ខេត្តឧត្តរមានជ័យ៖ ពលករឆ្លងដែនខុសច្បាប់កាប់ឈើក្រញូង នៅក្នុង ទឹកដីថៃ រាប់រយនាក់
ក្នុងមួយថ្ងៃនៅតាមបន្ទាត់ព្រំដែន ឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យបាន
ត្អូញត្អែថាពួកគាត់ត្រូវបានមេខ្យល់ដកប្រាក់មួយនាក់15ម៉ឺនរៀលបង់អោយទៅយោធាសឹករង
ប្រចាំទឹសនិងសឹករងស្រុកត្រពាំងប្រាសាទរួចរាល់ទើបអាចចេញចូលបានតាមចិត្តបាន។
ពលករជាច្រើននាក់បានសូមមិនបញ្ចេញឈ្មោះបានអោយដឹងកាលពីល្ងាច ថ្ងៃទី 28 មិថុនា ឆ្នាំ2017
នេះថាមានថៅកែប្រមូលពលករឆ្លងដែនម្នាក់ ឈ្មោះភណ្ឌ័ រស់នៅ ភូមិ ទំនប់អភិវឌ្ឍន៍ ឃុំអូស្វាយ
បានដកប្រាក់ពីពួកគាត់ម្នាក់15 ម៉ឺនរៀលថាបង់អោយកងកំលាំងយោធាខាងលើ ពួកកម្មករបានបញ្ជាក់
បន្ថែមថាពីមុនគាត់បង់ក្នុងមួយនាក់តែ10ម៉ឺនរៀលតែប៉ុណ្ណោះ ដោយមេការបានប្រាប់ពួកគាត់ថាអីឡូវនេះ
ខាងសមត្ថកិច្ចគេបានទារឡើងថ្លៃ 5 ម៉ឺនរៀលបន្ថែមទៀត។ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនបាននិយាយ
ថាមានប្រជាពលរដ្ឋជាច្រើនខុសផ្លែកពីមុនបានចូលទៅកាប់ឈើក្រញូងក្នុងទឹកដីថៃដោយនៅពេលនេះ
ឈើក្រញូងកំពុងតែមានហាងឆេងឡើងកប់ពពក។សព្វថ្ងៃនេះកងកំលាំងយោធាសឹករងស្រុកត្រពាំងប្រសាទ
និងប្រចាំទឹសមិនត្រឹមតែរងការរិះគន់ថាបានបើកដៃអោយប្រជាពលរដ្ឋឆ្លងដែនរួចរាប់ចំនួនមនុស្សចាំយកប្រាក់
ប៉ុណ្ណោះទេត្រូវបានគេសង្សយ័ថាបាន និង កំពុងតែឃុបឃិតដៃអោយមេឈ្មួញចូលទៅទិញឈើក្រញូងនៅតាម
បន្ទាត់ព្រំដែនយ៉ាងអនាធិបតេយ្យទៀតផង។ពីព្រោះមានរថយន្ដរបស់ឈ្មួញចេញចូលប្រមូល និង ដឹកជញ្ជូនទាំង
ថ្ងៃៗមិនដែលឃើញកងកំលាំងបង្រ្កាបបានម្ដងណាឡើយមានតែសមត្ថកិច្ចមកពីក្រៅស្រុកបង្ក្រាបបានទៅវិញ។
លោកស៊ុនបូរ៉ាន់មេបញ្ជាការសឹករងស្រុកត្រពាំងប្រាសាទមិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេពីព្រោះ
ទូរស័ព្ទចូលពីរដងតែគ្មានអ្នកទទួល។ ជាច្រើនឆ្នាំរហូតមកទល់ ពេលនេះនៅតែល្បីដ៍ដែលថា ឈ្មោះអ៊ឹមគឹមលេង
ជានាយទាហ៊ានម្នាក់ជាអ្នកធ្វើសេដ្ឋកិច្ចអោយអង្គភាពសឹករងទាំងមូល៕