ស្ទឹងត្រែង៖ជនសង្ស័យដែលវាយនិងដំបងសម្លាប់បុរសវ័យចំណាស់ម្នាក់ត្រូវបានកម្លាំង
ការិយាល័យព្រហ្មទណ្ឌករិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងសហការជា
អធិការដ្ឋានគរបាលស្រុកគូលែនខេត្តព្រះវិហារចាប់ខ្លួន កាលពីវេលាម៉ោង១៧និង៥០
នាទីល្ងាច ថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៧ត្រង់ចំណុចភូមិគូលែនជើងឃុំស្រុកគូលែនជើង
ខេត្តព្រះវិហារ។
គួរំលឹកផងដែរថាកាលពីថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៧ជនសង្ស័យបានវាយសម្លាប់
បុរសវ័យចំណាស់ម្នាក់ត្រង់ចំណុចផ្លូវចេញពីចំការ ស្ថិតក្នុងភូមិវាលដេញឃុំអន្លុង់
ជ្រៃស្រុកថាឡាបរិវ៉ាត់ហើយបានប្លន់យកម៉ូតូរត់គេចខ្លួនទៅស្រុកគូលែនខេត្តព្រះវិហារ។
លោកដួង ស៊ីវុត្ថា នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបានឱ្យដឹងថាជនរងគ្រោះ
ដែលឃាតករវាយសម្លាប់នោះ ឈ្មោះឆាយ សែ ភេទប្រុសអាយុ៧៥ឆ្នាំ មានទីលំនៅ
ភូមិវាដេញឃុំអន្លុងជ្រៃស្រុកថាឡាបរិវ៉ាតខេត្តស្ទឹងត្រែងចំណែកជនសង្ស័យដែល
សមត្ថកិច្ចចាប់ខ្លួនបាននោះ ឈ្មោះសុខ ឆិន ភេទប្រុសអាយុ២២ឆ្នាំ មានទីលំនៅ
ភូមិគូលែនជើងឃុំស្រុកគូលែនជើងខេត្តព្រះវិហារ។
លោកនាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បានបន្តឱ្យដឹងទៀតថាស្ថិតក្រោមការ
ស៊ើបអង្កេតស្រាវជ្រាវរបស់សមត្ថកិច្ចបានដឹងពីមុខសញ្ញាជនសង្ស័យថាជាកម្មករ
ធ្វើការឱ្យជនរងគ្រោះ ទើបឈានដល់ការ ឃាត់ខ្លួននៅចំណុចខាងលើនិងបាន
បញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តសាកសួរ។
ជនសង្ស័យជាឃាតករបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថាខ្លួនពិតជាបាន
សម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយរឿងគំនំរវាងម្ចាស់ចំការនិងរូបគេដោយ
សារជនរងគ្រោះបានជួលខ្លួនមកធ្វើជាកម្មករក្នុងមួយថ្ងៃ៣ម៉ឺនរៀលពេលបើកឱ្យតែ
២៥០០០ រៀលហើយថែមទាំងជេរប្រមាថដល់ខ្លួនទើប មានគំនំឈានដល់ការ
សម្លាប់ជនរងគ្រោះ។បច្ចុប្បន្នជនសង្ស័យជាឃាតករកំពុងឃាត់ខ្លួននៅស្នងការ
ដ្ឋាននគរបាលខេត្តសាកសួររៀបចំសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់
ការតាមផ្លូវច្បាប់៕