ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៧នេះ ស្ថិត នៅ សណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ
ពីធីក្រោមអធិបតីភាព ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម ហឿង សុគន្ធ អភិបាលរង
ខេត្តបាត់ដំបង ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធជាតិ ។
លោក នូ ចំរើន ប្រធាការិយាល័យ សោភណ្ឌភាព និង គ្រប់គ្រងសំណល់រឹង ក្រុងបាត់ដំបង បានឡើងមានមតិ
ស្វាគមន៍ចំពោះ វត្តមាន ឯកឧត្តម លោកជំទាវ លោក លោក ស្រី ដែលបានចូលនៅ ក្នុង អង្គសិក្ខាសាលា
ផ្សព្វផ្សាយ ស្តីពីដីកាដំណើរការគ្រប់គ្រងសំរាមសំណល់រឹង នៅ ក្រុងបាត់ដំបងនាថ្ងៃនេះ។ ហើយបន្ទាប់មកទៀត
លោក ណយ ចេក មន្រ្តីការិយាល័យ និង គ្រប់គ្រងសំរាមសំណល់រឹង ក្រុងបាត់ដំបង បានមានប្រសាសន៍ថា
ការអនុវត្តន៍តែងតែមានការជួបឧបសគ្គខ្លះៗ តែទោះជាយ៉ាងក៏ដោយ យើងនៅតែខិតខំប្រឹងប្រែងបន្តទៅមុខទៀត
ដើម្បីយើងទាំងអស់គ្នា និង សហការជាមួយស្ថាប័នពាក់ព័ន្ធក៏ដូចជាអ្នកពាក់ព័ន្ធផងដែរ ចំពោះ ការយកចិត្តទុកដាក់
សំរាមសំណល់រឹងនេះ ជៀសវាងការទុកដាក់ពាសវាលពាសកាល វាធ្វើឲ្យបាត់បង់ សោភណ្ឌភាពទីក្រុង ជះក្លិនស្អុយ
ដល់បរិស្ថាននិងរស់នៅរបស់ប្រជាពលរដ្ឋ។ នៅក្នុងឳកាស បើក សិក្ខាសាលា នេះ ឯក ឧត្តម លេង វី បាន ឡើង ថ្លែងសន្ទរកថា
ដល់ អង្គសិក្ខាសាលា ថា លោកសប្បាយចិត្ត ដោយមានស្ថាប័នពាក់ព័ន្ធ ជាពិសេស សម្ព័ន្ធជាតិ ក្នុង ការលើកស្ទួយបរិស្ថានអនាម័យ
ល្អប្រសើរសហការបានល្អប្រសើរជាមួយ អង្គការ ខនរ៉ាដា អាដេនណ័រដែលជាដៃគូរ ហើយឯកឧត្តម ក៏បានកោតសរសើរ ផងដែរ
ដល់ ប្រធានអង្គការ លោក អភិបាល ក្រុង ស្រុក ឃុំ សង្កាត់បានយកចិត្តទុកដាក់ក្នុងការប្រឡងប្រណាំងទីក្រុងស្អាត ដោយ ស្របទៅតាមយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវការប្រឡងប្រណាំងទីក្រុងស្អាតទូទាំងប្រទេស។
គួរបញ្ជាក់ផងដែរថា ពិធីអង្គសិក្ខាសាលានេះ ក៏មានការចួលរួមមកពី ក្រសួងបរិស្ថាន ក្រសួង មហាផ្ទៃ តែអវត្តមានក្រសួង សេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ។ កិច្ចពិភាក្សានេះក៏មាន វាគ្មិន សំខាន់ៗ ដើម្បីឆ្លើយតបទៅ នឹង សំនួរចម្លើយសំរាប់ម្ចាស់សំនួរនេះស្តីពីបញ្ហាប្រឈម
និងការអនុត្តន៍ និង ផែនការអនាគតក្នងការអនុវត្តន៍គ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ក្នុងនោះមាន ដូចជា ៖ ក្រុងបាត់ដំបង
ក្រុងកំពត ក្រុង ស្ទឹងត្រែង និង សមាជិកក្រុមការងារបញ្ចេកទេស ដើម្បីបកស្រាយរាល់បញ្ហាពាក់ព័ន្ធទៅនឹងសំរាមសំណល់រឹងនេះ។
លោក ឌី ពៅ អភិបាលរង ក្រុងបាត់ដំបង បានមានប្រសាសន៍ជូនដល់ អង្គសិក្ខាសាលាថា នៅ ក្នុង ក្រុងបាត់ដំបងមាន សេវាពីរ ៖
ទី ១៖ គឺក្រុម ហ៊ុន ស៊ិនទ្រី ទី២៖ ការបង្កើតសហគមដើម្បីឲ្យប្រជាពលរដ្ឋយកសំរាមសំណល់រឹងមកដាក់លើផ្លូវដើម្បីងាយស្រួលឡាន
ដឹកជញ្ជូនបាន ដោយសារតែរថយន្តចូលមិនរួច លោក ឌី ពៅ បានបន្តទៀតថា នៅ ក្រុងបាត់ដំបងមាន ១០សង្កាត់ ។ ដោយឡែក ៨សង្កាត់
សាលាក្រុងប្រគល់ទៅឲ្យ ក្រុមហ៊ុន ស៊ិនទ្រី ជាអ្នកប្រមូល រីឯ ពីរសង្កាត់ទៀត លោកថា បង្កើតជាសហគមវិញដើម្បីឲ្យពួកគាត់យកសំរាម
សំណល់រឹងមកដាក់ម្តុំទុកឲ្យឡានយកសំរាមសំណល់រឹង ប៉ុន្តែលោក ថា ពីរសង្កាត់នេះមិនត្រូវបានយកម្រៃសេវាពីប្រជាពលរដ្ឋទេ ពោល
គឺសាលាក្រុង ត្រូវចំណាយថវិការជាតិតាមរយះក្រសួងបរិស្ថាន ហើយលោកថា បញ្ហាប្រឈមនៅតែមាន ដោយសារតែ ពេលខ្លះប្រពល
រដ្ឋខ្វះការយល់ដឹង ដោយពួកគាត់យកសំរាមទៅបោះចោលតាមទីសាធារណៈនិង ក្រុមហ៊ុនខ្វះការសហការល្អជាមួយអាជ្ញាក្រុងបាត់ដំបង ដោយពេលខ្លះក្រុមហ៊ុនមានភាពយឺតយ៉ាវក្នុងការប្រមូលសំរាមនៅក្នុងក្រុងបាត់ដំបង។
សរុបសេចក្តីមក អង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពី ដំណើរការបង្កើតសេចក្តីព្រាងដីកាគ្រប់គ្រងសំរាមសំណល់រឹងនៅក្រុងបាត់ដំបង ពោលគឺ
សំដៅទៅលើការគ្រប់គ្រង់សំរាមសំណល់រឹងទីប្រជុំជន ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងនៃការទុកសំរាមឲ្យបានល្អប្រសើរ ហើយឲ្យបាន
ពួកគាត់ចេះទំនាក់ទំនងគ្នារវាងជាមួយ ស្ថាប័នពាក់ព័ន្ធឬអ្នកពាក់ព័ន្ធ ដើម្បី ការវេចខ្ចប់សំរាមសំណល់រឹងទីប្រជុំជនផងដែរ ។
ប៉ុន្តែក្តីកង្វល់របស់ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលមកជួបជុំគ្នាពាក់ព័ន្ធទៅ នឹង អង្គសិក្ខាសាលានេះនៅមាន បញ្ហាមួយចំនួនទៀត ដែលត្រូវដោះ
ស្រាយនៅពេលខាងមុខ ដោយហេតុ ស្រុក ក្រុង ខណ្ឌ ខ្លះមិនទាន់ច្បាស់លាស់អំពីការរៀបចំអនុវត្តសំរាមសំណល់រឹងឲ្យបានល្អប្រសើរនៅឡើយទេ។
នៅចុងបញ្ចប់នេះ នៃសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីដំណើរការបង្កើតដីកាពីការគ្រប់គ្រងសំណល់រឹងនេះ ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធជាតិបាន
មានប្រសាសាន៍ថា ថ្ងៃនេះ លោកសប្បាយចិត្តដែលមាន វត្តមាន ឯកឧត្តម លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមនូវអង្គសិក្ខាសាលា
នេះ ហើយ ឯកឧត្តម សយកុសល បានបន្តទៀតថា លោកនៅតែបន្តប្រឹងប្រែងទៅមុខទៀតឥតរួញរា ជម្រះគ្រប់ឧបសគ្គដើម្បីជាប្រយោជន៍យើងទាំងអស់
ហើយក៏ចាប់ផ្តើមពីយើងទាំងអស់គ្នាដែរ ។នៅចុងបញ្ចប់នៃកម្មវិធីនេះ លោក សូមប្រសិទ្ធពរជ័យជូនដល់ អង្គសិកា្ខសាលាទាំងមូលឲ្យជួបតែ សេចក្តីសុខសុភមង្គលគ្រប់ប្រការ៕ដោយ៖ ព្រះវិហារ!