គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឈ្មោះជន់រដ្ឋាមន្រ្តីនគរបាលការពារព្រំដែនលេខ៩០៥កំពុងល្បីខាង ឮគំរាមពលករឆ្លងដែនអោយលក់ឈើក្រញូងអោយក្នុងតម្លៃថោក

ឈ្មោះជន់រដ្ឋាមន្រ្តីនគរបាលការពារព្រំដែនលេខ៩០៥កំពុងល្បីខាង ឮគំរាមពលករឆ្លងដែនអោយលក់ឈើក្រញូងអោយក្នុងតម្លៃថោក

ខេត្តឧត្តរមានជ័យ៖ លោក ជន់ រដ្ឋា ដែលជា មន្ត្រីនគបាល ការពារព្រំដែន លេខ៩០៥ កំពុងរងការរិះគន់ពី ពលរដ្ឋប្រជាពលរដ្ឋ
រស់នៅ ក្នុងភូមិ ដងទង់ សង្កាត់ កូនគ្រាល ក្រុង សំរោង ខេត្ត ឧត្តរមានជ័យថា។ កំពុងស្ថិតក្រោមការគំរាមកំហែងពីមន្រ្ដីនគរបាលវរះ
ការពារព្រំដែនគោកលេខ៩០៥ម្នាក់ឈ្មោះជន់រដ្ឋាប្រចាំការនៅប៉ុស្ដិ៍ដងទង់ដែលជាឈ្មួញឈើក្រញូងដុះស្លែនិងបានគៀងគរពលករឆ្លងដែន។
ប្រជាពលរដ្ឋដែលជាកម្មករឆ្លងដែនកាប់ឈើក្រញូងសកម្មរស់នៅក្នុងភូមិដងទង់ជាច្រើននាក់បានអោដឹងកាលពីល្ងាចថ្ងៃទី៥កក្កដាឆ្នាំ២០១៧
នេះថាឈ្មោះ ជន់ រដ្ឋា ដែលជាមន្រ្ដីប៉ូលិសវរះកាពាព្រំដែន៩០៥តែងតែធ្វើការគំរាមកំហែងមកលើពួកគាត់ជារៀងរហូតដោយធ្វើការ
គំរាមចាប់ប្រសិនបើមិនបានលក់ឈើក្រញូងអោយពេលពួកគាត់លក់អោយគាបសង្កត់អោយតំលៃថោកដែលពួកគាត់មិនអាចទទួល
យកបានបើមិនលក់អោយចាប់យកទាំងអស់។
ពួកគាត់បានបញ្ជាក់បន្ថែមថាពួកគាត់បានលក់ឈើក្រញូងអោយមន្ត្រីប៉ូលិសបានមួយឆ្នាំមកហើយដោយធ្វើការគាបសង្កត់អត់ឈប់
ឈរដោយពួកគាត់ធ្វើជាកម្មករសំពាយឈើក្រញូងជាច្រើនឆ្នាំមកហើយបានត្រឹមម៉ាហូបរីឯឈ្មួញម្នាក់រថយន្ដពីទៅបីគ្រឿងម្នាក់ៗ
នៅតែបន្ដធ្វើបាបពួកគាត់។
មន្ត្រីនគរបាល លោក ជន់រដ្ឋា បានអោយដឹងតាមទូសព្ទ័ថាលោកមិនដែលបានរកស៊ីឈើក្រញូង និង មិនដែលធ្វើការគាបសង្កត់ទៅ
លើពលរដ្ឋណាម្នាក់ឡើយបើគេអោយថ្លៃម្ហូបមិន្ដិចបន្តួចពិតជាមានមែន។
សមត្ថកិច្ចប្រចាំការនៅតំបន់ខាងលើបានប្រាប់អោយដឹងថា ឈ្មោះ រដ្ឋា ពិតជាឈ្មួញឈើក្រញូងជើងចាស់តែឥឡូវមិនសូវចេញ
មុខប៉ុន្មាននោះទេតែសព្វថ្ងៃគេបានប្រមូលទិញគាបសង្កត់ពលរដ្ឋក្នុងតំលៃមួយម៉ឺនរៀលក្នុងមួយគីឡូដែលតំលៃទីផ្សារសេរីខុស
គ្នាពាក់កណ្ដាល ហើយសព្វថ្ងៃមានឈ្មួញចាំទទួលទិញពីមន្រ្ដីនគបាល ឈ្មោះ អ៊ីម និង ឈ្មោះស្រីការ មកពី ស្រុក ស្រីស្នំ ខេត្ត
សៀមរាបដែលមកជួលផ្ទះប្រមូលទិញផ្ដាច់មុខនៅភូមិដងទង់ទាំងមូលដោយមានខ្នងបង្អែកជាប៉ូលិស៕

 

001 002 003

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |