គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ប្រជាពលរដ្ឋសហគមន៍ជ្រោយចង្វារ យកលិខិតផ្សេងៗមកដាក់ជូន រដ្ឋសភាជាតិដើម្បីឲ្យ សម្តេច ហេងសំរិន ជួយអន្តរាគមន៍

ប្រជាពលរដ្ឋសហគមន៍ជ្រោយចង្វារ យកលិខិតផ្សេងៗមកដាក់ជូន រដ្ឋសភាជាតិដើម្បីឲ្យ សម្តេច ហេងសំរិន ជួយអន្តរាគមន៍

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២១០៧ នេះ ប្រជាពលរដ្ឋនៅសហគមន៍ជ្រោយចង្វារ មកពី
៤ សហគមន៍ដែលមានរឿងរ៉ាវទំនាស់ដីធ្លីជាមួយក្រុមហ៊ុន អូរ ស៊ី អាយស៊ី (ocic ) ដែលមានបញ្ហារយះ
ពេល ជាយូរឆ្នាំផ្លាយមកហើយមិនទាន់មានការដោះស្រាយនៅឡើយទេ គឺនៅតែមានភាពចំរូង
ចំរាស់បន្តរហូតមកដល់សព្វថ្ងៃនេះ ដែលពូកគាត់អទទួលយកបានដោយសមស្របនោះឡើយ។

ហើយពួកគាត់ថាបាននិយាយថា បើមិនមានការដោះស្រាយឲ្យសមស្របណាមួយទេពួកគាត់នៅតែ

បន្តតវ៉ាដដែលគ្មានទីបញ្ចប់ដោយឡែក លោក ជា សុផាត ប្រធានសហគមន៍ដីធ្លីខណ្ឌជ្រោយចង្វារបានប្រាប់

ក្រុមអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី១២ ខែ កក្កដា ឆ្នាំ ២០១៧ នេះថាបញ្ហាដីធ្លីមានរយះពេលយូរខែឆ្នាំ

មកហើយ រហូត មកដល់ពេលនេះប៉ុន្តែ នៅមិនទាន់មានការដោះស្រាយនៅឡើយទេ។ហើយ លោកបន្តថា

លោក មក រដ្ឋសភាព្រឹកនេះ ដើម្បីសូមកិច្ចអន្តរាគមន៍ពី រដ្ឋសភាជាតិ ជួយពន្លឿនរឿងរ៉ាវដីធ្លីនេះដែលមាន

បញ្ហាជាមួយ ក្រុម ហ៊ុន អូស៊ីអាយស៊ីឆាប់បានដល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដោយ

