ខេត្តក្រចេះ៖ បើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារប្រចាំខេត្តក្រចេះបានឲ្យដឹងថា
ក្រុមឈ្មួញនៅតែរស៊ីដឹកឈើយ៉ាងគគ្រឹកគគ្រេងមិនមានស្ថាប័នណាចេញមុខបង្រ្កាប
ឲ្យមានប្រសិទិ្ធភាពនៅឡើយទេគឺគេឃើញតែក្រុមឈ្មួញចរាចរណ៍ឈើប្រណិតៗដដែល។
ហើយសេចក្តីរាយការណ៍នោះបានឲ្យដឹងទៀតថា មានឈើជាច្រើនកំណាត់ត្រូវក្រុមឈ្មួញ
ដឹកយកទំលាក់ក្នុងព្រៃនិងដាក់ដងផ្លូវផ្ទះរបស់ប្រជាពលរដ្ឋដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចជំនាញ
ឬអ្នកសែតផងដែរ។ ទីតាំងឈើដែលក្រុមឈ្មួញដាក់ទុកក្នុងព្រៃនោះគឺស្ថិតនៅ ឃុំ រលួស
មានជ័យ ស្រុក សំបូរ ខេត្ត ក្រចេះ ដោយសេចក្តីរាយការណ៍ពីភ្នាក់ងារយើងបានបន្តទៀតថា
ឈើទាំងនេះមានចំនួន ១២៥ ដុំជាប្រភេទឈើប្រណិតៗ ដែលឈ្មួញបំរ៉ុងនាំចេញទៅលក់
នៅប្រទេសវៀតណាម ។បើយោងតាមបរជាពលរដ្ឋម្នាក់នៅក្នុងឃុំរលួសមានជ័យនេះ គឺ
មេ ឈ្មូញបំរ៉ុងនាំចេញទៅលក់នៅវៀតណាម តែទៅមិន រូច ដោយ សារតែ ខ្លាចកាសែត
ចុះផ្សាយ ហើយប្រភពបានបន្តទៀតថា មេឈ្មួញកំពុងតែរត់ការដើម្បីនាំឈើចេញទៅលក់
នៅវៀតណាម។បើតាមប្រភពពីមន្រ្តីរដ្ឋបាលព្រៃឈើរលួសមានជ័យបានលួចខ្សឹបប្រាប់ថា
បច្ចុប្បន្ននេះនៅក្នុងស្រុកសំបូរទាំងមូលនេះក៏ដូចជាខេត្តក្រចេះនេះ បទល្មើសព្រៃឈើនៅ
មិនទាន់មានប្រសិទិ្ធភាពនៅឡើយ ពោល គឺ ការដឹកឈើ កាប់ឈើនៅតំបន់ អូរព្រះ ឃុំអូរក្រៀងនិង
រលួសមានជ័យនៅតែកាប់ ដឹកឈើដដែលមិនស្ថាប័នជំនាញចុះបង្រ្កាបទេ បើបង្ក្រាបវិញ
គឺបានតែមួយចំអិនកំពឹសតែប៉ុណ្ណោះ។ប្រជាពលរដ្ឋនៅក្នុង ខេត្ត ក្រចេះទទូចសុំ អង្វរដល់
ឯក ឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម នឹងឯកឧត្តម សាយសំអាល់រដ្ឋមន្រ្តី ក្រសួង
បរិស្ថានជូយមានវិធានការទាន់ពេលាផងទាន ពីព្រោះខេត្តក្រចេះនេះហាក់បីដូចជាគ្មានស្ថាប័នណាយក
ចិត្តទុកដាក់ ឡើយហើយមិនស្តាប់តាមបទបញ្ជាក៏ដូចជា អនុសាសន៍របស់ ប្រមុខរដ្ឋាភិបាលកម្ពុជាឡើយ
មានតែឃុបឃិតជាមួយឈ្មួញទៅវិញ ដូច្នេះប្រជាពលរដ្ឋគឺមានជំនឿលើតែ ឯកឧត្តមតែពីរនាក់
គត់ដែលអាចបញ្ជាឲ្យមន្រ្តីក្រោមឳវាទធ្វើកិច្ចការងារនេះទើបសំរេចបានលទ្ធផលល្អប្រសើរ ៕