ព្រះវិហារ៖ផ្ទះមួយខ្នងមានទំហំ ៥ម៉ែត្រគុណ៦ម៉ែត្រ សង់អំពីឈើប្រក់សង្កសី ចំណា
យថវិកាសាង
សង់អស់ទឹកប្រាក់ប្រមាណ ២៨០០ដុល្លារសហរដ្ឋអាមេរិក
ដែលជាអំណោយដ៏ថ្លៃថ្លារបស់គណ
បក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ត្រូវបានប្រ
អោយគល់ជូនលោក យាយ ប៊ុន ម៉ែន អាយុ៧៦ឆ្នាំ
ដែលជាចាស់ជរាគ្មានទីពឹង ស្ថិតក្នុងភូមិស្វាយដំណាក់ ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ
កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧
ក្រោមអធិបតីភាព ឯកឧត្តម សួស យ៉ារ៉ា
អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត
និងជាប្រធានគណៈកម្មាធិការគណៈ
បក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ។
លោក ពឹង ទ្រីដា
សមាជិកអចិន្ត្រៃ គណៈកម្មាធិការគណបក្សប្រជា
ជនកម្ពុជាខេត្តព្រះវិហារ នឹងជាប្រធានក្រុម
ការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ចុះជួយស្រុ
ករវៀង បានឲ្យដឹងថា ដោយមានការ
ណែនាំចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្ស
ប្រជាជនកម្ពុជាខេត្ត បានឲ្យក្រុមការងារគណៈៈបក្ស យកចិត្តទុកដាក់អំពីសុខទុក្ខរបស់
ប្រជាពលរដ្ឋ ជាពិសេសជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ទើបក្រុមការ
ងារ
បានសម្រេចសាងសង់ផ្ទះមួយខ្នង ប្រគល់ជូនលោកយាយ ដែលជាចា
ស់ជរាគ្មានទីពឹង។
ដូច្នេះបញ្ជាក់ឲ្យឃើញថា គណ
បក្សប្រជាជនកម្ពុជា តែងតែរួមសុខ រួមទុក្ខជាមួយបង-ប្អូន
យើងគ្រប់
កាលៈទេសៈទាំងអស់ និងគ្រប់ពេលវេលា។
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈ
កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានថ្លែងអំណរគុណជូនចំពោះក្រុម
ការងារគណបក្សប្រជាជនកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ
របស់ប្រជាពលរដ្ឋយើងគ្រប់រូប។ ហើយឯកឧត្តម ក៏បានលើកទឹកចិត្ត
ឲ្យក្រុមការងារ
គណបក្សខិតខំបន្តទៀតដើម្បីជួយដល់បងប្អូនយើង ដែលកំពុងត្រូវការឲ្យពួកយើង
ជួយគាត់។
ឯកឧត្តម អ៊ុន ចាន់ដា បានបន្តថា ក្នុងនាមជាមន្ត្រីគណបក្សប្រជាជនកម្ពុជា
ត្រូវតែបម្រើប្រជាជន ដោយស្មោះត្រង់ មិនត្រូវគិតពីការនឿយហត់ ទោះថ្ងៃឈប់
សម្រាកក៏ដោយ ឲ្យតែប្រជាពលរដ្ឋកំពុងជួបការលំបាក ដោយមិនប្រកាន់និន្នាការ
នយោបាយ និងរើសអើង ពណ៌សម្បុរ ពូជសាសន៍ឡើយ។
ឯកឧត្តម សួស យ៉ារ៉ា
អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ បានមានប្រសាសន៍ថា គណៈបក្សប្រជាជន
កម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ
ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតែង
តែគិតគូរអំពីសុខទុក្ខ និងមិនដែលមើលរំលងពីផលលំបាករបស់ប្រជាពលរដ្ឋ ដែល
កំពុងប្រឈមនឹងបញ្ហាគ្មានជម្រក និងស្បៀងអាហារឡើយ។ ជានិច្ចជាកាល
សម្តេចតេជោ តែងតែឲ្យមន្រ្តីក្រោមឱវាទយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពល
រដ្ឋរាល់កាលលំបាក។ ជាពិសេស សម្តេចតេជោ តែងតែមានប្រសាសន៍ថា
មិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារគ្រោះអត់ឃ្លាននោះឡើយ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម សួស យ៉ារ៉ា បានប្រគេនបច្ច័យចំនួន ២លានរៀល
និងអណ្តូងទឹក ១កន្លែង ដល់វត្តស្វាយដំណាក់ថ្មី និងសម្ភារៈមួយចំនួនទៀត
ដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។
សូមបញ្ជាក់ថា នៅទូទាំងខេត្តព្រះវិហារ នៅឆមាសទី២ ឆ្នាំ២០១៦ និងឆមាសទី១
ឆ្នាំ២០១៧ មានផ្ទះទេវតាចំនួនជាង ៥០ខ្នងហើយ ត្រូវបានប្រគល់ជូនដល់
ប្រជាពលរដ្ឋទីទាល់ក្រនៅក្នុងខេត្តព្រះវិហារ៕