បាត់ដំបង៖ប្រជាកសិកររាប់រយនាក់បានយកត្រាក់ទ័រនិងគោយន្តជាច្រើនគ្រឿង ដាក់បិទផ្លូវដើម្បី សំណូមពរសូមអោយ សម្តេច ជួយរកទីផ្សារ
កសិផលដោយតម្លៃពោត និងដំឡូង ធ្លាក់ថ្លៃមិនអាច ទទួលយកបាន។ហេតុការណ៍ដាក់បិទផ្លូវខាង លើនេះបានធ្វើឡើងនៅវេលាម៉ោង១០១និង១០នាទី
ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នៅចំណុចផ្លូវបំបែកសាមសិប ស្ថិតក្នុងភូមិសាមសិប ឃុំតាគ្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
យោងតាមការលើកឡើងពីប្រជាកសិករបានអោយដឹងថា៖ការដាក់បិទផ្លូវនាពេលនេះក្នុងគោលបំណងដើម្បីសំណូមពរសូមអោយសម្តេចជួយរកទីផ្សារ
កសិផល ព្រោះតម្លៃពោត និងដំឡូង ធ្លាក់ថ្លៃមិនអាចទទួលយកបាន ទី១ សុំអោយតម្លៃពោត និង ដំឡូងមានតម្លៃខ្ពស់សមរម្យទី២សុំអោយច្រកយក តម្លៃ តាមដែលរដ្ឋបានកំណត់ទី៣សុំអោយរដ្ឋត្រួតពិនិត្យជញ្ជីងតាមសាយឡូ ទី៤ សុំអោយមាន ថៅកែច្រើន ចូលទិញកុំអោយមានតែមួយទិញតម្លៃថោក។
ពួកគាត់លើកឡើងទៀតថា បើសម្ភារះកសិកម្មចេះតែឡើងថ្លៃរាល់ឆ្នាំ ហើយកសិផលដែលពួកគាត់ធ្វើបានលក់មិនរួចដើម ដោយពូជពោតទិញពីឈ្មួញ ១គីឡូតម្លៃ១៧៥បាត ពេលកសិករលក់ចេញតម្លៃបានត្រឹមតែ ៣បាត ប៉ុណ្ណោះដែលមិនអាចអោយពួកគាត់ទទួលយកបានដើម្បីទៅដោះស្រាយបំណុលធនា
គារបាននោះឡើយ។ ក្រោយពីមានការដាក់បិទផ្លូវរបស់ប្រជាកសិករដើម្បីសំណូមពរសូមអោយសម្តេចជួយរកទីផ្សារកសិផលតម្លៃពោតនិងដំឡូងជាច្រើន
ម៉ោងក្រោយមក អាជ្ញាធរស្រុក និង អាជ្ញាធរខេត្តបានចុះទៅធ្វើការដោះស្រាយសម្របសម្រួលទទួលយកសំណើររបស់ពួកគាត់ដើម្បីយកមកពិភាក្សារកដំណោះស្រាយជាក្រោយ។ដោយ៖ ព្រះវិហារ