គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្តចុះបង្ក្រាបឈ្មួញរកស៊ីដឹកឈើតាមម៉ូតូ ឈ្មួញធំៗ រកស៊ីដឹកតាមរថយន្តសាំយ៉ុងដឹកចេញទៅ ប្រទេសវៀតណាម ទាំងយប់ទាំងថ្ងៃយ៉ាងរលូនទៅវិញ

សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្តចុះបង្ក្រាបឈ្មួញរកស៊ីដឹកឈើតាមម៉ូតូ ឈ្មួញធំៗ  រកស៊ីដឹកតាមរថយន្តសាំយ៉ុងដឹកចេញទៅ ប្រទេសវៀតណាម ទាំងយប់ទាំងថ្ងៃយ៉ាងរលូនទៅវិញ

ស្ទឹងត្រែង៖ ប៉ុន្មានថ្ងៃនេះគេសង្កេតឃើញរថយន្តរបស់សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្ត នឹង
សង្កាត់ ដុងក្រឡ សហការជាមួយនគបាលប៉ុស្តិ៍ សង្កាត់សាមគ្គីចុះ បង្ក្រាប ឈ្មួញរកស៊ីដឹកជញ្ចូនឈើ
ដូចសត្វកណ្តៀរដឹកតាមម៉ូតូ នូវចំណុចភូមិគីឡូ8 សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
ចាប់តាំងពីថ្ងៃទី23 ខែមិថុនា ឆ្នាំ2017។

ប្រភពពីប្រជាពលរដ្ឋបានលួចប្រាប់ឲ្យដឹងថា ជារៀងរាល់ថ្ងៃ នឹង យប់គេសង្កេតឃើញឈ្មួញជា
ច្រើនទាំងតូចទាំងធំ កំពុងប្រមូលផ្តុំគ្នាសំរុកដឹកជញ្ចូនឈើគ្រប់ប្រភេទទៅលក់តាមមណ្តាខេត្ត
នានាតាមរថយន្តធំតូច បង្កប់ នឹង សំញ៉ែងដាក់សត្ថកិច្ចទៀតផង។
ប្រភពដដែលបានបន្តទៀតថា សូមឲ្យសមត្ថកិច្ចកបង្ក្រាបតែម៉ូតូដឹកឈើ ចំណែករថយន្តដឹកឈើ
គ្រប់ប្រភេទមេត្តាបើក ព្រះភ្នែកមើលផងកុំឲ្យឈ្មួញធ្វើសកម្មភាពដឹកឈើយកទៅលក់នៅ
ប្រទេសវៀតណាម តាមច្រករបៀង នឹង ច្រកទ្វារអន្តរជាតិ វ៉ាលឺ ក្នុងទឹកដីស្រុកស្នួលខេត្តក្រចេះ
នឹង ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ក្នងស្រុកបកែវ ខេត្តរតនគីរី ទាំងយប់ទាំងថ្ងៃ។
ដោយមានឈ្មួញធំៗចាំទទួលទិញនៅទីនោះ ដោយគ្មានអ្នកបង្ក្រាប មានតែសមត្ថកិច្ច ច្រកទ្វារនៅ
ទីនោះអង្គុយចាំយកតែលុយបើកដៃឲ្យឈ្មួញទៅលក់យ៉ាងរលូន ដែលលំហូរចេញពីរទឹកដី ខេត្តស្ទឹងត្រែង
ក្នុងស្រុកសៀមប៉ាង នឹង ស្រុកថាបរីវ៉ាត់ ដោយមិនគិត ពីរផលប៉ះពាល់ដល់ផលអនុផលព្រៃឈើ ដែល
ជាសម្បត្តិរបស់រដ្ឋ ហើយមន្ត្រីសមត្ថកិច្ចជំនាញមួយចំនួនបានឃុបឃិតគ្នាជាមួយឈ្មួញ គគ្លើននឹង
អនុសាសន៍ របស់សម្តេច នាយករដ្ឋមន្ត្រី កម្ពុជាយើងទៀតផង ។

ជុំវិញរឿងនេះ លោក អន សុជាតិ រដ្ឋបាលព្រៃឈើខេត្ត បានឲ្យដឹងថា ក្នុងការបង្ក្រាប ម៉ូតូដឹកឈើនេះគឺ
គោលបំណងមិនឲ្យមានដឹកបន្តទៀត ព្រោះមើលទៅហាក់បីដូចជាប្រសេចប្រសាចអាណាធិប្បតេយ្យពេក
ចំណែករថយន្តដឹកឈើនោះក៍បង្ក្រាបដែរឲ្យតែឃើញ ឲ្យតែបទល្មើសដឹកជញ្ចូនឈើខុសច្បាប់ លោក នឹង
បង្ក្រាបទាំងអស់មិនថាសសរគ្រឿងផ្ទះនោះទេដូចឈើជន្លុង់ម្រេចជាដើម ឲ្យតែដឹកជញ្ចូនគ្មានការអនុញ្ញាតិ
ជាពិសេសឈ្មញទាំងនោះហាក់បីដូចដឹងមុនពេលដែល ក្រុមការងារចុះបង្ក្រាបត្រូវបានគេច នឹង មកតែ
រថយន្តទទេមិនដូចសព្វមួយដងនោះទេ ។
លោកបន្តទៀតថាក្នុងការបង្ក្រាបនេះនៅមិនទាន់បានទូរលេខនៅឡើយទេ ព្រោះកំពុងអនុវត្តន៍នៅឡើយ
ហើយក្នុងការចុះបង្ក្រាបនោះគឺចាប់ ពីរថ្ងៃទី23 ខែមិថុនា ឆ្នាំ2017នេះតទៅ៕

 

 

0090 345 566 0777 00990 1334

 

7898 34444

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |