គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

គ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តសាំយ៉ុង ដឹកឈើគ្រឿងផ្ទះបុកម៉ូតូពេញទំហឹងជិះ គ្នាបីនាក់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ឯតៃកុងរថយន្តរត់បាត់ស្រមោល

គ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តសាំយ៉ុង ដឹកឈើគ្រឿងផ្ទះបុកម៉ូតូពេញទំហឹងជិះ គ្នាបីនាក់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ឯតៃកុងរថយន្តរត់បាត់ស្រមោល

ស្ទឹងត្រែង៖ រថយន្តសាំយ៉ុងដឹកឈើក្តាបានបើកចេញពីផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជាឡាវ បានវាក់ នឹង ម៉ូតូជិះ
គ្នាបីនាក់បណ្តាលឲ្យបុកពេញទំហឹងធ្វើឲ្យរថយន្តធ្លាក់ផ្លូវចូលព្រៃ ឯម៉ូតូរងការខូចខាតទាំងស្រុង ចំណែក អ្នកជិះម៉ូតូ
មានគ្នាបីនាក់ត្រូវស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម នៅនឹង កន្លែងកើតហេតុ ចំណែកតៃកុង នឹង ម្ចាស់រថយន្ត បង្ក
រត់គេចខ្លួនបាត់ស្រមោល លុះព្រឹកឡើងទើបមានការផ្ញាក់ផ្អើលដល់ពលរដ្ឋនឹងសមត្ថកិច្ចនគបាលប៉ុស្តិ៍នឹងប្រជាការពារភូមិ
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង3,35នាទីទាបភ្លឺ ឈានចូលថ្ងៃទី3ខែ7ឆ្នាំ2017 នៅចំណុចបង្គោលគីឡូលេខ50 ស្ថិត
ក្នុងភូមិគីឡូ8 សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

តាមការសន្និដ្ឋានពី សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ បាននិយាយថា រថយន្តដឹកឈើក្តារនឹង គ្រឿងផ្ទះពាក់ស្លាកលេខ ភ្នំពេញ
2S.4322 ពណ៌សំបកឪឡឹកបានចេញពីដឹកឈើក្តារពី ចំណុចខាងលើ បំរ៉ុងចេញមកផ្លូវជាតិ លេខ 7ឆ្ពោះទៅខេត្តកំពង់ចាមឆ្លង
កាត់ខេត្តស្ទឹងត្រែង មកដល់ចំណុចខាងលើបានវាក់បុកគ្នាជាមួយនឹងម៉ូតូម៉ាកWAVE ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1T.9710
ជិះគ្នា3នាក់បណ្តាលឲ្យស្លាប់នៅ​ នឹង កន្លែងកើតហេតុ ភ្លាមតែម្តង ចំណែកជនរងគ្រោះទី1 ឈ្មោះអ៊ំ ហុង ជា អាយុ 50 ឆ្នាំ ទី 2៖
ឈ្មោះ វង់ ខុស អាយុ47ឆ្នាំ 3 ឈ្មោះ ម៉េង ខៃ អាយុ13ឆ្នាំ លុះព្រឹកឡើងទើបមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះពិនិត្យនឹងប្រគល់
សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណីខ្មែរ ចំណែករថយន្ត នឹង ម៉ូតូជនរងគ្រោះនគបាលប៉ុស្តិ៍ យកមករក្សាទុក
រកម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ។

គួររំលឹកថា រថយន្តដឹកឈើប្រណិតនឹងដឹកសសរក្តារគ្រឿងផ្ទះ ពេលចេញដំណើរម្តងៗគេសង្កេតឃើញមិនដែលបើកយឺតឬបើកបរ
ទៅតាមលក្ខណៈបច្ចេកទេស សាលាបើកបរម្តងណាទេ គេមិនគិតពីរផលបៈពាលឬបង្កគ្រោះថ្នាក់ដល់អ្នកដ៍ទៃដែលធ្វើដំណើតាម
ដងផ្លូវដូចគ្នានោះទេ ពេលបង្កឲ្យគ្រោះថ្នាក់ដល់អ្នកដ៍ទៃម្តងៗ ធ្វើឲ្យរងរបួសធ្ងន់ស្រាល ឬក៍បាត់បង់អាយុជីវិតដល់អ្នកមិនដឹងអី
ពួគគេនោះមិនបាននៅទទួលខុសត្រូវចំពោះមុខច្បាប់នឹងជនរងគ្រោះម្តងណានោះទេពួគគេតៃតែងតែរត់គេចឲ្យរួចខ្លួនមិនទទួល
ខុសត្រូវទុកឲ្យជនរងគ្រោះរងទុក្ខវេទនាដល់អ្នករងគ្រោះយ៉ាងអាណោធអាធមតែប៉ុណ្ណោះ៕

001 002 003 005 006

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |