ខេត្តឧត្តរមានជ័យ៖ នៅវេលាម៉ោង ៩ ព្រឹក នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថ ស្រុកអន្លង់វែង
០៦នាក់ រថយន្ត០២ គ្រឿងអាវុធ ០៣ដើម វិទ្យុទាក់ទង០៤ គ្រឿង ដឹកនាំដោយ អនុសេនីយ៍ ទុយ ហុងលី
មេបញ្ជាការង ស្រុក សហការ ជាមួយកម្លាំងវរៈសេនាតូច៣៨២ ចំនួន០៥នាក់ ដឹកនាំដោយ នាយចំណង់
អេង ណាវុទ្ធ និង កម្លាំងបរិស្ថានស្រុកចំនួន០៤នាក់ ដឹកនាំរួមដោយ លោក ឌិន ភិវឌ្ឍ ប្រធានការិយាល័យ
បរិស្ថាន ស្រុកអន្លង់វែង បានចុះធ្វើការបញ្ឈប់ និង ធ្វើកិច្ចសន្យាទៅលើ ម្ចាស់ សិប្បកម្មគ្មានច្បាប់ឈើ០៣កន្លែង
និង សិប្បកម្មធ្យូង២កន្លែង ។ ក្នុងនោះម្ចាស់សិប្បកម្មឈើ ទី១ឈ្មោះ កុន វិបុល ភេទប្រុស អាយុ៤៥ឆ្នាំ
ទី២៖ឈ្មោះ ខឹម សុខា ភេទស្រី អាយុ៤១ឆ្មាំ ទី៣ ៖ឈ្មោះ ពិន ភៀង ភេទប្រុស អាយុ៤៩ឆ្នាំ
អ្នកទាំង៣ មានមុខរបរធ្វើស្រែរ រស់នៅ ភូមិ រំចេក ឃុំ និង ស្រុកអន្លវែង ខេត្ត ឧត្តរមានជ័យ ។
សិប្បកម្មឡរដុតធ្យូងមាន ០២កន្លែង ទី១ ៖ ឈ្មោះ ជា រ៉ា ភេទស្រី អាយុ ៣៥ ឆ្នាំ ទី២ ៖ឈ្មោះ
កើត នឿន ភេទប្រុស អាយុ ២៨ឆ្នាំ អ្នកទាំងអស់ខាងលប មានទីលំនៅ ភូមិរំចក ឃុំនិងស្រុក អ ន្លង់វែង
ក្រោយការបង្រ្កាបកម្លាំងជំនាញបានអោយម្ចាស់សិប្បកម្មទាំង៥នាក់ ធ្វើកិច្ចសន្យាបញ្ឍប់សកម្មភាពធ្វើសិប្បកម្ម
ខុសច្បាប់តទៅទៀត តែបើថ្ងៃក្រោយមិនគោរពកិច្ចសន្យា និងត្រូវផ្តន្ទាទៅតាមច្បាប់ ៕
0
កម្លាំងអាវុធហត្ថស្រុកអន្លង់វែង សហការជាមួយកម្លាំងចំរុះ បង្រ្កាបទីតាំងសិប្បកម្មឈើនិងធ្យូង
Filed in: សង្គម