ខេត្តឧត្តរមានជ័យ៖ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារប្រចាំខេត្ត ឧត្តរមានជ័យបានឲ្យដឹងថា ឥឡូវនេះ យាយម៉ាយ ឈប់ចេញរកស៊ីហើយ
ដោយទុកឲ្យប្តីជាអ្នរកស៊ីទៅវិញ ពីព្រោះប្តី គាត់ជាទាហាន នៅកងពលតូចលេខ៦ដែលមាន ឈ្មោះថា ជួន ដើម្បីយកតូនាទីទៅកាងបទល្មើស
មិនខ្វល់ពីអនុសាសាន៍របស់រាជរដ្ឋាភិបាលកម្ពុជាឡើយ ទោះជាលោក ជួន ដឹងហើយក្តី និងធ្វើជាអ្នករត់ការបង់លុយបង់កាក់់ឲ្យស្ថាប័នពាក់ព័ន្ធ
ចាប់ពី ៥០ដុល្លាអាមេរិក ឡើងទៅក្នុង មួយខែផងដែរ។
បច្ចុប្បន្ន គេសង្កេតឃើញទីតាំងអាច្រៀកឈើរបស់ លោក ជួន ជំនួសមុខឲ្យយាយម៉ាយនោះ ស្ថិតនៅ ភូមិ ១០៥ ឃុំ ផ្អាវ ស្រុក ត្រពាំងប្រាសាទ ខេត្ត
ឧត្តរមានជ័យ នៅតែមាន សកម្មភាពដដែលគ្មានស្ថាប័នណាយកចិត្តទុកដាក់ឡើយ សូម្បីតែ ឯកឧត្តម ស ថា វី អភិបាលនៃគណៈអភិបាលខេត្ត ឧត្តរមានជ័យ
ក៏មិនហ៊ានផង ហើយកន្លងមក ឯកឧត្តម អភិបាលខេត្ត ធ្លាប់ប្រកាសប្រាប់សាធារណៈជនថា និង ចាត់វិធានការទៅលើ យាយម៉ាយដែលជាថៅឈើក្រញ៉ូងដុះស្លែ
ប្រចាំអាណាចក្រខេត្ត ឧត្តរមានជ័យនេះ តែផ្ទុយវិញបទបញ្ជារបស់ លោកអភិបាលខេត្ត ប្រៀបបាន អំបិលត្រូវទឹក មានន័យថា គ្មានប្រសិទ្ធភាពសំរាប់យាយម៉ាយ
ហើយ ឥឡូវនេះ ប្តូររូបភាព ពីប្រពន្ធមកប្តីវិញក៏គ្មានវិធានការដដែល។បើយោងតាមប្រភពពី សមត្ថកិច្ចតាមបន្ទាត់ព្រំដែនបាន ប្រាប់ថា ឈ្មួញឈើក្រញ៉ូងដុះស្លែនៅ
ដដែល គឺ ឈ្មោះ យាយម៉ាយ គ្រាន់តែ គាត់ មិន ចេញមុខ ទុកឲ្យ ប្តីជាអ្នក ចេញមុខ រត់ការជាមួយស្ថាប័នពាក់ព័ន្ធអស់ហើយ ។
ប្រជាពើលរដ្ឋនៅ ខេត្ត ឧត្តរមានជ័យបាននាំគ្នានិយាយថា នៅ ក្នុងខេត្តមួយនេះ គឺ ឃុបឃិតជាលក្ខណះប្រព័ន្ធអស់ហើយប្រព្រឹត្តអំពើពុករលួយ គ្មានការបង្រ្កាបរាល់
បទល្មើសតាមបន្ទាត់ព្រំដែន ទោះដឹងថា ថ្មីៗនេះ អាជ្ញាធរប្រទេស ថៃបានចាប់បញ្ជូនពលករខ្មែរមកកម្ពុជាវិញ ដោយគេថា ទៅធ្វើការប្រទេសគេគ្មានឯកសារគ្រប់គ្រាន់
ដូចជាគ្មានលិខិតឆ្លងដែន។ល។
ពាក់ព័ន្ធករណីនេះដែរ ភ្នាក់ងារយើងបានទំនាក់ទំនងទៅកាន់ លោក ជួន ដែលជាទាហាន កងពលតូច លេខ៦នោះបាន ឆ្លើយប្រាប់តាមទូរស័ព្ទថា គាត់បានបង់ឲ្យស្ថាប័ន
ពាក់ព័ន្ធអស់ហើយក្នុងមួយខែចាប់ពី៥០ដុល្លាទៅដូច្នេះអត់បញ្ហាសំរាប់រូបគាត់។កន្លងមកមានរថយន្តចេញចូលដឹកជញ្ជូនឈើយកមកឲ្យយាយម៉ាយនិងមានកំលាំងពលករ
ឆ្លងដែនទៅកាប់ឈើក្រញ៉ូងនៅក្នុងប្រទេសថៃក្រោយពីទៅកាប់ឈើរួចបានវិលត្រលប់មកវិញរួចទើមមានឡានទៅដឹកទៅឲ្យយាយម៉ាយដែរ។
ដោយមានការបើកភ្លើងខៀវពីស្ថាប័នពាក់ព័ន្ធទើបឲ្យយាយម៉ាយហ៊ានធ្វើអ្វីៗទាំងអស់តាមតែអំពើចិត្តរបស់គាត់ដោយមិនគិតពីផលលំបាករបស់ពលករខ្មែរឡើយ នៅពេលខ្លះត្រូវជួលពលករខ្មែរឲ្យចូលទៅកាប់ឈើក្រញ៉ូងលើទឹកដីថៃ ដោយមិនគិតពីអាយុជីវិតរបស់គាត់សោះឡើយ។
បើតាមសំដីពលកររកស៊ីកាប់ឈើក្រញ៉ូងលើទឹកដីថៃបានលួចខ្សឹបប្រាប់ថា ការរកស៊ីកាប់ឈើឆ្លងដែនទៅប្រទេសគេមិនស្រួលទេ ជាពិសេសភ័យខ្លាចនៅពេលណាជួបតំរួតថៃ ឬទាហានឈុតខ្មៅនៅពេលដែលពួកគេចាប់បានអាចមានគ្រោះថ្នាក់ដល់អាយុជីវិតក៏មានឬពេលខ្លះគេអាច ទាត់ធាក់ដោយចោទប្រកាន់ថាពួកយើងឆ្លងដែនដោយខុសច្បាប់ទៅប្រទេសគេ៕