ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២១០៧ នេះ ប្រជាពលរដ្ឋនៅសហគមន៍ជ្រោយចង្វារដែលមានរឿងរ៉ាវទំនាស់ដីធ្លីជាមួយក្រុមហ៊ុន អូស៊ីអាស៊ី (ocic ) ដែលមានបញ្ហារយៈពេល ៨ ឆ្នាំ ផ្លាយមកហើយមិនទាន់មានការដោះស្រាយនៅឡើយទេ គឺនៅតែមានភាពចំរូងចំរាស់បន្តរហូតមកដល់សព្វថ្ងៃនេះ ពួកគាត់សូមឲ្យ មានដំណោះស្រាយណាមួយដែលពូកគាត់អាចទទួលយកបានដោយសមស្រប។
ហើយពួកគាត់ថាបានបន្តទៀតថា បើមិនមានការដោះស្រាយឲ្យសមស្របណាមួយទេ
ពួកគាត់នៅតែបន្តតវ៉ាដដែលគ្មានទីបញ្ចប់។លោក ជាសុផាត ប្រធានសហគមន៍ដីធ្លីខណ្ឌជ្រោយចង្វារ
បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី ២០ ខែ ឧសភាឆ្នាំ ២០១៧ នេះថាបញ្ហាដីធ្លីមានរយះ
ពេលយូរខែឆ្នាំមកហើយរហូតមកដល់ពេលនេះ ប៉ុន្តែនៅមិនទាន់មានការដោះស្រាយនៅឡើយទេ
គ្រួសារដែលមានជម្លោះដីធ្លីជាមួយក្រុម ហ៊ុន អូរ ស៊ី អាយស៊ី មានច្រើនគ្រួសារតែថ្ងៃនេះមក តិចជាង
ដោយបងប្អូនយើងខ្លះជាប់រវល់រកស៊ី ហើយលោកសុផាតបានបន្តទៀតថា
ពួកគាត់ជួបជុំគា្ននេះគឺពិភាក្សាគ្នាផងចំពោះបញ្ហាដីដែលមានជម្លោះនេះ រកវិធីសាស្រ្តក្នុងការដោះ
ស្រាយឲ្យចប់ទាន់ពេលវេលា មានការដោះស្រាយបញ្ចប់រឿងស្របទៅតាមគោល
នយោបាយសមស្របដែលអាចទទួលយកបាន បើពុំដូច្នេះទេពួកគាត់នៅតែតស៊ូមតិជាមួយ
អាជ្ញាធរពាក់ព័ន្ធ ដោយពួកគាត់បានចោទប្រកាន់ថាស្ថាប័នពាក់ព័ន្ធអាចមានការឃុបឃិតគ្នា
ជាមួយក្រុមហ៊ុន អូរស៊ីអាយស៊ី ។ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីបានប្រាប់ពីព្រឹកមិញថា ពួកគាត់សំណូមពរ
ដល់សម្តេចតេជោ សូមជួយរកយុត្តិធម៌ដល់ពួកគាត់ផងនឹង ឯកឧត្តមជា សុផារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកផ្នែកដីធ្លី
ជួយដោះស្រាយរឿងដីធ្លីជូនពួកគាត់ផង ហើយពួកគាត់ក៏សំណូមពរឲ្យ ឯកឧត្តមជា សុផារ៉ា ឲ្យជួយដោះស្រាយ
បញ្ហាដីធ្លីជាមួយក្រុមហ៊ុន អូរស៊ីអាយស៊ីដើម្បីឲ្យពួកបងប្អូនពលរដ្ឋផុតទុក្ខកម្មផងនិងក្តី
កង្វល់ដែលមាននៅខ្លួនរបស់គាត់ ។ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន
គឺ ស្ថិតនៅ ភូមិដើមគរ សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញអស់រយះ
ពេលជាយូរខែឆ្នំាមកហើយ ។
បើតាមសំដីប្រជាពលរដ្ឋបាននិយាយថា ពួកគាត់ទាមទារនិងឲ្យមានការដោះស្រាយ
សមស្របដែលពួកគាត់អាចទទួលយកបាន បើមិនដូច្នេះទេ ពួកគាត់ថានិងបន្តរហូត
ដល់ទីបញ្ចប់លុះអវសាន្តនៃជីវិត ដោយពួកគាត់លើកឡើងគ្មានអ្វីជាទីពឹងក្រៅពីដីនេះ។
ហើយប្រជាពលរដ្ឋទាំងនោះបានប្រាប់ថា ពួកគាត់មិនដែលងាករេពី
គណបក្សប្រជាជនកម្ពុជាឡើយ ពោលគឺដង្ហែតាមជានិច្ច ដូច្នេះពួកគាត់សំណូមពរ
ដល់រាជរដ្ឋាភិបាលកម្ពុជាមេត្តាជួយផ្តល់ភាពកក់ក្តៅដល់ពួកគាត់ផងនិងជួយពន្លឿន
ក្នុងការដោះស្រាយប្រកបដោយយុត្តិធម៌និងតម្លាភាព ពីព្រោះពួកគាត់រស់នៅ
លើដីនេះតាំងពីតូចៗមកម៉្លេះ។
ពាក់ព័ន្ធករណីនេះដែរ គេទំព័រព្រះវិហារមិនអាចសុំការបំភ្លឺពី ក្រុមហ៊ុន អូរ ស៊ី អាយ
ស៊ីនិងសាលារាជធានីភ្នំពេញបានទេ នៅ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៧ នេះ
មូលហេតុគ្មានលេខទូរស័ព្ទ។គេហទំព័រព្រះវិហាររងចាំការបកស្រាយគ្រប់ភាគី
ពាក់ព័ន្ធគគ្រប់ពេលវេលា៕