ខេត្តត្បូងឃ្មុំ៖ រាល់ថ្ងៃនេះគេសង្កេតឃើញល្បែងស៊ីសងគ្រប់ប្រភេទ កំពុងតែពេញនិយម ពីសំណាក់មហាជន
ទូរទៅ មិនថា ទីជនបទឬទីប្រជុំជននោះទេ សូម្បីតែកាស៊ីណូក៏ពេញនិយមសម្រាប់ខ្មែរយើងដែរ
ជាក់ស្ដែងដូចជា កាស៊ីណូ នៅក្រោយសណ្ឋាគារភូមិយើង ជាដើម គឺមានបើកលេងល្បែងស៊ីសងគ្រប់
ប្រភេទបៀរឡុកឡាក់ ជល់មាន់ ជាដើម។ល។ហើយការលេងល្បែងទាំងនោះគឺមានភ្នាល់ចាក់លុយរាប់
សិបលានរៀលខ្លះចាញ់ខ្លះឈ្នះក្នុងមួយថ្ងៃៗមិនតិចអ្នកនោះទេគឺមនុស្សចូលលេងយ៉ាងច្រើនកុះករ។
ប្រភពពីអ្នកលេងល្បែងម្នាក់បានបង្ហើបថា កាស៊ីណូនេះ មានល្បែងគ្រប់ប្រភេទ ឡុកឡាក់ បៀរ មាន់ជល់
ដែលក្នុងមួយគូរៗចាក់ចាប់ពី1លានរៀល ដល់40លានរៀលឯណោះ សម្រាប់ថ្ងៃធម្មតា ហើយបើមានគូរ
ពិសេសគឺក្នុង1គូរចាក់ចាប់ពី5000$ទៅ20000$ក៏មានដែរ ហើយអ្នកដែលមកលេងក្នុងកាស៊ីណូនេះភាគ
ច្រើនគឺមកពីឆ្ងាយ ហើយសុទ្ធតែខ្មែរយើង បើជនជាតិបរទេសមិនសូវមានទេ ។
គួរំលឹកផងដែរថា ក្នុងច្បាប់អាជីវកម្ម បើកកាស៊ីណូនិមួយៗ គឺតម្រូវឲ្យតែជនជាតិបរទេសជាអ្នកចូលលេង
មិនអនុញ្ញាតឲ្យខ្មែរចូល លេងនោះទេ ឯល្បែងជល់មាន់គឺម្ចាស់អាជីវកម្មដែលបើកកាស៊ីណូ យកមកអែប
ដោយយកច្បាប់អាជីវកម្មកាស៊ីណូជាខែល
តែយ៉ាងណាកាស៊ីណូ នៅអន្លង់ជ្រៃនេះគឺផ្ទុយពីច្បាប់ខណៈអ្នកលេងសុទ្ធតែជនជាតិខ្មែរ ហើយមាន
ជល់មាន់រាប់សិបគូរក្នុងមួយថ្ងៃៗពលរដ្ឋ ដែលរស់នៅជិតទីនោះបានឲ្យដឹងថា កាសស៊ីណូនេះទើបនិង
បើកលេង តែភ្ញៀវមកលេងវិញច្រើន កុះករ សឹងតែគ្មានកន្លែងដាក់រថយន្តផង ។
ជាការពិតណាស់កាស៊ីណូ នីមួយៗ គឺមាន ច្បាប់អនុញាតពីរាជរដ្ឋាភិបាល ប៉ុន្តែនៅក្នុងច្បាប់ហាមឃាត់
ពលរដ្ឋខ្មែរមិនឲ្យចូលលេងជាដាច់ខាត។ហើយល្បែងស៊ីសងដែលនៅក្រៅច្បាប់អនុញ្ញាតនោះគឺជាការខុស
ជនណាក៏ដោយគ្មានសិទិ្ធអនុញតិបើកបនល្បែងស៊ីសងគ្រប់ប្រភេទ ក្រៅពីការអនុញាតិដោយច្បាប់នោះ។
ពលរដ្ឋនៅត ខេត្ត ត្បូងឃ្មូំ សង្ឃឹមថា អាជ្ញាធរពាក់ពន្ធ័ ជាពិសេសថ្នាក់ខេត្ត និង ស្នងការ រួមទាំងប៉េ
អឹមខេត្ត ត្បួង ឃ្មុំ មានវិធានការចំពោះ កាស៊ីណូ ដែលបើកឲ្យខ្មែរចូលលេងដោយសិរីនេះផង កុំអោយ
ដូចពាក្យចាស់ពោលថា ឈ្នះមុខខ្លាញ់ចាញ់មុខសេះ ចាញ់ច្រើនកាលណាឈ្លោះប្ដីប្រពន្ឋ លក់ទ្រព្យត្តិអស់
មានល្បែងមានចោរលួចចោរប្លន់ អ្នកលេងចាញ់បែកគំនិតក៏ហ៊ានធ្វើអ្វីៗទាំងអស់ឯណាទៅភូមិឃុំមានសុវត្តិភាព
ទាំង៩ចំណុច?។
បើតាមប្រជាពលរដ្ឋ ខេត្ត ត្បុងឃ្មុំ សូម អំពាវនាវ ឲ្យ ឯក ឧត្តម ប្រាជ្ញ ច័ន្ទ អភិបាលនៃគណៈអភិបាខេត្ត ត្បូងឃ្មុំ
ជួយមានវិធានការណ៍ផងបើពុំដូច្នេះទេ ភូមិឃុំមានសុវត្ថិភាព៩ចំណុច គឺមានន័យថា អាជ្ញាធរមិនស្តាប់តាមបទ
បញ្ជារបស់ក្រសួងមហាផ្ទៃឡើយ ហើយប្រជាពលរដ្ឋបាននិយាយបន្តទៀតថា តាំងពីមានល្បែង ជល់មាន់ និង
ល្បែងបង្កប់គ្រប់ប្រភេទ គឺ អាចកើតមានឡើងនូវអំពើលួចឆក់ ប្លន់នៅពេលណាមួយ។ ពីព្រោះបើ គ្មានលុយយក
ទៅលេងល្បែងជល់មាន់ និងល្បែងផ្សេងៗទៀតទេ ដែល ជ្រកក្រោមផ្លាកាស៊ីណូនេះ និងកើតមានអំពើចោរកម្ម
ជាក់ជាមិនខាននៅពេលខាងមុខនេះ។ល។
ពាក់ព័ន្ធបើកសង្វៀនជល់មាន់និងបង្កប់ល្បែងផ្សេងៗជ្រកក្រោមផ្លាកកាស៊ីណូនេះគេហទំព័រព្រះវិហារមិនអាចសុំ
ការបំភ្លឺពីថៅកែកាស៊ីណូបានឡើយ មូលគ្មានលេខទូរស័ព្ទ រីឯ លោក ស្នងការនគរបាលខេត្ត ត្បូងឃ្មុំ នឹង លោក
មេ ប៉េអឹម ខេត្ត ក៏មិនអាចសុំការបន្យល់បានដែរ ដោយ គ្មាន លេខ ទូរស័ព្ទទំនាក់ទំនង ។គេហទំព័រព្រះវិហាររងចាំ
ការបកស្រាយពីភាគីពាក់ព័ន្ធផងដែរ៕ដោយ ៖ព្រះវិហារ!