គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

យាយ ម៉ាយ ឈ្មួញឈើដុះស្លែប្រចាំ ខេត្តឧត្តរមានជ័យត្រូវបានឃាត់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកំពង់ធំ

យាយ ម៉ាយ ឈ្មួញឈើដុះស្លែប្រចាំ ខេត្តឧត្តរមានជ័យត្រូវបានឃាត់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកំពង់ធំ

កំពង់ធំ៖ ស្រី្តជើងខ្លាំងម្នាក់មាន ឈ្មោះថា ឃ្វៀង ធី ម៉ាយ ដែលត្រូវបានគេស្គាល់ជាទូទៅនៅ ស្រុក អន្លង់វែង
ថាជាឈ្មួញឈើដុះស្លែប៉ាវផ្តាច់ទឹកដី ខេត្ត ឧត្តរមានជ័យ បានបង្ករឲ្យប្រជាពលរដ្ឋជាច្រើនរូបរងគ្រោះ ដោយ
សារតែការស៊ីឈ្នួល ចូលទៅអាឈើនៅក្នុងទឹកដីថៃ ដែលជាទង្វើខុសច្បាប់ ដើម្បីតែផលប្រយោជន៍របស់ខ្លួន
តែពុំបានគិតពី អាយុជីវិតរបស់ប្រជាពលរដ្ឋនោះឡើយ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា យាយ ម៉ាយ ត្រូវបានបញ្ជាក់អត្តសញ្ញាណ ជា ជនជាតិវៀតណាម មានមុខ​
របររកស៊ីដឹកឈើគ្រញូង នៅស្រុក អន្លង់វែង ជាច្រើនឆ្នាំមកហើយ តែការដឹកជញ្ជូនឈើ ដោយ ខុសច្បាប់ដែល
អាចប្រព្រឹត្តទៅបាននេះ ក៏ដោយសារមានការពាក់ព័ន្ឋ នឹង មន្រ្តីតាំងពីថ្នាក់តូច ដល់ថ្នាក់ធំ ជាពិសេសផ្នែករដ្ឋបាល
ព្រៃឈើអន្លង់វែង និង លោក ជួន ជាអ្នករៀបចំបើកលុយឲ្យសមត្ថកិច្ច និង ស្ថាប័ន ផ្សេងៗ និយាយរួមគ្រប់ស្ថាប័ន
រហូតមានដល់លោកពាក់ផ្កាយក៏មាន ការពាក់ព័ន្ឋផងដែរ ទើបធ្វើឲ្យ យាយ ម៉ាយ មាន អំណាចក្នុងដៃ ហ៊ាន បង្ករ
បទល្មើសជាចំហរ មិនតែប៉ុណ្ណោះ មានការរៀបជាអន្ទាក់ចោទប្រកាន់អ្នកសារព័ត៌មាន និង សមត្ថកិច្ចជាដើមឲ្យ
តែហ៊ានរំខានដល់មុខរបររបស់គាត់ ។
តែទីបំផុតសំណាងមិនអាចមានជារៀងរហូតនោះទេ ដល់ថ្ងៃស៊យ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ
២០១៧ ក្រោមការបញ្ជាផ្ទាល់របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំពង់ធំ ឃាត់ខ្លួន យាយម៉ាយ
រួមទាំងតៃកុងឡានម្នាក់ ក្នុងភោជនីយដ្ឋានពន្លឺផ្កាយមាសនៅ ភូមិបល្ល័ង្កលិច សង្កាត់ ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្ត កំពង់ធំ
បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ហើយបានបញ្ជូនមកកាន់តុលាការ ក្នុងនោះសមត្ថកិច្ចបានរកឃើញថា រថយន្ត
ម៉ាកលុចស៊ីស470.ពណ៌ខ្មៅ ដែលជនសង្ស័យប្រើប្រាស់ បានពាក់ស្លាកលេខក្លែងក្លាយ ។
ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ ឃ្វៀងធីម៉ាយ ភេទស្រីអាយុ៣៩ឆ្នាំជនជាតិវៀតណាម នៅ ភូមិ ត្រពាំងព្រៃ ឃុំត្រពាំងព្រៃ
ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទី២ឈ្មោះ ម៉ុនធី ភេទប្រុសអាយុ៤៥ឆ្នាំនៅភូមិគោកដូង ឃុំទឹកវិល សៀមរាប ខេត្តសៀមរាប
អ្នកទាំង២នាក់ គឺជាដៃគូររកស៊ីប្រព្រឹត្តបទល្មើស ព្រៃឈើខុសច្បាប់ ត្រូវបានឃាត់ខ្លួនតាមដីកាសាលាដំបូងខេត្តកំពង់ធំ ។
មហាជនទូទៅ បានកោតសរសើរយ៉ាងខ្លាំងចំពោះចំណាត់ការ អនុវត្តច្បាប់របស់លោក អ៊ិត សុធា ព្រះរាជ អាជ្ញាអមសាលាដំបូង
ខេត្តកំពង់ធំ ដែលបានសម្រេចជោគជ័យជាច្រើនករណី ក្នុងបទល្មើសគ្រឿងញៀន បទល្មើសចោរលួចចោរប្លន់ និង បទល្មើសផ្សេងៗ
ជាពិសេសគឺបទល្មើសព្រៃឈើ ដែលបានដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត ឆ្លងកាត់ខេត្តកំពង់ធំ បានដឹកនាំ
កម្លាំងបញ្ជាផ្ទាល់បង្រ្កាប បានជាច្រើនករណី ថែមទាំងបានធ្វើឲ្យប្រជាពលរដ្ឋមានភាពជឿជាក់ និងមានទំនុកចិត្តគាំទ្រនូវវិធានការ
របស់តុលាការខេត្តកំពង់ធំ៕

001 002 003 005 006 008

 

 

 

 

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |