គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

មន្រ្ដីយោធាវិស្វកម្មជាជនពិការភ្នែកបំរើងារជាង៣០ឆ្នាំរកស័ក្កិលើស្មា មួយគ្មានហើយមេភូមិលួចធ្វើបណ្ណ័កម្មសិទ្ធយកដីស្រែចំការអស់ទៀត

មន្រ្ដីយោធាវិស្វកម្មជាជនពិការភ្នែកបំរើងារជាង៣០ឆ្នាំរកស័ក្កិលើស្មា មួយគ្មានហើយមេភូមិលួចធ្វើបណ្ណ័កម្មសិទ្ធយកដីស្រែចំការអស់ទៀត

ខេត្តឧត្តរមានជយ័៖​ លោក គង់ពៅ អាយុ ៥៧ ឆ្នាំ រស់នៅ ភូមិ ទួលគ្រោះ ឃុំថ្លាត ស្រុក អន្លង់វែង ខេត្ត ឧត្តរមានជ័យ
ដែលជាជនពិការភ្នែកមួយចំហៀង និង ជាមន្រ្តីយោធា នៅអង្គភាពកងវិស្វកម្មលេខ៧១៧ នៃ អគ្គបញ្ជាការដ្ឋានកង
វិស្វកម្ម ដែលបានបំរើ កងទ័ពជួយជាតិមាតុភូមិ អស់មួយជីវិត មិនដែលបាននៅផ្ទះហើយ រកស័ក្កិបំពាក់នៅលើស្មា
មួយគ្មានហើយថែមទាំងត្រូវបានលោកទួនហមមេភូមិពពេលបានលួចធ្វើបណ្ណ័កម្មសិទ្ធយកដីស្រែចំការរបស់គាត់
អស់គ្មានសល់ដែលប្រពន្ធកូនរបស់គាត់អាស្រ័យផលជារាងរាល់ឆ្នាំតែពេលនេះគ្រួសាររបស់គាត់កំពុងតែរងគ្រោះ
ដោយអត់ដីស្រែចំការចិញ្ចឹមជីវិត។
លោក គង់ពៅ បានអោយដឹងថា សព្វថ្ងៃគាត់មានតួនាទីជា នាយឯក ដែលរូបគាត់បាន បំរើការនៅ ក្នុងជួរកងទ័ព
ជាង៣០ឆ្នាំ ក្នុង ជួរអង្គភាព លោកជាជំនាញផ្នែកជាងជួសជុលគ្រឿងចក្រដើរតាមជួសជុលគ្រឿងចក្រសាងសង់
ថ្នល់ និង ស្ពានជាច្រើនខេត្ត ក្រុង ហើយជាច្រើនខែទើប លោកបានមកផ្ទះម្ដង។ នៅថ្ងៃទី 01 ខែ 01ឆ្នាំ1990 ដល់ឆ្នាំ
បំរើការនៅកងពលតូចលេខពីវិស្វកម្មពី ឆ្នាំ 2000 ដល់ 2006 នៅ កងឯកភាពស្ថាបនាស្ពានថ្នល់ លេខ 717 រហូតមក
ទល់បច្ចុប្បន្នលោកនៅបំរើការងារនៅអង្គភាពស្ថាបនាស្ពានថ្នល់717ដដែល។ទីបំផុតគុណសម្បិត្តដែលរូបគាត់ជា
ជនពិការខិតខំបំរើជាតិមាតុភូមិខ្លួនបែរជាទទួលបានចុងក្រោយជាគុណវិបតិ្តទៅវិញ។សូម្បីតែដីស្រែចំការដែលជា
គោលរបបក្រោយសមារណកម្មក៍ត្រូវបានលោកទួនហមមេភូមិពពេលលួចធ្វើប្លង់អោយទៅកូនបង្កើតរបស់ខ្លួនអស់
ទាំងដែលប្រពន្ធកូនរបស់គាត់អាស្រ័យផលចិញ្ចឹមជីវិតរាល់ឆ្នាំ។
លោកបានបញ្ជាក់បន្តថាយកដីស្រែចំការរបស់គាត់អស់ ហើយ បែរជាទៅប្ដឹងមូលបង្កាច់អោយ សមត្ថកិច្ចចាប់ខ្លួនគាត់
ថែមទៀតដោយចោទប្រកាន់បំភ្លៃពីការពិតពីបទបានបំផ្លាញផលដំណាំអ្នកដទៃទៅវិញ។
ទោះជាអាជ្ញាធរ ខេត្ត ឯកឧត្តម សរ ថាវី អភិបាល ខេត្ត ឧត្តរមានជ័យ បានដឹងហេតុផលថា មេភូមិរូបនេះពិតជាមានចរឹក
ខិលខូចក៍សំណូមពរអោយបែងចែកគ្នាពាក់កណ្ដាល ទៅតែ លោក ទួនហម ប្រកែកដាច់អហង្ការមិនទទួលយកការ
សំណូមពររបស់ឯកឧត្តមអភិបាលខេត្តនោះឡើយ។ដោយមានភាពរឹងរុះ ហើយ នៅបន្ដនិត្តិវិធីនៅតុលាការជាបន្ដទៀត
ដោយសំអាងមានប្លង់០១មួយ៕

 

001 002 003 004 005 006 007 008 009

 

 

 

 

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |