ខេត្តក្រចេះ ៖ ទោះជាមានបទបញ្ជាពី ប្រមុខរាជរដ្ឋាភិបាល នឹង គណៈកម្មាធិការ ថ្នាក់ជាតិទប់ស្កាត់ នឹង បង្ក្រាបបទល្មើសព្រៃឈើ
ដែលជាធនធានធម្មជាតិ ដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាននោះ ក៏ឈ្មួញឈើពីរនាក់ ប្តីប្រពន្ធ ឈ្មោះនី និងឈ្មោះ
អាត ដែលជាជើងខ្លាំងមិនខ្លាចឬញញើតពីសំណាញ់ច្បាប់នោះឡើយ ទោះដឹងថា កំពុងតែ ប្រព្រឹត្តិរកស៊ីឈើ ខុសច្បាប់ ក៏ ដោយ ។
យោងតាមប្រភពព័ត៌មានប្រជាពលរដ្ឋនៅ ក្នុងខេត្ត ក្រចេះនេះ និង សមត្ថកិច្ចបានឲ្យដឹងថា ឈ្មួញឈើពីរ នាក់ប្តីប្រពន្ធ ជាជើងខ្លាំង
ប្រចាំខេត្តក្រចេះនេះ គឺពួកគាត់បានប្រមូលទិញ នឹង ដឹកជញ្ជូនឈើគ្រប់ទីកន្លែង នៅក្នុង ទឹកដី ខេត្ត ក្រចេះ ឲ្យតែមានឈើមិនខ្វល់នឹង
សមត្ថកិច្ចណាឡើយ ព្រោះសមត្ថកិច្ចទាំងអស់ គ្រប់ជំនាញឬស្ថាប័នពាក់ព័ន្ធនោះងងិតមុខឈឹងតែម្តង ដោយ សារតែ ដុល្លា បិទបាំង
ភ្នែក មិនឲ្យមើលឃើញនូវការដឹកជញ្ជូនបទល្មើសឈើរបស់មេឈ្មួញដុះស្លែ ប្រចាំអាណាចក្រខេត្ត ក្រចេះនេះឡើយ ។
ហើយ ប្រភពនោះបានបន្តទៀតថា មាន មន្រ្តី អាវុធហត្ថម្នាក់ បានយកតួនាទីមកកាងបទល្មើសឈើដោយមិនខ្លាចច្បាប់ពីព្រោះ
ខ្លួនជាអ្នកចេះច្បាប់បែរជាទៅអង្គុយលើច្បាប់ ទើបធ្វើឲ្យមេឈ្មួញដុះស្លែពីរនាក់ប្តីប្រពន្ធ រកស៊ីបានយ៉ាងរំភើយ ពិតជាអស្ចារ្យមែន
អំណាចទឹកប្រាក់។
ជាក់ស្តែងកាលពីថ្ងៃទី០២-០៣ ខែកក្កដា ២០១៧កន្លងទៅថ្មីៗនេះមេឈ្មួញដុះស្លែឈ្មោះ នី នឹង ប្តី ឈ្មោះ អាត ដឹកឈើ៣ឡានយក្ស
ទាំងថ្ងៃចេញពីក្រុមហ៊ុន១ និង ដឹកទាំងយប់ទាំងថ្ងៃ ក្នុង ស្រុក សំបូរ ខេត្ត ក្រចេះដើម្បីដឹកបន្តយកទៅលក់ នៅ ស្រុកយួន។
ចំណែកឯសមត្ថកិច្ចតាមដងផ្លូវមានមន្រ្តីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធបានត្រឹមតែយកភ្នែកសំឡឹងមើល ក្រែងលោមានឡានដឹកឈើ
ខុសពីឡាន នី នឹងអាតនេះត្រូវហៅមកសួរនាំ ។
គួររលឹកថា មេឈ្មួញរកស៊ីឈើឡើងដុះស្លែនោះមានឈ្មោះថា អាត និង នី ដើរប្រមូលទិញគ្រប់ទីកន្លែង ក្នុងដី ខេត្តក្រចេះ បន្ទាប់មក
ដឹកជញ្ជូនបន្តយកទឹកលក់នៅស្រុកយួន ដោយមានលោក ពោ ជាអ្នករត់ការ ដើម្បីបិទមាត់ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តក្រចេះ
ងាយស្រួលឲ្យមុខជំនួញ របស់មេឈ្មួញឈ្មោះ អាត និង ឈ្មោះនី ប្រកបដោយរលូនគ្មាន បញ្ហាអ្វីទាំងអស់។
ពាក់ព័ន្ធករណីខាងលើនេះគេរងចាំមើលលោក អភិបាលខេត្ត ក្រចេះតើមានចំណាត់ការបែបណា ទៅលើក្រុម ឈ្មួញដែលកំពុងតែ
រកស៊ីឈើខុសច្បាប់ផ្អើលម៉ាខេត្តក្រចេះនោះ ឬមួយទុកឲ្យក្រុមឈ្មួញរកស៊ីឈើដុះស្លែនេះនៅតែដែលហ៊ានប្រឆាំងទៅបទរកស៊ី
បទល្មើសឈើដដែលហ៊ានប្រឆាំងទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាផងនោះ។
បច្ចុប្បន្នមេឈ្មួញទាំងពីរនាក់ប្តីប្រពន្ធឈ្មោះអាត នឹងឈ្មោះនី គេហទំព័រព្រះវិហារ មិនអាចសូមការបំភ្លឺពជុំវិញ ករណីខាងលើ
នេះគេហទំព័រព្រះវិហាររងចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធ៕