គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ក្រុមអ្នកកាសែតជាច្រើននាក់មកកាន់ក្រសួងព័ត៌មានដើម្បីសុំអន្តរាគមន៍ពី ឯកឧត្តមរដ្ឋមន្រ្តី

ក្រុមអ្នកកាសែតជាច្រើននាក់មកកាន់ក្រសួងព័ត៌មានដើម្បីសុំអន្តរាគមន៍ពី ឯកឧត្តមរដ្ឋមន្រ្តី

រាជធានីភ្នំពេញ ៖ នៅថ្ងៃម្សិលមិញយ៉ាងហោចណាស់ក៏ មានអ្នកសារព័ត៌មាន ប្រមាណជាង៥០នាក់
តំណាងឲ្យ អ្នកសារព័ត៌មាន មកពីបណ្តាខេត្តទាំង ២៥ របស់ប្រទេសកម្ពុជាមកជួបជុំគ្នានៅក្រសួងព័ត៌មាន
ដើម្បីស្វែងរកកិច្ច អន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលជាអាណាព្យាបាលរបស់ខ្លួន ក្នុងករណី
អាជ្ញាធរខេត្តរនគិរី គម្រាម និងចាប់អ្នកសារព័ត៌មានចំនួន៤នាក់ ក្រោមមូលហេតុ«កំហែងយក»
ដែលប្តឹងដោយក្រុមឈ្មួញឈើខុសច្បាប់គ្រាគ់ៗ ប្រចាំខេត្ត រតនគិរី ផងដែរ ។ ក្រុមអ្នកសារព័ត៌មានថ្លែងថា ៖
ពួកគេមកទីនេះដើម្បីស្នើឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលជាឪពុកម្តាយមេត្តាជួយអន្តរាគមន៍ ទៅសម្តេចតេជោ ហ៊ុន សែន និងក្រសួងយុត្តិធម៌ ដើម្បីមានវិធានច្បាប់លើបុគ្គលនិងមន្ត្រីអាជ្ញាធរដែលឃុបឃិតជាមួយឈ្មួញរកស៊ីឈើខុសច្បាប់។

ទន្ទឹមនោះអ្នកសារព័ត៌មាននៅខេត្តរតនគិរីកំពុងប្រឈមមុខ នឹងការកំហែង ដោយសមត្ថកិច្ច ទំនង
ជាសហការជាមួយឈ្មួញរកស៊ីឈើដ៏ធំនៅខេត្តរតនគិរី។ សូមជម្រាបថា ការឡើងមកសុំអន្តរាគមន៍
ពីរដ្ឋមន្ត្រីក្រសួងព័ត៌មានពេលនេះ គឺបន្ទាប់ពីអ្នកសារព័ត៌មាន៤នាក់រូបនៅខេត្តរតនគីរី ត្រូវបានអាជ្ញាធរ
ចាប់ខ្លួនពីបទកំហែងយកដែលប្តឹងដោយក្រុមឈ្មួញ។
អ្នកកាសែតទាំងនោះរួមមាន ទី១/ ឈ្មោះ ច័ន្ទ ដារ៉ា អ្នកយកព័ត៌មានអង្គភាពTNM អនឡាញ ទី២/
ឈ្មោះ យ៉ន ទិត្យ ហៅទិត្យឦសាន ឋានៈនាយករងអង្គភាពយុវនខ្មែរព័ត៌មាន ទី៣ ម៉ីម៉េងហ៊ុយ
អ្នកយកព័ត៌មានដំណឹងភ្នំពេញ និងទី៤ ឈ្មោះ ប៉េង សុថារៈ អ្នកយកព័ត៌មានឱ្យអង្គភាពCPN TV ។
បើតាមអ្នកសារព័ត៌មាន មកពីបណ្តាខេត្តទាំង២៥នោះ បានជជែក ពីបញ្ហាកំហែងអ្នកសារព័ត៌មាន
ពីសំណាក់មន្ត្រីអាជ្ញាធរមួយចំនួន ដែលទំនងជាសហការជាមួយឈ្មួញរកស៊ីឈើខុសច្បាប់ នៃខេតរតនគិរីនេះ
ហើយខេត្តនោះក៏កំពុងជាប់ចំណាត់ថ្នាក់លេខមួយនៃការគម្រាមកំហែងអ្នកសារព័ត៌មានដែរ។
ក្រុមអ្នកសារព័ត៌មានទាំងនោះចាត់ទុក ការចាប់អ្នកសារព័ត៌មាននោះ ជាការសងសឹកបែបគំនុំដែល
អ្នកសារព័ត៌មានធ្លាប់ចុះផ្សាយពីទង្វើអាក្រក់របស់ពួកគេ និងការឃុបឃិតរបស់ពួកគេជាមួយមេឈ្មួញ
រកស៊ីឈើប្រចាំខេត្តនេះ ដែលគេស្គាល់ថាជាជនជាតិវៀតណាម។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រី្ត
ក្រសួងព័ត៌មាន បានថ្លែងថា លោកនឹងជំរុញក្រសួងយុត្តិធម៌ឲ្យស្វែងរកការពិត ចំពោះការចាប់ខ្លួនអ្នកទាំង៤រូបខាងលើនេះ ។

ទន្ទឹមនោះលោកក៏បានណែនាំឲ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវគោរពក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួន ក្នុងពេលបំពេញភារកិច្ច
ជាពិសេសការចុះយកព័ត៌មានស៊ើបអង្កេតពាក់ព័ន្ធបទល្មើសផ្សេងៗ ផងដែរ។ប៉ុន្តែទោះជាយ៉ាងក៏ដោយ ដូចសុភាសិតខ្មែរមួយឃ្លា
បានពោលថា ( ទះដៃម្ខាងមិនអាចលឺបានឡើយ ឬ បើគ្មានភ្លើងក៏គ្មានផ្សែងដែរ ) យ៉ាងណាមិញតរឿងរ៉ាវចាប់ខ្លួនអ្នកកាសែត គឺជា
រឿងមួយ កំពុងតែ គំរាមគំហែង ក្នុងបញ្ចេញសិទិ្ធសេរីភាពរបស់អ្នកសារព័ត៌មាន ដោយនៅក្នុងរតនគីរី មាន បទល្មើសកើនឡើង
យ៉ាងច្រើន គ្មានសមត្ថកិច្ចឬ ស្ថាប័នណា បង្ក្រាបឡើយ ចាប់តាំងពី ក្រុង បានុង រហូត ដល់ ច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ គឹ អត់បញ្ហា
សុទ្ធសឹងតែជា រថយន្ត សាំយ៉ុង ដឹក ជញ្ជូនឈើប្រណិតយកទៅលក់នៅប្រទេសវៀតណាម ៕

20170620_095400 20170620_101551 20170620_104135 20170620_104158_001 20170620_104203

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |