ព្រះសីហនុ៖ ប្រជាជនពលរដ្ឋ និយាយថា ក្នុងរយៈកាលអាណត្ដិទី៥ កន្លងមកដែល បាន ប្រគល់អំណាច
ទៅឲ្យលោក យឹក យូរ ធ្វើជាមេគយ ក្រុង ព្រះសីហនុនោះ បច្ចុប្បន្ន កំពុងតែធ្វើឲ្យរដ្ឋត្រូវបាត់បង់ ចំណូល
ចូលថវិកាជាតិ ក្នុង១ឆ្នាំៗ ចំនួនប៉ុន្មានម៉ឺន សែន និងលានដុល្លារនោះទេ ។
ប្រភពពីក្រុមឈ្មួញធំៗ បានប្រាប់ថា រាល់រថយន្តដែលនាំមក ពីប្រទេសក្រៅទោះប្រទេសណាក៏ដោយបង់
ក្បាលឡានចំនួន១០ដូល្លារហើយមួយថ្ងៃៗមានរថយន្តចូលរាប់រយគ្រឿងលុយទាំងនោះធ្លាក់ចូលហោប៉ៅ
មេគយលោកយឹកយូរទាំងអស់។
ស្ថាប័នគយនៅកម្ពុជា ជាច្រើនសម័យកាលមកនេះ មានតែគយសម័យ លោក គុណ ញឹម ជាអគ្គនាយកគយ
មួយតែ ដុះស្លែប៉ុណ្ណោះ ដែលល្បីឈ្មោះខ្លាំងជាងគេ គឺ ល្បីទាំងស្រុកខ្មែរ។ដែលទុកឲ្យ មន្ត្រីគយ មួយក្ដាប់តូច
ហ៊ានធ្វើព្យុះធ្វើផភ្លៀងយកទៅធ្វើធ្វើបាន មានទ្រព្យសម្បត្តិ ស្ដុកស្ដម្ភ មហាសាល ក្នុងពេលដែលប្រទេស និង
ប្រជារាស្ត្រខ្មែរភាគច្រើន នៅតែស្ថិតនៅក្នុង ភាពក្រីក្រដដែល។
ប្រជាពលរដ្ឋខ្មែរតែងបានដឹងថា អំពើពុករលួយ ពួយរលីងនៅ ក្នុងស្ថាប័នគយ ដឹកនាំគ្រប់គ្រង ដោយ លោក គុណ ញឹម
និង បក្ខពួក មួយក្ដាប់តូចនេះ បាននិងកំពុង ចាក់ឬសគល់យ៉ាងជ្រៅ ដែលមិនងាយនឹងគាស់រំលើងបាននោះទេ លើក លែង
តែប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុវត្តនូវទ្រឹស្ដី «ជីកស្មៅ ត្រូវជីកទាំងឬស» ដែលអាចបកប្រែមកថា បើដកតំណែងត្រូវតែ
ដកទាំងមេ ដកទាំងកូន ឬដកទាំងខ្សែតែម្ដង ទើបអាចធ្វើឲ្យផែនការ កែទម្រង់ស៊ីជម្រៅ នៅស្ថាប័នគយ នឹងមានប្រសិទ្ធភាព
ពិតប្រាកដបាន ។
ដោយសារហេតុថា អំពើពុករលួយនោះ វា ផ្ដើមឡើងពី ឬកើតចេញពី ការដឹកនាំតាមបែប បក្ខពួកនិយម ក្រុមគ្រួសារនិយម
ជាច្រើនឆ្នាំមកហើយ ដូចជាការតែងតាំង មន្ត្រីៗគយឲ្យនៅកន្លែងខ្លាញ់ ឬ ឲ្យធ្វើការងារសំខាន់ៗ ដដែលៗ តាមរបៀប ចែក
គ្នាស៊ីវិលជុំ តែបក្ខពួកខ្លួនឯង បងប្អូនកូនក្មួយខ្លួនឯង ឬក្រុមគ្រួសារសាច់ញ្ញាតិខ្លួនឯង ជាដើម ។ល។
ជាក់ស្ដែង ក្រោយពីលោក គុណ ញឹម បានឡើងមកធ្វើជា មេគយម៉ាស្រុកខ្មែរភ្លាម គាត់បានយកលោកញឹក យូរ ឲ្យ ឡើងមក
ធ្វើ ជាមន្ត្រីគយ បានកាន់ការងារកន្លែងខ្លាញ់ មានទ្រព្យសម្បត្តិ ស្ដុកស្ដម្ភ មហាសាល ។ មិនតែប៉ុណ្ណោះ មានមន្ត្រីៗគយ ថ្នាក់អន្ទ្រើស
មួយចំនួនផ្សេងៗទៀត ក៍មិនសូវខុសគ្នាទេ គឺពួកគាត់តែងយក បងប្អូនកូនក្មួយ ឬបក្ខពួកខ្លួន ឲ្យចូលធ្វើមន្ត្រីគយ កាន់ការងារសំខាន់ៗ
ស្ទើរនៅគ្រប់ប៉ុស្តិ៍ខ្លាញ់ៗទាំងអស់ តាមយុទ្ធសាស្ត្រ ឆ្លៀតឱកាសចែកគ្នា រកប្រយោជន៍ផ្ទាល់ខ្លួន និង បក្ខពួក ទៅតាមខ្សែ ឬតាមជំនាន់
ទាន់អាចនៅធ្វើបាន។ជាងនេះទៀត ក្រោយពីលោក ញឹក យូរ អតីត មេគយ ខេត្តព្រះស៊ីហនុ បានមួយរយះពេល ដែលអាចរកលុយ
បានច្រើនគួរសមហើយ គាត់ ក៍បាន ជ្រែមុខ តំណែង រកកន្លែងខ្លាញ់ជាងនេះ បន្តទៀត ហើយ ត្រូវបានលោក គុណ ញឹម មេគយ ម៉ាស្រុក
ខ្មែរតែងតាំងតម្លើង កៅអីថ្មីឲ្យគាត់ ធ្វើជាមេគយនៅកំពង់ផែស្វ័យយ័ត្ន ក្រុងព្រះសីហនុយ៉ាងឡូយ ធ្វើឲ្យពួកឈ្មួញៗទាំងឡាយ និង បងប្អូន ប្រជាពលរដ្ឋ រស់នៅខេត្តព្រះសីហនុ មានការភ្ញាក់ផ្អើលម្ដងទៀត និង នាំគ្នានិយាយថា អ្នកណាខ្លាំងជាង លោកញឹក យូរ ។ ត្រង់នេះគេមិនដឹងថា តើលោក បានចំណាយលុយកាក់ អស់ច្រើនដល់ថ្នាក់ណា ឬក៍គាត់បានសន្យាជួយចិញ្ចឹម អគ្គនាយកគយដុះស្លែ គុណញឹម ក្នុង១ខែៗ ចំនួនប៉ុន្មាន ឬក៍អត់អស់លុយកាក់អី សូម្បីតែមួយសេនសោះនោះទេ ដែលអាចធ្វើឲ្យគាត់ ត្រូវបានតែងតាំង ធ្វើជាមេគយធំ នៅកំពង់ផែស្វ័យយ័ត្ន ក្រុងព្រះសីហនុ ជាកន្លែងខ្លាញ់ ។
តាំងពីលោក ញឹក យូរ បានទៅធ្វើជាមេគយ នៅកំពង់ផែក្រុងព្រះសីហនុ មកមានព័ត៌មានប្រាប់ឲ្យ ដឹងថា ពួកឈ្មួញៗ និង ក្រុមអ្នករត់ការ ឯកសារទាំងឡាយមិនសប្បាយចិត្ត នឹង វត្តមានរបស់លោក ញឹក យូរ ទាល់តែសោះ ព្រោះគាត់ពូកែបង្កើតល្បិច គាបយកលុយស្រស់ៗពីពួកគេ (ពួកឈ្មួញៗ និងក្រុមអ្នករត់ការ) ។
ពួកគេនិយាយថា សព្វថ្ងៃនេះគ្រាន់តែឯកសារ ចុះប្រតិវេទន៍គយ ក្នុងមួយថ្ងៃៗមាន រាប់រយឯកសារឯណោះ ហើយ ក្នុងមួយឯកសារ ការចំណាយក្រៅផ្លូវការ មានចាប់ពី ១ម៉ឺនរៀល ដល់ ១០ដុល្លារអាមេរិកដែលនេះមិនទាន់គិត ពីការកោសរូស ចាប់កំហុសផ្សេងៗនោះទេ។ហើយការបង់លុយនេះធ្វើឡើងច្រើនដំណាក់កាល រាប់តាំងពីផ្នែកគណនេយ្យកន្លែងបោះត្រា និង កន្លែងត្រួតពិនិត្យទំនិញ ព្រមទាំងកន្លែងសំខាន់ ជាងគេបំផុតនោះគឺ នៅចំណុចអ្នកអនុញ្ញាត ឲ្យរថយន្ដដឹកទំនិញចេញ-ចូល ទាល់តែមានការឯកភាព (បង់លុយគ្រប់ចំនួន) ពីលោកប្រធាន ញឹក យូរ ទើបគេអនុញ្ញាតឱ្យ រថយន្ដអាចចេញ-ចូលបាន ឬក៍អាចយកទំនិញ ចេញពីកំពង់ផែនោះបាន ។
ប្រភពព័ត៌មាន បានប្រាប់ឲ្យដឹងទៀតថា លោកប្រធាន ញឹក យូរ ក៍ត្រូវប៉ាន់មិនតិចដែរ នឹង ការអនុញ្ញាត ឲ្យពួកឈ្មួញខ្លះ បាននាំចេញទៅលក់ នៅក្រៅប្រទេសទាំងកុងទីន័រៗ នូវទំនិញបាតឃ្លាំងអន់ ដែលពួកគេប្រមូលទិញ ពីរោងចក្រមួយចំនួននៅកម្ពុជា ។ បន្ថែមពីលើនេះ នៅមានទំនិញ មានតម្លៃជាច្រើនទៀត ដែលត្រូវបានឈ្មួញ នាំចូលពីបរទេសមកកម្ពុជា ទាំងកុងទីន័រៗដែរ តែងមានឈ្មួញខ្លះ លួចដាក់បង្កប់ នៅខាងក្នុងនូវ ទំនិញគេចពន្ធ ស្ទើរមិនដែលខានទេដែលចំណុចនេះកំពុង ធ្វើឲ្យលោកប្រធាន ញឹក យូរមេសាខាគយ ប្រចាំកំពង់ផែ អន្ដរជាតិ ក្រុងព្រះសីហនុ អាចរកចំណូលផ្ទាល់ខ្លួន បានមិនតិចឡើយ ក្នុង១ខែៗ រហូតដល់១ឆ្នាំៗ ។ព័ត៌មានបឋមពាក់ព័ន្ធករណីការចោទប្រកាន់ខាងលើ លោក យឹកយូរ មិនអាចសុំការពន្យល់បានទេ។ គេហទំព័រព្រះវិហាររងចាំការបកស្រាយគ្រប់ពាលវេលា៕(ព័ត៌មានជាបឋម)