ឧត្តរមានជ័យ៖ជនរងគ្រោះម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុ បន្ទាប់ពីរូបគាត់បានជិះម៉ួតូបម្រុងទៅដោះមង
ករណីគ្រោះថ្នាក់ខាងលើ បានកើតឡើង នៅវេលាម៉ោង ០៥ននិង១៥នាទីព្រឹក នាថ្ងៃទី០៧ ខែកក្ដដា ២០១៧
ស្ថិតលើកំណាត់ផ្លូវRP174 ក្នុងភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
តាមរបាយការណ៍លោកអនុសេនីយ៍ឯក ផន ជាង នាយផ្នែកចរាចរណ៍សហរយកត្រពាំងប្រាសាទបានឲ្យដឹងថា
មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ធីង ធី ភេទប្រុសអាយុ ៦៥ឆ្នាំ រស់នៅ ភូមិអូរល្ហុង ឃុំអូរស្វាយ ស្រុក
ត្រពាំងប្រាសាទ បានបើកបរម៉ូតូ ម៉ាក សង់កូរ៉េមានទឹសដៅពីកើតទៅលិចក្នុងបំណងទៅដោះមង លុះដល់ចំណុច
កើតហេតុដែលមានផ្លូវកោង ក៍មានរថយន្ត2គ្រឿងបើកបរទន្ទឹមគ្នាមានទឹសដៅពីលិចទៅកើត ខណះនោះក៍មាន
រថយន្តមួយគ្រឿងទៀតដែលជារថយន្តបង្ករ ម៉ាកសាំយ៉ុងពណ៏ សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ់ ២Q-១៥៨១
បើកបរយ៉ាងលឿនមកជែងរថយន្តទាំង2ខាងមុខ ការជែងនោះរថយន្តបង្ករត្រូវរេចង្កួតមកខាងឆ្វេងរហូតដល់គំនូសសរ
ចិញ្ចើមផ្លូវតែម្តង ទើបបណ្តាលអោយបុកម៉ូតូជនរងគ្រោះដែលកំពុងជិះនៅចិញ្ចើមផ្លូវខាងស្តាំរបស់គាត់យ៉ាងពេញទំហឹង
រួចបន្តរេបុករុញម៉ូតូ និង ជនរងគ្រោះធ្លាក់ទៅក្នុងប្រឡាយប្រវែងជាង10ម៉ែត្រទើបឈប់ ។ ក្រោយកើតហេតុ រថយន្តត្រូវ
បានកំលាំងជំនាញយើងយកមករក្សាទុក្ខនៅអធិការដ្ឋានចំណែកនាក់បើកបរបានរត់គិចខ្លួនបាត់ កំលាំងជំនាញយើង
កំពុងតាមស្រាវជ្រាវរកដើម្បីចាប់យកមកអនុវត្តតាមនិតិវិធីច្បាប់ ៕