ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២១០៧ នេះ ប្រជាពលរដ្ឋនៅសហគមន៍ជ្រោយចង្វារ
ដែលមានរឿងរ៉ាវទំនាស់ដីធ្លីជាមួយក្រុមហ៊ុន អូ ស៊ី អាយស៊ី (ocic ) ដែលមានបញ្ហារយះ
ពេល ជាយូរឆ្នាំផ្លាយមកហើយមិនទាន់មានការដោះស្រាយនៅឡើយទេ គឺនៅតែមានភាពចំរូង
ចំរាស់បន្តរហូតមកដល់សព្វថ្ងៃនេះ នៅមិនទាន់ មានដំណោះស្រាយណាមួយដែលពូកគាត់អាច
ទទួលយកបានដោយសមស្របនោះឡើយ។ហើយពួកគាត់ថាបាននិយាយថា បើមិនមានការដោះ
ស្រាយឲ្យសមស្របណាមួយទេពួកគាត់នៅតែបន្តតវ៉ាដដែលគ្មានទីបញ្ចប់។
ដោយឡែក លោក ជា សុផាត ប្រធានសហគមន៍ដីធ្លីខណ្ឌជ្រោយចង្វារ
បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី៨ ខែ កក្កដា ឆ្នាំ ២០១៧ នេះថាបញ្ហាដីធ្លីមានរយះ
ពេលយូរខែឆ្នាំមកហើយ រហូត មកដល់ពេលនេះ ប៉ុន្តែ នៅមិនទាន់មានការដោះស្រាយនៅឡើយទេ
ហើយ លោកបន្តថា និង បន្តជារៀងរហូត ដល់ទី បញ្ចប់ដើម្បីឲ្យដឹង ស និង ខ្មៅ ដោយ លោក ជា សុផាត
បានអះអាង លោកក៏ជាពលរដ្ឋរស់ នៅស្របច្បាប់ ពុំមែនរស់នៅ បែបអានាធិប្បតេយ្យនោះ ពោល គឺ គាត់
រស់នៅ និង កាន់កាប់ដីធ្លី នេះតាំងពីយូរយារណាស់មកហើយ ដូច្នេះ បើ ក្រុមហ៊ុនចង់ត្រូវការ ត្រូវដោះស្រាយ
តាមទីផ្សារសេរី គ្មានការគាបសង្កត់យក ឬ រឹមអូសមិនបានជាដាច់ខាត ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ លោក ជា សុផាត
បន្តទៀតថា នៅ សប្តាហ៍ក្រោយនេះ ក្រុម ប្រជាពលរដ្ឋនៅសហគមន៍ជ្រោយចង្វារដែលមាន ជម្លោះដីធ្លីជាមួយក្រុមហ៊ុន
គឺនាំគ្នា មករដ្ឋសភា ដើម្បី សូមកិច្ចអន្តរាគមន៍ ពី សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ជាតិ ដើម្បី ឲ្យ សម្តេច លោក ជួយ រកដំណោះស្រាយ ។
ប្រជាពលរដ្ឋ ទាំងនោះ នូវការព្រួយបារម្ភជាខ្លាំង ដោយ ខ្លាច ក្រុមហ៊ុន យកដីគាត់ ដែលមិនទាន់មានការដោះ ស្រាយ ។ប៉ុន្តែពួកគាត់ថា
ការ ដោះស្រាយនោះគឺ ក្នុងតម្លៃទាប ដែលពួកគាត់មិនអាចទទួលយកបាន។
ប្រជាពលរដ្ឋនៅ សហគមន៍ដីធ្លីនៅជ្រោយចង្វារ មានច្រើនគ្រួសារដែល មានជម្លោះដីធ្លីជាមួយក្រុម ហ៊ុន អូរ ស៊ី អាយស៊ី
នោះតែថ្ងៃនេះដោយបងប្អូនយើងខ្លះជាប់រវល់រកស៊ី។
ពួកគាត់ជួបជុំគា្ននេះ គឺពិភាក្សាគ្នាផង ចំពោះ បញ្ហាដីធ្លីដែលមានជម្លោះនេះដើម្បី រកវិធីសាស្រ្តក្នុង
ការដោះស្រាយបញ្ចប់រឿងស្របទៅតាមគោលនយោបាយសមស្របដែលអាចទទួលយកបាន បើពុំដូច្នេះទេ
ពួកគាត់នៅតែតស៊ូមតិដើម្បីឲ្យអាជ្ញាធរពាក់ព័ន្ធ ឬស្ថាប័នពាក់ព័ន្ធ ជួយរកដំណោះស្រាយជូនពួកគាត់ផង ប៉ុន្តែ
ប្រជាពលរដ្ឋខ្លះបាននិយាយថា ទំនងជាមានអ្នកឃុបឃិតជាមួយស្ថាប័នខ្លះទើបការដោះស្រាយមានភាពរាំងស្ទះ
ជាមួយក្រុមហ៊ុន អូរស៊ីអាយស៊ី ។
ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីបានប្រាប់អ្នកព័ត៌មានកាលពីព្រឹកមិញថា ពួកគាត់សំណូមពរ
ដល់សម្តេចតេជោ សូមមេត្តា សម្តេច តេជោ ជួយរកយុត្តិធម៌ដល់ពួកគាត់ផង នឹង ឯកឧត្តម ជា សុផារ៉ា
ទេសរដ្ឋមន្រ្តីទទួលបន្ទុកដោះស្រាយផ្នែកដីធ្លីជាមួយក្រុមហ៊ុន អូរស៊ីអាយស៊ីដើម្បីឲ្យពួកបងប្អូនពលរដ្ឋផុតទុក្ខកម្មផងនិងក្តី
កង្វល់ដែលមាននៅខ្លួនរបស់គាត់ ។
ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន គឺ ស្ថិតនៅ ភូមិដើមគរ សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ
អស់រយះពេលជាយូរខែឆ្នំាមកហើយ ។ហើយប្រជាពលរដ្ឋទាំងនោះបានប្រាប់ថា ពួកគាត់មិនដែលងាករេពី
គណបក្សប្រជាជនកម្ពុជាឡើយ ពោលគឺដង្ហែតាមជានិច្ចគ្រប់កាលៈទេសៈ ក្រោមការដឹកនាំ របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
ដែល មាន សម្តេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ ឆ្នើមនេះ។ ហើយ ពូកគាត់បាននិយាយទៀតថា មាន សម្តេច តេជោ
មានសន្តិភាព មានការអភិវឌ្ឍន៍គ្រប់បែបយ៉ាង ដូច្នេះពួកគាត់សំណូមពរ
ដល់រាជរដ្ឋាភិបាលកម្ពុជាមេត្តាជួយផ្តល់ភាពកក់ក្តៅដល់ពួកគាត់ផងនិងជួយពន្លឿនក្នុងការដោះស្រាយប្រកបដោយយុត្តិធម៌
និងតម្លាភាព ពីព្រោះពួកគាត់រស់នៅលើដីនេះតាំងពីតូចៗមកម៉្លេះ។
ម្យ៉ាងទៀតពូកគាត់ មានជំនឿជឿជាក់លើ លោក អភិបាល ក្រុង ឡើងថ្មី និង មានការរកដំណោះស្រាយជូនពួកគាត់ជាក់
ជាមិនខានឡើយ។ពាក់ព័ន្ធករណីនេះដែរ គេទំព័រព្រះវិហារមិនអាចសុំការបំភ្លឺពី ក្រុមហ៊ុន អូរ ស៊ី អាយស៊ីនិងសាលារាជធានីភ្នំពេញ
បានទេ នៅ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៧ នេះមូលហេតុគ្មានលេខទូរស័ព្ទ។គេហទំព័រព្រះវិហាររងចាំការបកស្រាយគ្រប់ភាគី
ពាក់ព័ន្ធគ្រប់ពេលវេលា រៀងរាល់ម៉ោងធ្វើការ៕