គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ព្រៃសង្ឃសហគមន៍រុក្ខវន្ត ខេត្តឧត្តរមានជ័យ ត្រូវបានក្រសួងបរិស្ថានសហការ ជាមួយ អាជ្ញាធរខេត្ត រៀបចំ អភិវឌ្ឍន៍អោយក្លាយជា តំបន់ ទេសចរណ៍

ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី23 ខែកក្កដា ឆ្នាំ2017 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមដំណើរជាមួយឯកឧត្តម ស ថាវី
អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យព្រមទាំងគណៈប្រតិភូនិងមន្ត្រីជុំវិញខេត្តបានចុះបេសកកម្មត្រួតពិនិត្យបទល្មើសព្រៃឈើ និង រៀប
ចំអភិវឌ្ឍន៍ពព្រៃសង្ឃសហគមន៍រុក្ខវន្ត ដែលជាតំបន់ព្រៃស្រោង សម្បូរទៅដោយដើមឈើធំៗ ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ជាប់ព្រំប្រទល់
ស្រុកអន្លង់វែង ក្នុងខេត្តឧត្តរមានជ័យ ។ ព្រៃសង្ឃសហគមន៍រុក្ខវន្ត កំពុងបានថែរក្សាការពារដោយ អាជ្ញាធរ មន្ត្រីបរិស្ថាន កម្លាំងប្រដាប់អាវុធទាំង3 និង
មន្ត្រីជុំវិញខេត្តឧត្តរមានជ័យ ជាពិសេសការយកចិត្តទុកដាក់អភិរក្សផ្ទាល់ពីព្រះសង្ឃនៅក្នុងវត្តអូផាល ដែលដឹកនាំដោយព្រះតេជគុណ ប៊ុន សាលួត ព្រះគណៈសង្ឃខេត្តឧត្តរមានជ័យ ដែលបោះទីតាំងផ្ទាល់ក្នុងព្រៃនោះតែម្តង ។
ព្រះតេជគុណ ប៊ុន សាលួត មានសង្ឃដីកាថា ព្រៃសង្ឃសហគមន៍រុក្ខវន្ត មានទំហំសរុប18200ហិកតា(មួយម៉ឺនប្រាំបីពាន់ពីរយហិកតា) សំបូរទៅដោយដើមឈើធំៗគ្រប់ប្រភេទ ដូចជា ក្រញូង បេង នាងនួន ធ្នង់ ឈើក្រម គគី។ល។ ដែលជាជម្រកសត្វគ្រប់ប្រភេទជាពិសេស សត្វធំៗដូចជា ខ្លា ខ្ទីង ប្រើស ឈ្លូស ជាដើម ហើយនាពេលកន្លងទៅ ព្រៃសហគមន៍ខាងលើត្រូវបានព្រលែងសត្វដំរី4ក្បាលផងដែរ ។
ក្នុងឱកាសកំពុងដើរត្រួតពិនិត្យព្រៃសហគមន៍ ឯកឧត្តម ស ថាវី បានមានប្រសាសន៍ថាលើកគំរោងអភិវឌ្ឍន៍តំបន់ព្រៃនេះអោយក្លាយជាតំបន់ទេសចរណ៍ដែលផ្តោតសំខាន់ទៅលើការអភិរក្សធនធានធម្មជាតិ និងសត្វគ្រប់ប្រភេទ ។
ក្នុងឱកាសនោះផងដែរឯកឧត្តម សាយ សំអាល់ បានកោតសរសើរចំពោះព្រះមេគុណខេត្តប៊ុន សាលួត ដែលបានខិតខំការពារអភិរក្សព្រៃឈើនិងសត្វព្រៃនៅក្នុងព្រៃសង្ឃសហគមន៍រុក្ខវន្តនេះឲ្យ បានយ៉ាងល្អប្រសើរ សំរាប់ទុកអោយក្មេងជំនាន់ក្រោយ បានស្គាល់ពីសត្វព្រៃនិងទទូលបានពីអនុផលព្រៃឈើសំរាប់ប្រើប្រាស់ផងដែរ៕ ដោយ ៖ ផៃសុភណ្ឌ័

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |