គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ក្រោយពីស្ងាត់មួយរយះបទល្មើសឈើ ឥឡូវកក្រើកឡើងវិញហើយ

ក្រោយពីស្ងាត់មួយរយះបទល្មើសឈើ ឥឡូវកក្រើកឡើងវិញហើយ

ខេត្តស្ទឹងត្រែង៖ បច្ចុប្បន្នគេសង្កេតឃើញមានការដឹកជញ្ជូនឈើគ្រប់ប្រភេទ នៅទឹកដី ខេត្ត ស្ទឹងត្រែង
បើតាមប្រជាពលរដ្ឋបាននិយាយថាឥឡូវនេះពួកគាត់ ឥឡូវនេះ នៅក្នុង ភូមិ ស្រែសាមី ឃុំតាឡាត
ស្រុក សេសាន្ត ខេត្តស្ទឹងត្រែង បទល្មើសព្រៃឈើកើតឡើងយ៉ាងគគ្រឹកគគ្រេង
ក្រោយពីមានការស្ងប់ស្ងាត់មួយរយះខ្លី ឥឡូវនេះកក្រើកជាថ្មីម្តងទៀតហើយ បើតាមសំដីប្រជាពលរដ្ឋ
នៅក្នុងភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន្ត បានខ្សឹបប្រាប់ អ្នកកាសែតថាមានថៅកែម្នាក់ជើងខ្លាំង
មិនខ្លាចច្បាប់ឡើយកំពុងនាំកម្មករជាច្រើននាក់ដឹកជញ្ជូនពេញព្រៃក្រឡាពស់គ្មានខ្លាចញញើតអាជ្ញាធរ ឬ
សមត្ថកិច្ចណាឡើយ បើតាមសំដីប្រជាពលរដ្ឋបានអោយដឹងថាសមត្ថកិច្ចឈរជើងនៅទីនោះត្រូវរ៉ូវគ្នាអស់
ហើយបានជាលោកមេប៉ុស្តិ៍ប្រចាំឃុំតាឡាតគឺលោកសនប៉ុនហួតគាត់មើលមិនឃើញថៅកែឈ្មោះច្រូចដែល
កំពុងក្អេងក្អាងអូតពេញភូមិស្វាយរៀងថាអាណាហ៑ានចាប់ឈើអញសូមពួកភូមិហ្វែងជួយប្តឹងចាំមើលអាណាមក
ចាប់គួរបញ្ចាក់ដែលថាថៅកែម្នាក់នេះ កំពុងតែផ្គើននឹងអនុសាសន៍របស់រាជរដ្ឋាភិបាលកំពុងទប់ស្គាត់បទល្មើសព្រៃ
ឈើមិនអោយកើតឡើង ប្រជាពលរដ្ឋមួយចំនួនធំកំពុងតែឈរមើលលោកមេប៉ុស្តិ៍ប្រចាំឃុំតាឡាតលោកមានវិធាន
ការយ៉ាងណាក្នុងការបង្រ្កាបរឺមួយស្ងាត់ឈឹង ។ចំណែកឯ មន្រ្តីជំនាញ ក៏ដូចបរិស្ថាន ហាក់បីដូចជា ដេកលង់លក់គ្មានដឹងថា
ក្រុមឈ្មួញដឹកជញ្ជូនឈើកាត់ទីស្នាក់ក៏មិនដឹងផងឬ មួយត្រូវថ្នាំ សណ្តំអស់ហើយក៏ថាបាន ដូច្នេះបើធ្វើតែរបៀបហ្នឹងព្រៃឈើ
នឹងរលាយហិនហោចក្រោមស្នាដៃ ពីទៅបីនាក់ជាក់ជាមិនខានឡើយ។ពាក់ព័ន្ធករណីខាងលើនេះ រដ្ឋបាលព្រៃឈើខេត្ត ស្ទឹងត្រែង
មិនអាចសុំការបំភ្លឺបានឡើយ ពីព្រោះគ្មានលេខ ទូរស័ព្ទ ។គេហទំព័រព្រះវិហាររងចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕

2c47104b-2b09-452a-b968-c5e3f6d381c8 3bffc669-b0c3-4b6e-981d-21b835f8ccb9 97279eac-9335-410b-840f-006bcf3b1d9d

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |