ស្ទឹងត្រែង: រថយន្តយ៉ីឌុបពីគ្រឿងរបស់ក្រុមហ៊ុនធី រិទ្ធីសី ពីគ្រឿងដឹកឈើប្រភេទសុគ្រុំជាក្តាសន្លឹកប្រវែងពីម៉ែត្រ នឹងខ្លះជាប៉ាកគេសុទ្ធតែជាប្រភេទឈើត្រូវខ្នាត ដឹកចេញពីខេត្តរតន:គីរីឆ្ពោះទៅស្រុករមាសហែកខេត្តស្វាយរៀងសមត្ថកិច្ចសង្ស័យថាមានបង្កប់ឈើប្រណិតនឹងដឹកលើសទម្ងន់នឹងពិនិត្យច្បាប់ដឹកជញ្ចូនផលអនុផលព្រៃឈើផងដែរព្រោះមិនបានចូលជញ្ចីងថ្លឹង ទើបសមត្ថកិច្ចឃាត់ដើម្បីត្រួតពិនិត្យនៅចំណុចហួសជញ្ចីងអូរពងមាន់បន្តិចស្ថិតក្នុងភូមិរាជានុកោល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង
វេលាម៉ោង៧.៤៥នាទីយប់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៦។
ប្រភពពីមន្ត្រីជំនាញម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថារថយន្តយ៉ីឌុបពីគ្រឿងដឹកឈើរបស់ក្រុមហ៊ុនធី រិទ្ធីសី ដែលសមត្ថកិច្ចឃាត់នោះគឺឃាត់ចំឈើឧកញ៉្ញាមានច្បាប់ញ៉ាក់សាច់ក៍ប្រញាប់ប្រញាល់ត្រួតពិនិត្យខ្លាចហួសច្បាប់កំណត់របស់ឧកញ៉្ញាដែលចរាចរណ៍ពីខេត្តរតន:គីរីឆ្ពោះទៅខេស្រុករមាសហែក ខេត្តស្វាយរៀង
ប្រភពដ៍ដែលបានបន្តទៀតថាមិនមែនតែពីគ្រឿងនោះទេគឺមានរថយន្តផ្សេងជាច្រើនទៀតដែលដឹកឈើនឹងដឹកទម្និញហួសជញ្ចីងមិនបានថ្លឹងហើយ រីឯចំណែករថយន្តដឹកឈើសុគ្រុំរបស់ឧកញ៉្ញាសីគឺជាឈើត្រូវខ្នាតដែលវៀតណាមកំពង់ស៉ី ព្រោះឈើធ្នុងជិតអស់ហើយចាប់ផ្តើមឈើសុគ្រុំគាត់ត្រូវប៉ាន់ទៀតហើយ ហើយក្រុមហ៊ុនគាត់បានច្បាប់នឹងអាជ្ញាប័ណ្ណ ពីរាជរដ្ឋាភិបាលចែកចាយក្នុងស្រុក តែផ្ទុយទៅវិញនាំចេញទៅប្រទេសវៀតណាមយ៉ាងរលូន។
លោកទិត វី នាយសង្កាត់រដ្ឋបាលព្រៃឈើច្របបានឲ្យដឹងថាការឃាត់រថយន្តពីគ្រឿងនោះយកមកចូលក្នុងថ្នាលបណ្តុះកូនឈើភ្នំក្រហម គឺដើម្បីត្រួតពិនិត្យច្បាប់ដឹកជញ្ចូនផលអនុផលព្រៃឈើនឹងពិនិត្យមើលក្រែងបង្កប់ឈើផ្សេងឬដឹកលើសច្បាប់តែប៉ុណ្ណោះបើគ្មានខុសឬឃើញថាត្រឹមត្រូវទៅតាមច្បាប់លោកមិនអាចឃាត់បានទេនឹងប្រញ៉ាប់ឲ្យរថយន្តទាំងនោះចេញទៅកំឲ្យហួសច្បាប់របស់គេ។
ជុំវិញរឿងរថយន្តពីគ្រឿងដឹកឈើឆ្លងកាត់ជញ្ចីងអូរពងមាន់មិនបានថ្លឹងដែលសមត្ថកិច្ចឃាត់កាលពីយប់ថ្ងៃខែឆ្នាំខាងលើ ១មានស្លាកលេខកំពង់ចាម.3A3399ពណ៍ទឹកប៊ិចលាយសរ ២មានស្លាកលេខកំពង់ចាម3A.3761ពណ៍ទឹកប៊ិចលាយក្រហមសរ លោកសរ គឹមណាតប្រធានមន្ទីសាធារណ:ការនឹងដឹកជញ្ចូនខេត្តបានឲ្យដឹងថា:
មូលហេតុរថយន្តមិនបានចូលជញ្ចីងថ្លឹងនោះគឺជញ្ចីយកទៅត្រួតពិនិត្យភាពមិនប្រក្រតីនៅដំប៊ែជនេះជាដំរូវការបស់ក្រសួងជៀសវាងអាក់សកម្មឬមិនដំណើរនៅពេលថ្លឹង លោកបញ្ចាក់ទៀតថារថយន្តពីគ្រឿងនោះលោកបានឲ្យមន្ត្រីរបស់លោកទៅត្រួតពិនិត្យនឹងវាស់វែងឃើញថាមិនលើសច្រើនទេឯទ្រុងរថយន្តនោះក៍មិនលើសដែរតិចតួចតែប៉ុណ្ណោះទេចាត់ទុកថាត្រូវហើយ បើលើសច្រើនមិនអាចឲ្យទៅបានទេ ត្រូវតែរើទំលាក់នឹងកាត់ទ្រុងដែលលើសនោះចេញនេះជាច្បាប់របស់ក្រសួង៕