លោក ជា សុផាតបានអះអាង លោកបានដាក់លិខិតនេះគឺចំនួនបួនដង ហើយ តែ លើកនេះ សូមឲ្យ សម្តេច

ប្រធានរដ្ឋសភាជាតិ មេត្តាជួយជម្រុញឲ្យបានលឿមផងទាន។
នៅមុខ រដ្ឋសភាជាតិ កាលពីព្រឹក មិញ នេះ លោក ជា សុផាតដែលតំណាងប្រជាពលរដ្ឋនៅ សហគមន៍ជ្រោយចង្វារបាន
ផ្តល់បទសម្ភាសថា លោក ទទូច សុំ ឲ្យមានការដោះស្រាយ សមស្របដែលពួកគាត់អាចទទួលយកបាន ដោយ លោក
ឡើងថា ដូចជា នៅ បឹងជើងឯក អាជ្ញាធរបានដោះស្រាយជូនប្រជាពលរដ្ឋបាន ៦០% ចុះ ម៉េចបាន ជាពួកគាត់ខុសពីគេ ពីព្រោះ
ពួកគាត់ក៏ជាពលរដ្ឋរស់នៅស្របច្បាប់ ពុំមែនរស់នៅបែបអានាធិប្បតេយ្យនោះ ពោល គឺ គាត់រស់នៅ និង កាន់កាប់ដីធ្លី នេះតាំង
ពីយូរយារណាស់មកហើយ ដូច្នេះ បើ ក្រុមហ៊ុនចង់ត្រូវការ គួរតែ ដោយស្រាយតាមទីផ្សារសេរី គ្មានការគាបសង្កត់យក ឬ រឹមអូស
មិនបានជាដាច់ខាត។
ប្រជាពលរដ្ឋ ដែលមានជម្លោះដីធ្លីជាមួយ ក្រុម ហ៊ុន បានសំដែង នូវការព្រួយបារម្ភជាខ្លាំង ដោយ ខ្លាច ក្រុមហ៊ុន យកដីគាត់ ដែល
មិនទាន់មានការដោះ ប្រជាពលរដ្ឋនៅ សហគមន៍ដីធ្លីនៅជ្រោយចង្វារ មានច្រើនគ្រួសារដែល មានជម្លោះដីធ្លីជាមួយក្រុម ហ៊ុន អូ ស៊ី
ប្រជាពលរដ្ឋខ្លះបាននិយាយថា ទំនងជាមានអ្នកឃុបឃិតជាមួយស្ថាប័នខ្លះទើបការដោះស្រាយមានភាពរាំងស្ទះជាមួយក្រុមហ៊ុន អូរ
ស៊ីអាយស៊ី ។
ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីបានប្រាប់អ្នកព័ត៌មានកាលពីព្រឹកមិញថា ពួកគាត់សំណូមពរដល់សម្តេចតេជោ សូមមេត្តា សម្តេច តេជោជួយរកយុត្តិធម៌ដល់ពួកគាត់ផង នឹង ឯកឧត្តម ជា សុផារ៉ាទេសរដ្ឋមន្រ្តីទទួលបន្ទុកដោះស្រាយផ្នែកដីធ្លីជាមួយក្រុមហ៊ុន អូរស៊ីអាយស៊ីដើម្បីឲ្យពួកបងប្អូនពលរដ្ឋផុតទុក្ខកម្មផង។
ពួកគាត់ថា ពួកគាត់ស្រឡាញ់ គណបក្សប្រជាជនកម្ពុជាណាស់ ពោលគឺដង្ហែតាមជានិច្ចគ្រប់កាលៈទេសៈ ក្រោមការដឹកនាំ របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែល មាន សម្តេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ ឆ្នើមនេះ។ ហើយ ពូកគាត់បាននិយាយទៀតថា មាន សម្តេច តេជោ មានសន្តិភាព មានការអភិវឌ្ឍន៍គ្រប់បែបយ៉ាង ដូច្នេះពួកគាត់សំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជាមេត្តាជួយផ្តល់ភាពកក់ក្តៅដល់ពួកគាត់ផង និង ជួយពន្លឿនក្នុងការដោះស្រាយប្រកបដោយយុត្តិធម៌និងតម្លាភាព ពីព្រោះពួកគាត់រស់នៅលើដីនេះតាំងពីតូចៗមកម៉្លេះ។
ម្យ៉ាងទៀតពូកគាត់ មានជំនឿជឿជាក់លើ លោក អភិបាល ក្រុង ឡើងថ្មី ថា និង មានការរកដំណោះស្រាយជូនពួកគាត់ជាក់
ជាមិនខានឡើយ។ពាក់ព័ន្ធករណីនេះដែរ គេទំព័រព្រះវិហារមិនអាចសុំការបំភ្លឺពី ក្រុមហ៊ុន អូរ ស៊ី អាយស៊ីនិងសាលារាជធានីភ្នំពេញ
បានទេ នៅ ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៧ នេះមូលហេតុគ្មានលេខទូរស័ព្ទ។គេហទំព័រព្រះវិហាររងចាំការបកស្រាយគ្រប់ភាគី
ពាក់ព័ន្ធគ្រប់ពេលវេលា រៀងរាល់ម៉ោងធ្វើការ៕

001 - Copy 002 - Copy 002 003 004 005 006

 

 

 

 

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |