករណីនៅអូរព្រះ លោក ថា ចាំឲ្យ
កូនចៅទៅមើលសិនថាតើត្រូវប្រើកំលាំងប៉ុន្មាននាក់ជាក់ស្តែង ហើយទ្រង់ទ្រាយតូចឬធំ។គួរបញ្ជាក់ថានៅ ទឹកដីខេត្ត ក្រចេះបទល្មើសព្រៃឈើកំពុងតែរងនូវការវិនាសហិនហោចដោយសារតែមន្រ្តីខិលខូចមួយចង្កោមតូចឃុបឃិតជាមួយ
ឈ្មួញមាន លុយ មាន អំណាចទិញទឹកចិត្តមន្រ្តីទាំងនោះអស់ហើយ។ប្រជាពលរដ្ឋ សូមអំពាវនាវដល់ លោក សរ ចំរ៉ុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះជូយមានវិធានការផងទានបើពុំដូច្នេះទេព្រៃឈើនៅក្នុងខេត្ត ក្រចេះរលាយជាក់
ជាមិនខាននាពេលខាងមុខនេះ ពីព្រោះ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា បទល្មើសចេញពីខេត្តណា ខេត្តនោះ
ទទួលខុសត្រូវ តែផ្ទុយទៅនៅខេត្តក្រចេះនៅតែមានបទល្មើសកើតឡើងទ្វេដងថែមទៀត គ្មានស្ថាប័នពាក់ព័ន្ធណាយក
ចិត្តទុកដាក់ឡើយ ជាពិសេស លោក អភិបាលខេត្តក្រចេះហាក់បីដូចជា មិនស្តាប់នូវអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជ
រដ្ឋាភិបាលឡើយ គួរតែបង្រ្កាបឲ្យទាន់ពេលវេលាផងទាន ពីព្រោះព្រៃឈើនៅស្រុកខ្មែរជិតផុតពូជហើយ៕

 

k001 k002 k003 k005 k006 koo4

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |