ខេត្តឧត្តរមានជ័យ៖ មេឈ្មួញបទល្មើសព្រៃឈើមានឈ្មោះ រិទ្ធ អ្នករកស៊ីឈើប្រភេទលេខ២ នៅចំណុចមួយកន្លែងៗ
នៅទីតាំងទុកឈើលេខ២នៅក្នុងក្រុមហ៊នបេះរូយ៉ាល់ ប្រព្រឹត្តបទល្មើសបានធ្វើកន្លែងមួយសំរាប់ដាក់ឈើនៅម្ដុំ៦២
ស្ថិតនៅ ក្នុងភូមិ ថ្នល់កែង ឃុំ និង ស្រុក ត្រពាំងប្រាសាទ មិនដែលឃើញមានសមត្ថកិច្ទជំនាញ និង អាជ្ញាធរណា ថែមទាំងនាយខណ្ឌរដ្ឋបាលព្រៃឈើនិងមន្ដ្រីកសិកម្មឧត្តរមានជ័យរួនមទាំងមន្ដ្រីបរិស្ថានមិនហ៊ានចុះបង្ក្រាបមក
ឈ្មួញបទល្មើសនោះទេ។
គេឃើញតែមេឈ្មួញប្រព្រឹត្តបទល្មើសបានដំណើរការយ៉ាងល្អប្រសើរថែមទៀតផង ហើយបានរៀបឈើដាក់នៅ
ម្ដុំក្រុមហ៊ុនបេះរូយ៉ាល់ តើនាយខណ្ឌរដ្ឋបាលព្រៃឈើបើកដៃអោយឈ្មួញរកស៊ីឈើឈ្មោះ រិទ្ធ បានដឹកឈើជា
ច្រើនខែឆ្នាំមកហើយគ្មានឃើញមន្ដ្រីណាចុះមកបង្ក្រាបឡើយ។
រីឯមន្ដ្រីបរិស្ថានខេត្តធំអស់ហើយទាស់កំពុងមានឈ្មោះបោះសំលេងខាងបង្ក្រាបបទល្មើសព្រៃឈើតែឥឡូវ
ហាក់ដូចនៅសុញគំនិតមិនមានគន្លឹះណាហ៊ានដើរមកបង្ក្រាបលើឈ្មួញទាំងនោះសោះច្រើនតែបង្ក្រាបអាតូច
លួចអាធំៗទៅវិញ។
ពាក់ព័ន្ធករណីខាង លើ លោក រិទ្ធ ដែល រងការចោទប្រកាន់ខាងលើនេះមិន អាចសុំការបំភ្លឺបានទេ ដោយគ្មាន
លេខទូរស័ព្ទ រីឯ មន្រ្តីជំនាញក៏ដូចជា ស្ថាប័នពាក់ព័ន្ធក៏មិនអាចសុំការពន្យល់បានដែល មូលហេតុគ្មានលេខទូរស័ព្ទ
គេហទំព័រព្រះវិហាររងចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