ខេត្តឧត្តរមានជ័យ៖ថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៧ ឯកឧត្តម ស ថាវី ប្រធានកិត្តិយស
សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជយ័ បានដឹកនាំក្រុមការងារសាខាកាកបាទ
ក្រហមខេត្ត ស្រុកបន្ទាយអំពិល យកអំណោយ ចែកជូនបងប្អូនប្រជាពលរដ្ឋ ទីទ័លក្រ
ចាស់ជរានិងគ្រោះថ្នាក់ដោយខ្យល់កន្ត្រាក់របើកដំបូល រលំផ្ទះសរុបចំនួន១០២គ្រួសារ
កន្លងទៅ ស្ថិតនៅក្នុងវត្តប្រាសាទរាជាទឹកជុំភូមិ ស៊ីលៀម ឃុំគោគមន ស្រុកបន្ទាយ
អំពិល ខេត្តឧត្តរមានជយ័។
អំណោយដែលផ្តល់ជូននាពេលនោះដោយក្នុងមួយគ្រួសារទទួលបាន ឃីតមួយកញ្ចប់
ត្រីខមួយយួរ អង្ករ២៥គីឡូក្រាម ទឹកត្រីមួយយួរ ផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស ថាវី បានមានប្រសាសន៍នាំយកការផ្តាំផ្ញើរសាកសួរ
សុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ
រាជាណាចក្រកម្ពុជា សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ
ក្រហមកម្ពុជា ដែលលោកទាំងពីតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពការ
រស់របស់បងប្អូនគ្រប់ពេលវេលា និងទីណាកន្លែងណាក៏ដោយ ដោយមិនគិតពណ៌
សម្បុរ និន្នាការនយោបាយឡើយ ។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថាទោះ
ជាអំណោយមានចំនួនតិចតួចក្តីតែវាអាចជួយសំរួលកាត់បន្ថយការលំបាក់បងប្អូ
នបានមួយគ្រាដែរហើយសូមអោយបងប្អូនប្រជាពលរដ្ឋទាំអស់ត្រូវប្រុងប្រយ័ត្ន
ខ្ពស់ចំពោះបាតុភូតធម្មជាតិនិងកើតមានគ្រប់ពេលវេលា៕