ស្ទឹងត្រែង៖ គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង រថយន្តគូរ៉េម៉ាកហ៉ីយ៉ាន់ដាយមួយតោនកន្លះ បើកមិនប្រយ័ត្នរ៉េចង្គូត
មកបុកបង្គោលស្លាកសញ្ញា៦០ហើយក៍ជ្រុលទៅបុកជ្រាំងប្រឡាយឡូផ្លូវ មុខមណ្ឌលសុខភាពច្រប់ ស្ថិតក្នុង ភូមិ ច្រប់
ឃុំ ក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែង វេលាម៉ោង៤.១៥នាទី ព្រឹកថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៦។
ប្រភពនៅនឹងកន្លែងកើតហេតុបាននិយាយថា: រថយន្តគូរ៉េពណ៍សរ១តោនកន្លះដឹកមាន់កសិកម្មពាក់ស្លាកលេខ កំពង់ចាម3A.4700
បើកបរមានគ្នាបួននាក់ទិសដៅពីលិចទៅកើតចេញពីស្រុកតំប៉ែ ខេត្តត្បូងឃ្មុំ ទៅលក់នៅខេត្តរតន:គីរីមិនបានសម្រេចដោយសារបើក
ក្នុងល្បឿនលឿនដូចព្យុះមកដល់ចំណុចកើតហេតុខាងលើ ផ្លូវកោងផងនោះបានបុករះបង្គោលសញ្ញា៦០ដែលជាសញ្ញាគ្រោះថ្នាក់
បានបាក់ថ្លាក់រួចក៍ជ្រុលទៅបុកនឹងជ្រាំងប្រឡាយរបាំងលូមួយតំហឹងធ្វើឲ្យក្បាលរថយន្តខ្ទិចរួញហើយចាក់មាន់ចេញពេញពីទ្រុងមាន
ងាប់មានរស់ ឯមនុស្សបួននាក់ ម្នាក់ស្លាប់កៀបជាប់នឹងរថយន្ត បីនាក់ទៀតរងរបួសធ្ងុនដឹកយកមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តស្ទឹងត្រែង។
លោកឡុង ជន មន្ត្រីនគបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា ជនរងគ្រោះទាំងបួននាក់ជាខ្មែឥស្លាមរស់នៅ ខេត្ត កំពង់ចាមជាមួយគ្នា ហើយ
ម្នាក់ស្លាប់មានឈ្មោះសា រ៉ាហ្វីអាយុ២៦ឆ្នាំភេទប្រុសចំណែកជនរងគ្រោះទាំងបីអ្នកដោយសាររបួសធ្ងុន់ពេកពេទ្យខេត្តមិនអាចទទួលព្យាបាល
បាន ក៍បញ្ចូនបន្តទៅព្យាបាលនៅប្រទេសវៀតណាម ឯសាកសព្វដែលគៀបជាប់នឹងរថយន្តមិនអាចជួយយកចេញបានទើប ក្រុមគ្រួសារឲ្យជាង
យក អ៊ុកស៉ី មកកាត់ផ្តាច់យកទើបយកបាន ហើយក៍ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែឥស្លាម ចំណែករថយន្តពុំទាន់យក
ចេញនៅឡើយទេរងចាំម្ចាស់រថយន្តមកដោះស្រាយ៕ ដោយមាស សុផាត”