គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ល្បែងបក្សីកីឡាត្រូវបានបង្រ្កាបហើយអត់បានមនុស្ស នៅសល់តែសម្ភារៈមួយចំនួន

ល្បែងបក្សីកីឡាត្រូវបានបង្រ្កាបហើយអត់បានមនុស្ស នៅសល់តែសម្ភារៈមួយចំនួន

ស្ទឹងត្រែង ៖ល្បែងបក្សីកីឡាដែលដុះស្លែជាយូយាណាស់មកហើយស្ថិតនៅ
ចំណុចទួលព្រលាន ភូមិ សៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្ត ស្ទឹងត្រែង។
ឥឡូវត្រូវបានបង្ក្រាបក្រោមការបញ្ចារផ្ទាល់ ពីលោកអធិការ ជឹម អេន នឹងដឹកនាំ
បង្ក្រាបដោយលោក សុផល បញ្ញា នៅចំណុចខាងលិចទួលប្រលានយន្តហោះ
ខាងក្រោយស្ថានីប្រេងឥន្ធៈឈ្មោះ ជា ទ្រី ហៅធុង ហើយជាម្ចាស់អគ្គិសនី ប្រចាំស្រុក
ស្ថិតចម្ងាយប្រហែលពី ៣០០ម៉ែត្រទៅ៤០០ម៉ែត្រ ក្នុងភូមិសៀម ប៉ាង ឃុំសេកុង

ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង វេលាម៉ោង១០.៣០នាទីព្រឹក ថ្ងៃទី១៤ ឧសភា

ឆ្នាំ២០១៧ ។

ប្រភពពីរប្រជាពលរដ្ឋបានឲ្យដឹងថា ល្បែងជល់មាន់នៅចំណុចខាងលើ
ក៍ដូចចាក់ភ្នាល់មាន់តាមប្រព្ធន័ អ៊ីនធឺណើតដែលបើកលែងយ៉ាងសេរីគ្មាន
អ្នកបង្ក្រាប នៅក្នុងផ្ទះលក់ប្រេងរបស់លោកជា ទ្រី (ហៅធុង) បើកលេង
រៀងរាល់ល្ងាចសៅអាទិត្យ គ្មានអ្នកបង្ក្រាបនោះទេ។

ប្រភពដដែលបានបន្តទៀតថាល្បែងមាន់ជល់នេះមិនមែនទើបតែ
កើតមាននោះទេ គឺកើតមានជាយូរឆ្នាំមកហើយ ទើបតែពេលនេះត្រូវបាន
លោកអធិការបញ្ជាឲ្យកម្លាំងចុះបង្ក្រាបហើយ ដើម្បភូមិឃុំមានសុវត្ថិភាព
ទាំង៩ចំណុចនិងសុំឲ្យលោកអធិការបង្ក្រាបនៅល្បែងភ្នាល់មាន់ តាមអ៊ីន
ធឺណើត នៅចំណុចផ្ទះខាងលើ ដើម្បីជៀសវាងកើតអំពើរហឹង្សាក្នុងគ្រួសារ
នឹងបង្កអសន្តិសុខដល់មួលដ្ឋាននឹងសង្គមជាតិ។

តាមការឲ្យដឹងពីរលោកសុផល បញ្ញា មេប៉ុស្តិ៍សេកុងបានឲ្យដឹងថា ក្នុងការ
បង្ក្រាបទីតាំងជល់មាន់ខាងលើ ត្រូវបានបែកការមុនដោយកម្លាំងលោកជាប់
រវល់ ចុះធ្វើការស្រាវជ្រាវមួយករណីផ្សេងទៀត ទើបមានការយឺតយ៉ាវត្រូវ
បានក្រុមអ្នកលេងល្បែងប្រជល់មាន់ទាំងនោះ រត់គេចខ្លួនបាត់អស់បន្សល់
តែវត្ថុតាងមួយចំនួនរួមមាន 1កៅស៊ូព័ទ្ធសៃវៀន1ខ្សែ កៅអី5 កៅស៊ូអា
ប៉ោងនឹងកំណល់ចានអាប៉ោង1 មាន់1 កន្ទ្រក់ដាក់មាន់ពីរ រួមនឹងវត្ថុតាង
សេស សល់ត្រូវបានដុតកំទេចចោល
លោកបន្តទៀតថា ការបង្ក្រាបទីតាំងជល់មាន់ខាង ដោយមានការបញ្ជាផ្ទាល់
ពីអធិការជីម អេន លោកថានឹងបន្តបង្រ្កាបឲ្យអស់រាល់បទល្មើសល្បែងស៊ីសង
ទាំងឡាយដែលកើតមាន នៅក្នុងទឹកដីស្រុកសៀមប៉ាងមិនឲ្យមានបន្តទៀតឡើយ៕

 

s001 s002 s004 s005 s006 s007 s008 WhatsApp Image 2017-05-14 at 12.12.44 PM

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |