គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

អាជីវករនៅផ្សារបឹងត្របែក-ផ្សារស្ទឹងមានជ័យថ្មី និង ផ្សារសេនជូរីផ្លាហ្សាពោធិ៍ចិនតុងនិយាយថាអភិបាលខណ្ឌធំជាងអភិបាលក្រុង

អាជីវករនៅផ្សារបឹងត្របែក-ផ្សារស្ទឹងមានជ័យថ្មី និង ផ្សារសេនជូរីផ្លាហ្សាពោធិ៍ចិនតុងនិយាយថាអភិបាលខណ្ឌធំជាងអភិបាលក្រុង

ភ្នំពេញ៖កន្លែងទូរហ្គេមជាច្រើនទូរនៅលើផ្សារបឹងត្របែក ក្នុងខណ្ឌចំការមន ក្រុងភ្នំពេញ ហើយគ្មានការបង្រ្កាប ត្រូវបានអាជីវករថា
អភិបាលខណ្ឌធំជាងអភិបាលក្រុង មូលហេតុដោយ ពួកគាត់និយាយបែបនេះ កាលពីថ្មីៗនេះ លោក អភិបាលរាជធានីភ្នំពេញបានដាក់
បទបញ្ជាដល់ខណ្ឌទាំង១២ ទូទាំងរាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីអាជីករលក់ដូរនៅផ្សារបឹងត្របែកមួយនេះបានអោយដឹងថាពួកគាត់ឃើញគេបើកហ្គេមនៅលើផ្សារនេះជាយូមកហើយនឹងមានក្មេងៗជាញឹកញាប់ឡើងទៅលេងហ្គេមខាងលើជារៀងរាល់ថ្ងៃ។
ពួកគាត់ជាអាជីវករលក់ដូរនៅទីនោះបានបន្តប្រាប់អ្នកយកព័ត៌មានយើងថា ពួកគាត់ព្រួយពីក្មេងៗនឹងកូនៗរបស់ពួកគាត់ដែលឡើង
ទៅលេងល្បែងហ្គេមនេះហើយធ្វើឲ្យសិស្សសាលាគេចសាលាខកខានការរៀនសូត្រ ជាពិសេសជាងនេះទៅទៀតគឺប្រឈមបញ្ហា
ជាច្រើន ដោយសាតែទូរហ្គេមដ៍សន្ធឹកសន្ធាប់្នក្នុងផ្សារមួយនេះ ព្រោះថាក្រោយពីការលេងចាញ់វាបែកគំនិតលួច ឆក់ឬ ហ៑ានធ្វើអ្វីៗ
ទាំងអស់ ដោយសាតែគ្មានលុយ ៘
ដោយឡែកអាជ្ញាធរនៅក្នុងសង្កាត់និងខណ្ឌខណ្ឌខ្លះខាងលើមិនអើពើនឹងមិនខ្វល់ពីបញ្ហានេះទេព្រោះថាវាជាឆ្នាំងបាយរបស់ពួកគេ
ទៅហើយ។ពួកគាត់(ជាអាជីវករ)បានរអូរទាំទៀតថាពួកគាត់ឃើញតែគេចុះឡើងៗហើយមិនដឹងជាជំនាញឬក៍សមត្ថកិច្ចខាងណាខ្លះ
ទេគេមកទទួលតែលាភសក្ការះរួចហើយក៍ចេញទៅបាត់ទៅ ។ហើយពួកគាត់សួរនាំទៅគេឆ្លើយថា ហ្គេមគេមានច្បាប់ អ្នកខ្លះឆ្លើយថា
គេបង់លុយអស់ហើយអ្នកខ្លះថាគាត់មិនហ៑ាបង្រ្កាបទេខ្នងគេធំពេក។បងប្អូនអាជីវករបន្តរទៀតថា បើមិនហ៑ានបង្ក្រាបហើយមកយក
តែលុយឃុបឃិតគ្នាគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនហើយមិនគិតពីផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋកំពុងព្រួយពីក្មេងៗខូចអនាគតនឹងជាពិសេសកើតគ្រឿងញៀននឹងចោរលួចឆក់ប្លន់ដោយសាតែទូរហ្គេមជាច្រើននេះហើយគ្មានការបង្រ្កាបពីអាជ្ញាធរបែបនេះ។
ដោយឡែកអាជីវករនៅផ្សារស្ទឹងមានជ័យថ្មីក៏មិនខុសពីអាជីវករផ្សារបឹងត្របែកនិងផ្សារសេនជូរីផ្លាហ្សាដោយក្រុមអាជីវករនិយាយថា នៅខាងក្នុងផ្សារស្ទឹងមានជ័យថ្មីក៏មានល្បែង ហ្គេមបាញ់ត្រីដែរ និង នៅតាមដងផ្លូវលេខ២១៧ ចាប់ពីច្រមុះជ្រូកស្ទឹងមានជ័យរហូតដល់គល់ស្ពានអាកាសស្ទឹងមានជ័យមិនតិចជាង១០កន្លែងនោះទ្បើយ ហើយក៏គ្មាន សមត្ថកិច្ចពាក់ព័ន្ធណាចុះបង្រ្កាបដែរ មានតែមកយកលុយរួចទៅវិញអស់។
អាជីវករលក់ដូរនៅក្នុងផ្សារបឹងត្របែកនិងផ្សារស្ទឹងមានជ័យថ្មីសូមអោយអាជ្ញាធរថ្នាក់មូលដ្ឋានរហូតដល់ សាលារាជធានីភ្នំពេញ
ជួយបង្រ្កាបផងទាន កុំឲ្យបទបញ្ជារបស់ លោក អភិបាលក្រុងរាជធានីភ្នំពេញ ក្លាយទៅជា គ្មានន័យ ពោលគឺ ប្រៀបបានទៅនឹង
អំបិលត្រូវទឹក គ្មានប្រសិទ្ធភាពសំរាប់មន្រ្តីថ្នាក់ក្រោម ដូច្នេះ ប្រជាពលរដ្ឋថាក្នុងនាមលោកអភិបាលក្រុងជាគណៈបញ្ជាការឯកភាព
ក្រុងមិនទុកឲ្យបទល្មើសកើតឡើងជាដាច់ខាត ឲ្យស្របទៅតាមគោលនយោបាយភូមិឃុំមាន សុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋា
ភិបាលក៏ដូចជា ក្រសួងមហាផ្ទៃផងដែរ។
ជាពិតណាស់ថ្មីៗនេះលោកឃួងស្រេងដែលជាអភិបាលក្រុងរាជធានីភ្នំពេញទើមតែឡើងកាន់តំណែងថ្មីៗនេះបានដាក់បទបញ្ជាឲ្យ
លោកអភិបាលខណ្ឌទាំង១២ត្រូវទប់ស្កាត់រាល់បទល្មើសដែលកំពុងតែកើតឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនត្រូវតែបង្រ្កាបឲ្យ
ខានតែបាន ជាពិសេស បទល្មើសទូរ ហ្គេមខុសច្បាប់គ្រប់ប្រភេទ ដូចជា ហ្គេមបាញ់ត្រី ហ្គេម អ៊ីនធឺណើត ជាដើម។ល។តែផ្ទុយទៅ
វិញឃើញតែ ហ្គេមបាញ់ត្រី ហ្គេមអ៊ីនធឺណើតនៅបើកលេងសឹងតែគ្រប់ខណ្ឌទាំង១២ដដែលៗដូចតារារះនារាត្រី។ពាក់ព័ន្ធករណីខាង
លើ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមិនអាចសុំការបកស្រាយបានទេ ពីព្រោះគ្មានលេខទូរស័ព្ទល៕
(គេហទំព័រព្រះវិហាររងចាំការបកស្រាយគ្រប់ពេលវេលា)៕

002 003 004 005 006 007 009 10 12

Filed in: ព័ត៌មាន​សំខាន់ៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |