គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ល្បែងភ្នាល់ទឹកភ្លៀងនៅក្រុងបាត់ដំបងរបស់លោក តាល់ កំពុងតែ បង្កើតភាពអសន្តិសុខក្នុងខេត្តបាត់ដំបងទៀតហើយ

ល្បែងភ្នាល់ទឹកភ្លៀងនៅក្រុងបាត់ដំបងរបស់លោក តាល់ កំពុងតែ បង្កើតភាពអសន្តិសុខក្នុងខេត្តបាត់ដំបងទៀតហើយ

ខេត្តបាត់ដំបង៖ ល្បែងភ្នាល់ទឹកភ្លៀងកក្រើកក្រុងបាត់ដំបងប្រជាពលរដ្ឋនិយាយថា
កំពុងតែបង្កើតភាពអសន្តិសុខក្នុងក្រុងបាត់ដំបងទៀតហើយ ដោយប្រជាពលបាន
បន្តទៀតថា មួយរយះនេះអំពើលួចឆក់ប្លន់មានសភាពស្ងប់ស្ងាត់ល្អប្រសើរណាស់
គួរឲ្យកត់សំគាល់ផងដែរ។ប៉ុន្តែឥឡូវនេះមានបើកល្បែងភ្នាល់ទឹកភ្លៀង ពូកគាត់
ចាប់ផ្តើមព្រួយឡើងវិញហើយ ដោយខ្លាចកើតមានអំពើលួចឆក់ប្លន់នៅពេល
ណាមួយជាក់ជាមិនខានឡើយ ដូចពាក្យចាស់លោកបានពោលថា អ្នកលេង
ល្បែងមិនឃើញមានអ្នកណាធ្វើផ្ទះថ្មបាននៅឡើយទេ។ប៉ុន្តែបើព្រះពុទ្ធបាន
មានសង្ឃដីកាថា ចូលញាតិញោមកុំប្រព្រឹត្តនូវល្បែងបីយ៉ាង គឺ ទី១៖ ល្បែង
ស្រា ទី២ ៖ ល្បែងស្រី និង ល្បែងគ្រប់ប្រភេទ គឺធ្វើឲ្យវិនាសហិនហោច
បែកបាក់គ្រួសារកើតអំពើហឹង្សារក្នុងគ្រសារ កើតចោរឆក់លួចប្លន់ ដោយ
សារតែល្បែងនេះឯង។
ប្រជាពលរដ្ឋបន្តឲ្យដឹងទៀតថា បច្ចុប្បន្ននេះល្បែងភ្នាល់ទឹកភ្លៀងកំពុងកើត
ឡើងយ៉ាងអនាធិបតេយ្យនៅភូមិស្រែ១០០ សង្កាត់ស្រែចារ ក្រុងបាត់ដំបង
ខេត្តបាត់ដំបង ដោយពុំមានមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចណាចាត់វិធានការ
ទប់ស្កាត់ឡើយ។
ប្រជាពលរដ្ឋដាក់ការសង្ស័យថា អាចមានការបើកភ្លើងខៀវពីសំណាក់
ស្ថាប័នព័ន្ធទើបដំណើរការបានល្អហើយអាចទំនងជាទទួលបានផល
ប្រយោជន៍ពីមេល្បែងភ្នាល់ទឹកភ្លៀង ទើបមិនចាត់វិធានការទប់ស្កាត់
ប្រកបដោយប្រសិទ្ធភាព តែផ្ទុយពីគោលនបាយភូមិ-ឃុំ មានសុវត្ថិភាព
ទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃ។បើតាមការឲ្យពីអ្នកចូលទៅលេង
ល្បែងតឺកភ្លៀងនេះបានប្រាប់ថា លោក តាល់បានរត់ការហើយ ដូច្នេះ
ប្រចាំអាណាចក្រក្រុងបាត់ដំបងនេះ គឺជិះសេះលែងដៃឥតខ្វល់អ្វីទាំងអស់
ហើយគេលេងល្បែងទឹកភ្លៀងនេះ ជារៀងរាល់ថ្ងៃមានអ្នកមកលេងល្បែង
ភ្នាល់ទឹកភ្លៀងជិះរថយន្តទំនើបៗចូលទៅទីតាំងចាក់ភ្នាល់ ហើយឡើងលើ
ដំបូលផ្ទះខ្ពស់សម្លឹងមើលមេឃ ហើយឆ្លើយឆ្លងគ្នាតាមវិទ្យុទាក់ទងឬអាយ
កូមលាន់ទ្រហឹង។

មេល្បែងភ្នាល់ទឹកភ្លៀងត្រូវបានគេស្គាល់ថាឈ្មោះតាល់ និងត្នោតជុំ
ហើយមានកូនកញ្ច្រែងរាប់សិបកន្លែងចាំទទួលលុយភ្នាល់ពីអតិថិជន
ប្រមូលបានលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ។ បញ្ហានេះ
ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ មិនត្រូវ
បណ្ដែតបណ្ដោយតទៅទៀតនោះទេ ព្រោះល្បែងភ្នាល់ទឹកភ្លៀង
កំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។
ប្រជាពលរដ្ឋសំណូមពរដល់ ឯកឧត្តម អភិបាលនៃគណៈ
អភិបាលខេត្ត បាត់ដំបង ជួយមានវិធានការផងទាន៕

 

b001

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |