គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ប្រជាពលរដ្ឋនៅសហគមន៍ដីធ្លីជ្រោយចង្វារនិយាយថាមានការចរចាមានការដោះស្រាយសមស្រមទើបជាការប្រសើរ

ប្រជាពលរដ្ឋនៅសហគមន៍ដីធ្លីជ្រោយចង្វារនិយាយថាមានការចរចាមានការដោះស្រាយសមស្រមទើបជាការប្រសើរ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២៩ខែ កក្កដា ឆ្នាំ ២១០៧ នេះ ប្រជាពលរដ្ឋនៅសហគមន៍ជ្រោយចង្វារ ដែលមានរឿងរ៉ាវទំនាស់ដីធ្លី
ជាមួយក្រុមហ៊ុន អូរស៊ីអាយស៊ី ( ocic)ដែលមានបញ្ហារយះពេលជាយូរឆ្នាំផ្លាយមកហើយមិនទាន់មានការដោះស្រាយនៅ
ឡើយទេ គឺនៅតែមានភាពចំរូងចំរាស់បន្តរហូតមកដល់សព្វថ្ងៃនេះដែលពូកគាត់មិនទាន់បានទទួលសំណងដោយសមស្របណា
មួយឡើយ។ហើយពួកគាត់បាននិយាយថា បើមិនមានការដោះស្រាយឲ្យសមស្របណាមួយទេពួកគាត់នៅតែបន្តតវ៉ាដដែលគ្មាន
ទីបញ្ចប់។
ដោយឡែក លោក ជា សុផាត ប្រធានសហគមន៍ដីធ្លីខណ្ឌជ្រោយចង្វារបានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពី ព្រឹកថ្ងៃទី២៩ខែ កក្កដា
ឆ្នាំ ២០១៧ នេះថាបញ្ហាដីធ្លីមានរយះពេលយូរខែឆ្នាំមកហើយ រហូត មកដល់ពេលនេះ នៅមិនទាន់មានការដោះស្រាយនៅឡើយទេ
ហើយលោកបន្តថា កាលពីថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៧ កន្លងទៅប៉ុន្មានថ្ងៃនេះរូបលោក និង ប្រជាពលរដ្ឋជាច្រើននាក់ទៀតបាននាំ
គ្នាមក កាន់ រដ្ឋសភាជាតិ ដើម្បីសុំកិច្ចអន្តរាគមន៍ជាតិ ដើម្បី សុំឲ្យ សម្តេច ប្រធានរដ្ឋសភា មេត្តា ជួយពន្លឿនរឿងរ៉ាវដីធ្លីនេះដែលមាន
បញ្ហាជាមួយ ក្រុម ហ៊ុន អូស៊ីអាយស៊ីឆាប់បានដល់ ដៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ។ប៉ុន្តែ លោក ថា មកដល់នេះ
មិនមាន ចម្លើយពី រដ្ឋសភាជាតិនៅឡើយទេ ហើយ យើងរងមើលថា តើនៅពេលណាសិន មិនអាចកំណត់បានឡើយ។
លោក សុផាត ដែលតំណាងឲ្យប្រជាពលរដ្ឋនៅ សហគមន៍ជ្រោយចង្វារបានផ្តល់បទសម្ភាសថាដល់ក្រុមអ្នកយកព័ត៌មានថា លោក ទទូច
សុំ ឲ្យមានការដោះស្រាយ សមស្របដែលពួកគាត់អាចទទួលយកបានដោយលោកឡើងថា ដូចជានៅ បឹងជើងឯក អាជ្ញាធរក្រុងភ្នំពេញ
បានដោះស្រាយជូនប្រជាពលរដ ចុះម៉េ្តចបាន ជាពួកគាត់ខុសពីគេអញ្ចឹង តើមកពីមូលហេតុអ្វី ពីព្រោះពួកគាត់ក៏ជាពលរដ្ឋរស់នៅស្របច្បាប់
ពុំមែនរស់នៅបែបអនាធិប្បតេយ្យនោះពោល គឺ គាត់រស់នៅ និង កាន់កាប់ដីធ្លី នេះតាំងពីយូរយារណាស់មកហើយ ដូច្នេះ បើ ក្រុមហ៊ុនចង់
ត្រូវការត្រូវតែ ដោះស្រាយតាមទីផ្សារសេរី គ្មានការគាបសង្កត់យក ឬ រឹមអូសមិនបានជាដាច់ខាត។ប្រជាពលរដ្ឋខ្លះបាននិយាយថាទំនងជា
មានអ្នកឃុបឃិតជាមួយស្ថាប័នណាមួយទើបការដោះស្រាយមានភាពរាំងស្ទះជាមួយក្រុមហ៊ុន អូរស៊ីអាយស៊ី ។
ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីបានប្រាប់អ្នកព័ត៌មាន យើងថា ពួកគាត់សំណូមពរដល់ សម្តេច តេជោ មេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ផង
និង ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឲ្យបានឆាប់រហ័ស ក្នុងការដោះស្រាយជាមួយ
ក្រុមហ៊ុន អូរស៊ីអាយស៊ីដើម្បីឲ្យបងប្អូនពលរដ្ឋផុតទុក្ខកម្មពៀរផងទាន។
ពួកគាត់បាននិយាយថា ពួកគាត់ស្រឡាញ់ គណបក្សប្រជាជនកម្ពុជា ពោលគឺដង្ហែតាមជានិច្ចគ្រប់កាលៈទេសៈ ក្រោមការដឹកនាំ របស់ប្រមុខ
រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើមនេះ។ ហើយ ពូកគាត់បានបន្តទៀតថាមាន សម្តេចតេជោ
មានសន្តិភាព មានការអភិវឌ្ឍន៍គ្រប់បែបយ៉ាង ដូច្នេះពួកគាត់សំណូមពរដល់ សម្តេច តេជោ មេត្តាជួយផ្តល់ភាពកក់ក្តៅដល់ពួកគាត់ផង និង
ជួយពន្លឿនក្នុងការដោះស្រាយប្រកបដោយយុត្តិធម៌និងតម្លាភាព ពីព្រោះពួកគាត់រស់នៅលើដីនេះតាំងពីតូចៗមកម៉្លេះ។
ជាការពិតណាស់គេនៅចាំមិនភ្លេចទេ កាលពីថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០០២ នៅក្នុងពីធី សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការរោងចក្រទឹកស្អាត
ជ្រោយចង្វារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឳកាសនោះដែរ សម្តេច
បានមានប្រសាសន៍មួយថា ( អភិវឌ្ឍខាងលិច មិនភ្លេចខាងកើត ជ្រោយចង្វារល្អឆើត អើតមើលព្រះបរមរាជវាំង ) ដោយ សម្តេចលើកបែបនេះគឺ
សម្តេចចង់ឲ្យជ្រោយចង្វារក្លាយទៅជាទីក្រុងរណបមួយដ៏ល្អប្រណិត ពីព្រោះពេលមានព្រះរាជពិធី បុណ្យ អ៊ុំទូក ម្តងៗ ដែលមានប្រជាពលរដ្ឋមកដើរលេងច្រើន ដូច្នេះនៅត្រើយខាងកើតអាច បញ្ចៀសការកកស្ទះនៅត្រើយខាងលិចផងដែរ។
ក្នុងឳកាសនោះដែរ សម្តេច ក៏បានមានប្រសាសន៍បន្ថែមទៀតថា ពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិ៦Aដែលពាក់ព័ន្ធទៅនឹងក្រុមហ៊ុន វិនិយោគនោះ សម្តេច មានប្រសាសន៍ថា ធ្លាប់មានប្រជាពលរដ្ឋធ្វើបាតុកម្មហើយនាំគ្នាទៅដល់ផ្ទះសម្តេចម្តងមកហើយកាលពីឆ្នាំ១៩៩៦ ហើយបានបង្កើតគណៈកម្មការទ្រង់ទ្រង់អ្នកដែលរស់នៅតាមដងផ្លូវជាតិ៦Aពីព្រោះខ្លាចគេដេញចេញពីផ្ទះឬ រើផ្ទះចេញ។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺសម្តេច មានប្រសាសន៍មួយឃ្លាថា ( បើមាន សម្តេចហើយគ្មានអ្នកណាហ៊ានដេញពីផ្ទះ ឬ ឲ្យរើផ្ទះនោះទេ តែសម្តេច ថា បើ អត់ពី សម្តេចទៅគឺជារឿងមួយផ្សេង )។ កាលនៅ សម័យឆ្នាំ ២០០២ នោះ ឯកឧត្តម ជា សុផារ៉ា អតីតជា អភិបាលក្រុង រាជធានីភ្នំពេញ ហើយមានការកោតសរសើរពីសំណាក់ សម្តេច ផងដែរ ។តែឥឡូវនេះ ឯកឧត្តម ជា សុរ៉ាជា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ស្រាប់ អាចធ្វើឲ្យប្រជាពលរដ្ឋមានជំនឿយ៉ាងម៉ុតមាំទៅលើ ឯកឧត្តម ក្នុងការដោះស្រាយ ជូនប្រជាពលរដ្ឋនៅ សហគមន៍ ដីជ្រោយចង្វារ ក៏ដូចជាប្រជាពលរដ្ឋ នៅអាគារប៊ូឌីញដែរឬមួយយ៉ាងណាដែរ? ។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅដីសហគមន៍ជ្រោយចង្វារនៅតែមានជំនឿទៅលើ លោក អភិបាលក្រុងឡើង ថ្មី គឺ ឯកឧត្តម ឃួង ស្រេងផងដែរថានឹងជួយពួកគាត់ឲ្យក្នុងការដោះស្រាយរឿងរ៉ាវដីធ្លីជាមួយក្រុមហ៊ុន អូរ ស៊ី អាយ ស៊ី ឲ្យបានចប់
សព្វគ្រប់ប្រកបដោយតម្លាភាព និង យុត្តិធម៌ព្រមទាំងដោយសន្តិវិធី មុនពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ ២០១៨ ខាងមុខនេះកាន់តែឆាប់កាន់តែប្រសើរ។ពាក់ព័ន្ធករណីនេះដែរ គេហទំព័រព្រះវិហារមិនអាចសុំការបំភ្លឺពី ក្រុមហ៊ុន អូរស៊ីអាយស៊ី និងសាលារាជធានីភ្នំពេញបានទេ នៅ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៧ នេះមូលហេតុគ្មានលេខទូរស័ព្ទ។គេហទំព័រព្រះវិហាររងចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធគ្រប់ពេលវេលា រៀងរាល់ម៉ោងធ្វើការ៕ដោយ ៖ ព្រះវិហារ!

001 002

004

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |