គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ផ្លូវចូលភូមិរំចេកមូលនិធិរបស់ឃុំអន្លង់វែងមួយឆ្នាំ6ខែចង់ក្លាយទៅ សភាពដើមសង្ស័យបាត់ប្រាក់20ភាគរយកិច្ចសន្យាក្រោយការសាងសង់

ខេត្តឧត្តរមានជ័យ៖ ផ្លូវចូល ភូមិ រំចេកដែមានប្រវែង៦២៥០ម៉ែតដែលបានស្ថាបនាសាងសង់ឡើងរបស់
កញ្ចប់ថវិការមូលនិធិ ឃុំ អន្លង់វែង កាលពីថ្ងៃទី 01ខែ ធ្នូ ឆ្នាំ2015 រហូតមកទល់ និង ថ្ងៃទី01កក្កដា ឆ្នាំ2017នេះ
គឺមានអាយុកាលមួយឆ្នាំ6ខែស្មើរ18ខែផ្លូវត្រូវបានទ្រុឌទ្រោមស្ទើរទាំងស្រុង។ប្រជាពលរដ្ឋនៅ ក្នុងភូមិ រំចេកចេះ
តែមានការងឿងឆ្ងល់ថាហេតុអីបានជាមិនឃើញក្រុមហ៊ុនដែលទទួលបានការសាងសង់មកជួសជុលផ្លូវឡើងវិញ
ដូចឯឃុំគេផ្សេងៗពួកគាត់រងចាំរហូតមកទល់ និង ពេលនេះទើបដឹងថាគេមិនបានជួសជុលឡើងវិញទេ។ ត្រង់ចំណុចនេះ
ហើយត្រូវបានគេសង្ស័យថាប្រាក់កិច្ចសន្យាជាមួយក្រុមហ៊ុនជួសជុល6ខែក្រោយការសាងសង់រួចបាត់ទៅណា។
ប្រភពច្បាស់ការបានបង្ហើបអោយ ដឹងថាផ្លូវចូល ភូមិរំចេកសាងសង់កញ្ចប់ថវិការមូលនិធិឃុំកាលពីថ្ងៃទី01ខែធ្នូឆ្នាំ2015
ដែលមានប្រវែង6250ម៉ែតចំណាយថវិការសរុប117.500.000(រៀល)ដែលធ្វើការសាងសង់ឡើងដោយក្រុមហ៊ុនឯកជន
មួយដោយមានកិច្ចសន្យាជួសជុល6ក្រោយការសាងសង់រួចនៃទឹកប្រាក់20ភាគរយ។
ចាប់តាំងពីការសាងសង់ផ្លូវថ្នល់រួចគេមិនទាន់ឃើញមានការជួសជួលឡើងវិញទេដោយគេសង់សង្សយ័ថា
ខាងសាលាឃុំបានធ្វើអោយមានការបាត់បង់ប្រាក់20ភាគរយស្ងាត់អោយឈឹង។លោក វង្ស ភក្រ្តមេឃុំអន្លង់វែងបានអោយ
ក្រុមការងារយើងដឹងតាមទូសព្ទ័នៅរសៀលថ្ងៃទី01កក្កដាឆ្នាំ2017នេះថាបើផ្លូវមិនខូចគេមិនជួសជុលទេហើយចាប់តាំងពី
សាងសង់រហូតមកដល់ពេលនេះប៉ុន្មានឆ្នាំហើយទើបមកសួរគឺជួសជុលរួចហើយដោយ
ដឹកដីចាក់តាមក្រឡុកអស់បួនទៅប្រាំរថយន្ដអានិងហើយលោកហៅថាជួសជុល។ការជួសជុលផ្លូវក្រោយការសាងសង់ផ្លូវ
របស់ឃុំអន្លង់វែងខុសប្លែកគ្នារវាងឃុំលំទងដែលជាឃុំជាប់គ្នា។នៅឃុំលំទងគេជួសជុលផ្លូវក្រោយការសាងសង់របស់មូលល
និធិឃុំគឺមានគ្រឿងចក្រមកធ្វើតាមបច្ចេកទេសស្តង់ដានិងមានដាំស្មៅនៅតាមចិញ្ចើមផ្លូវថែមទៀតផង។ដោយឡែកភូមិរំចេក
សាង់សង់រួចដាក់ខ្លោងទ្វារមិនអោយរថយន្ដធំចូលខ្លាចខូចផុតអាណត្តិកិច្ចសន្យាដោះខ្លោងទ្វារចេញវិញដោយមិនបាច់ជួស
ជុលធ្វើអោយប្រាក់20ភាគរយបាត់បានយ៉ាងស្រួល៕

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |