គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោកឧកញ៉ា គង់ ក្រឹង និង លោកជំទាវ ម៉ាន សារ៉ស់ ដែលប្រជាពលរដ្ឋទូទាំងប្រទេសគោរពស្រលាញ់គ្រប់ៗគ្នា

លោកឧកញ៉ា គង់ ក្រឹង និង លោកជំទាវ ម៉ាន សារ៉ស់ ដែលប្រជាពលរដ្ឋទូទាំងប្រទេសគោរពស្រលាញ់គ្រប់ៗគ្នា

ខេត្តក្រចេះ៖ ដោយភាពមានសន្តោសប្រណីក្តីមេត្តាធម៌ របស់លោកទាំងពីរ តែងតែជួយដល់ប្រជាពលរដ្ឋទីទ័លក្រជួបភាពខ្វះ
ក្នុងជីវភាពរស់នៅ និង ប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ត្រូវបានមហាទូទៅ ជាពិសេសប្រជាពលរដ្ឋរស់ នៅក្នុង ទឹកដី ស្រុកស្នួល
ខេត្តក្រចេះបានដឹងយ៉ាងច្បាស់តាមប្រព័ន្ឋផ្សព្វផ្សាយនានា និង លឺនិយាយតៗគ្នាថា លោកឧកញ៉ា គង់ ក្រឹង និង លោកជំទាវជា
អ្នកមានបុណ្យចូលចិត្តធ្វើបុណ្យដាក់ទានជូនពលរដ្ឋក្រីក្រដោយគ្មានការរើសអើងពូជសាសន៍ពណ៌សម្បុរចូលរួមចំណែក ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋជូនជាតិមាតុភូមិនិងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋជាមួយ រាជរដ្ឋាភិបាលកម្ពុជា។
ជាក់ស្តែងនៅថ្ងៃទី១៥ខែ កក្កដា ឆ្នាំ២០១៧ មានស្ត្រីម្នាក់ផ្ទៃពោះជិតគ្រប់ខែបានមកផ្ទះ របស់លោកឧកញ៉ា គង់ ក្រឹង ហើយ
បានរៀបរាប់ពីការលំបាកគ្រប់បែបយ៉ាងកាលគាត់ នឹង ប្តីទៅស៊ីឈ្នួល​នៅ ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្ត ព្រះវិហារបានព្រឹកខ្វះ
ល្ងាចអស់រយះពេលជាច្រើនឆ្នាំគ្មានផ្ទះសំបែងរស់នៅយ៉ាងវេទនារួចក៏ភាសខ្លួនមករកការងារធ្វើនៅព្រំដែន កម្ពុជា-វៀតណាម
ច្រកត្រពាំងស្រែ(វ៉ាលឺ)ឃុំ ២ធ្នូ ស្រុក ស្នួល ខេត្តក្រចេះ មកស៊ីឈ្នួលគេដកដំឡូង កាត់ដំឡូងហាល និង បេះស្វាយចន្ទីអស់ រយះពេលមួយឆ្នាំហើយ ឥឡូវ ដល់ ខែភ្លៀងទៀតគ្មានការងារធ្វើរស់នៅក្រោមដើមស្វាយចន្ទីគ្មានបងប្អូន ហើយមានកូន ក្នុង
បន្ទុកចំនួន០៣នាក់ និង កូនក្នុងពោះជិតកើតម្នាក់ទៀតចំណែកប្តីដើរពាលាអាវ៉ាសែសេពគប់ជាមួយពួកញៀនថ្នាំនិងសេព
គ្រឿងញៀនដែលសង្គមស្អប់ខ្ពើម។
ដោយភាពទ័លច្រកខ្វះខាតក្នុងជីវភាពរស់នៅម្យ៉ាងពោះគ្រប់ខែជិតដល់ថ្ងៃកើតកូនហើយអ្នកជិតខាងជំរុញអោយមកជួប
លោក ឧកញ៉ា ដែលប្រជាពលរដ្ឋដឹងថាជាអ្នកមានបុណ្យ ចិត្តធម៌ក៏សម្រេចចិត្តមកសុំប្រាក់ឧបត្ថម្ភពីលោកឧកញ៉ា គង់ ក្រឹង
ចំនួន ១០,០០០០៛(ដប់ម៉ឺនរៀល)ដើម្បីទុកអោយថ្លៃពេទ្យនៅពេលសំរាលកូន។
លោកឧកញ៉ា គង់ ក្រឹង បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានយើងដឹងថា ពេលឃើញសភាពបែបនេះ លោកឧកញ៉ាមាន
ភាពក្តុកក្តួលក្នុងចិត្តអាណិតអាសូជាខ្លាំងក៏ លោកឧកញ៉ាបានជួយ ឧបត្ថម្ភទឹកប្រាក់ចំនួន៦០,០០០០៛ (ហុកសិបម៉ឺនរៀល)
ទុកពេលសំរាលកូននិងដោះស្រាយជីវភាពជាបណ្តើរៗរហូតដល់មានការងារធ្វើវិញ៕
លោក ឧកញ៉ា គង់ ក្រឹង បានប្រាប់ស្រ្តីម្នាក់នោះថាកុំ អាលអស់សង្ឃឹមអីមានជីវិតត្រូវតែមានការតស៊ូព្រោះប្រទេសជាតិយើងឥឡូវ
កំពុងមានការអភិវឌ្ឍន៍រីកចំរើនឥតឈប់ឈរលើគ្រប់វិស័យក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាពិសេសតាមគោល
នយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ
ព្រះរាជាណាចក្រកម្ពុជាទើបប្រទេសជាតិមានសុខសន្តិភាពរហូតមកដល់បច្ចុប្បន្ននេះ។
លោក ឧកញ៉ា ធ្លាប់បានប្រាប់គេហទំព័រព្រះវិហារ ក៏ដូច ជា ទូរទស្សន៍ព្រះវិហារះអនឡាញថា ទម្រាំបានប៉ុណ្ណេះ មានការលំបាកខ្លាំង
ណាស់ឆ្លងកាត់ព្យុះបក់បោក គឺគិតចាប់តាំងពីរកស៊ីចាប់ក្រពើលក់ឡើងទៅ ក្នុងតម្លៃ ៥តម្លឹងសំរាប់ក្រពើមួយក្បាល កាលពីអតីតកាលនោះ ហើយ លោក ឧកញ៉ា បានមានប្រសាសន៍បន្តទៀតថា នេះគឺជារឿងពិត ពុំមែនជាការកុហកឡើយ អ្វីៗគឺជាការតស៊ូក្នុងជីវិតទើមមានថ្ងៃនេះ៕

005

 

 

 

 

 

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |