ខេត្តឧត្តរមានជ័យ៖នៅរសៀលថ្ងៃទី19ខែមិថុនាឆ្នាំ2017នេះកងកំលាំងយោធានៃកងអនុសេនាធំការពារព្រុំដែន
លេខ 6
សឹករងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានធ្វើកាបង្ក្រាប និង ឃាត់បានរថយន្ដម៉ាកវីហ្គោមួយគ្រឿងពណ៌ខ្មៅពាក់
ស្លាកលេខសៀមរាប2A5699 និង អ្នកបើកបរម្នាក់ដោយកងកំលាំងធ្វើការឃាត់ទុកបានប្រហែលមួយម៉ោងត្រូវបាន
ធ្វើការដោះលែងទៅវិញ។សមត្ថកិច្ចបានអោយដឹងថាម្ចាស់រថយន្ដដឹកឈើប្រណិតខាងលើឈ្មោះតាហ៊ឺជាម្ចាស់រោង
សិប្បកម្មកែច្នៃគ្រឿងសង្ហារឹមដ៍ធំមួយនៅស្រុកអន្លង់វែង និង ត្រូវជាឪពុកឈ្មោះ ញ៉ា ជាមន្រ្ដីអាវុធហត្ថ ប្រចាំទឹស ស្រុកអន្លង់
វែងផងដែរ ដោយសារតែអាងខ្នងកូនជាមន្ត្រីអាវុធហត្ថនៅ ក្នុងស្រុកទើបការប្រកបរបរដឹកជញ្ជូនឈើប្រណិតឆ្លងដែន
មកពីប្រទេសថៃ នៅតាមបន្ទាត់ ព្រុំដែនចូលមកទីរួមស្រុកជាច្រើនឆ្នាំមកហើយ យ៉ាងអនាធិបតេយ្យដោយមិនខ្លាចញញើត។
ប្រភពបានបន្តបង្ហើបដោយដឹងថារថយន្ដខាងលើបានដឹកជញ្ជួនឈើប្រណិតប្រភេទធ្នង់ និង ឈើបេងស្ទើររាងរាល់
ថ្ងៃចេញពីបន្ទាត់ព្រុំដែនក្នុងភូមិសាមគ្គីឃុំប្រពាំងប្រិយចូលមកស្រុកអន្លង់វែងដើម្បីធ្វើការកែឆ្នៃទៅជាគ្រឿង
សង្ហារឹមផ្សេង។ដោយមានប្រជាពលរដ្ឋជាច្រើនបានលបលួចចូលទៅកាប់អាឈើនៅក្នុងទឹកដីថៃយកមកលក់
អោយឈ្មួញរូបនេះ។សកម្មភាពដែលសមត្ថកិច្ចបង្ក្រាបរថយន្ដដែលមានផ្ទុកឈើប្រណិតពេញរថយន្ដដោយ
ធ្វើការដោះលែងវិញក្រោយឃាត់ បានជាងមួយម៉ោងត្រូវបាន គេដាក់ការសង្ស័យថា មានការចារចា ត្រូវរ៉ូវគ្នា
ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចសុំការបំភ្លឺពី លោក ភោគ ភន បញ្ជាការសឹករងស្រុកអន្លង់វែងបានទេ ដោយគ្មានលេខទូរស័ព្ទ៕
0
រថយន្ដដឹកឈើប្រណិតឪពុករបស់មន្រ្ដីប៉េអឹមទឹសស្រុកអន្លង់វែង ត្រូវបានយោធាសឹករងចាប់ដាក់ក្នុងបន្ទាយមួយម៉ោងលែងវិញ
Filed in: សង្គម