គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ស្នងការ នគរបាល ខេត្តសៀមរាប បង្ក្រាបបាន ក្រុមចែកចាយ សារធាតុញៀនចំនួន ០២ នាក់

ស្នងការ នគរបាល ខេត្តសៀមរាប បង្ក្រាបបាន ក្រុមចែកចាយ សារធាតុញៀនចំនួន ០២ នាក់

ខេត្តសៀមរាប ៖ សមត្ថកិច្ច នគរបាល ខេត្តសៀមរាប បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ម៉្សៅមេតំហ្វេតាមី (ម៉ាទឹកកក) ចំនួន ០៥ កញ្ចប់មានទំងន់ ៧.១ ក្រាម ទាំងសំបក និងឧបករណ៍ប្រើប្រាស់ និងសំភារៈវេចខ្ចប់ថ្នាំញៀន មួយចំនួនទៀត ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ ។ កាលពីវេលាម៉ោង ១៤ និង ៣០ នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ ដោយមានការចង្អុល ណែនាំពី សំណាក់ លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្ត ក៏ដូចជា លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរង ជាប្រធានការិយាល័យ នគរបាលប្រឆាំងបទល្មើស កំលាំងការិយាល័យ ប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន នៅភូមិវាល សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ ។

លោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យ នគរបាលប្រឆាំង គ្រឿងញៀន បានឲ្យដឹងថា កម្លាំងរបស់លោក បានធ្វើការស្រាវជ្រាវ និងប្រើប្រាស់វិធានការជំនាញ រហូតឈានដល់ ធ្វើការឃាត់ខ្លួន មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់បានចំនួន ០២ នាក់ទី១ ឈ្មោះ អ៊ី អេងឡាយ ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប (ចាត់ចែង) (មានសារធាតុញៀន ក្នុងខ្លួន) និងទី២-ឈ្មោះ វ៉ាត នាង ភេទប្រុសអាយុ ៣១ ឆ្នាំ មុខរបរ គ្មានទីលំនៅភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល សព្វថ្ងៃស្នាក់ នៅមិនពិតប្រាកដ (ជួញដូរ) (មានសារធាតុញៀនក្នុងខ្លួន) ។

លោកនាយការិយាល័យ បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបករណី ខាងលើនេះ សមត្ថកិច្ចនគរបាល យើងបានដកហូត នូវវត្ថុតាងដូចជា ៖ ម៉្សៅមេតំហ្វេតាមី (ម៉ាទឹកកក) ចំនួន០៥កញ្ចប់ មានទំងន់ ៧.១ ក្រាម ទាំងសំបក ទូរស័ព្ទដៃចំនួន ០១ គ្រឿង ម៉ូតូចំនួន ០១ គ្រឿង ម៉ាកវីវ៉ា ពាក់ស្លាកលេខសៀមរាប 1D:9545 និង ឧបករណ៍ប្រើប្រាស់ និងសំភារៈវេចខ្ចប់ថ្នាំញៀន មួយចំនួនទៀត ។

បន្ទាប់ពីធ្វើការដកហូត វត្ថុតាងរួចមក សមត្ថកិច្ចបាននាំខ្លួន ជនសង្ស័យ យកមកធ្វើការសាកសួរនៅចំពោះមុខ សមត្ថកិច្ចពួកគេបានឆ្លើយសារភាព និងទទួលស្គាល់ថា ពួកគេពិតជាបានចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន ពិតប្រាកដមែន ៕

 

IMG-20161205-WA0152

IMG-20161205-WA0155

Filed in: គ្រឿងញៀន

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |